បញ្ជូន​ជនសង្ស័យ​៣​នាក់​ទៅ​តុលាការ​ពាក់ព័ន្ធ​ករណី​ចោរកម្ម

​រាជធានី​ភ្នំពេញ​៖ការិយាល័យ​ព្រហ្មទណ្ឌ​កំរិតធ្ងន់​ក្រុងភ្នំពេញ ​នៅ​ព្រឹក​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ ​បាន​បញ្ជូន​ជនសង្ស័យ​៣​នាក់​ទៅកាន់​សាលាដំបូង រាជធានី​ភ្នំពេញ​ដើម្បី​ផ្តន្ទាទោស​តាមច្បាប់​ករណី​គាស់​ផ្ទះ​(​ទម្លុះ ទម្លាយ ទ្វារ​លួច​យក​ម៉ូតូ​ចំនួន​៣​គ្រឿង គឺ​ម៉ាក​ហុងដា​គុប ពណ៌​ទឹកប៊ិច​ម៉ូតូ​ស៊ុយ​ហ្សុ​យ​គី ស្មាស់ និង​ម៉ូតូ​ម៉ាក​ហុងដា​F.T.R ពណ៌​ខ្មៅ​កាលពី​ថ្ង​ទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ ស្ថិតនៅ​ចំណុច​ផ្ទះ​លេខ​៥៧ ផ្លូវ​លេខ ៣១៨​សង្កាត់​ទួល​ស្វាយព្រៃ​២ ខណ្ឌចំការមន និង​មួយ​ករណី​ទៀត​លួច​ម៉ូតូ​ម៉ាក​Nex ព​ណ៏​ខ្មៅ ស៊េរី​ឆ្នាំ​២១០៥ ពាក់​ស្លាក​លេខ​ភ្នំពេញ 1 FA .301 លួច​កាលពី​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ចំណុច​មុខផ្ទះ​គ្មាន​លេខសង្កាត់បឹង​សាឡាង ខណ្ឌ​ទួ​គោក គឺ​ជនល្មើស​លួចបាន​រយៈពេល​ពីរ​ម៉ោង​ក៏​ត្រូវបាន​ការិយាល័យ​នគរបាល​ព្រហ្មកំរិតធ្ងន់​បង្ក្រាបបាន​នៅ​ម្តុំ​លូ​ប្រាំក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ បន្ទាប់ពី​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់​កាលពី​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២១០៥​នៅក្នុង​ខណ្ឌ​ពីរ​ខណ្ឌចំការមន និង​ខណ្ឌមានជ័យ ។ 

​    ​ជនសង្ស័យ ចំនួន​៣​នាក់ ទី​១/ ឈ្មោះ​ពេជ្រ រស្មី​ប៊ី ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល ផ្លូវ​លេខ​២២៨​សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក ទី​២/ ឈ្មោះ​សុង ធី ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ​ក្នុងភូមិ បឹង​ឈូក សង្កាត់ ទឹកថ្លា ខណ្ឌ សែន​សុខ និង​ទី​៣/ ឈ្មោះ​ឌុ​ក រ៉ា​មេ​ត ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​ក្នុង​សង្កាត់​បឹងកក់​១ ខណ្ឌទួលគោក មុខរបរ មិន​ពិតប្រាកដ​យក​ម៉ូតូ​គេ​កាលពី​យប់​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ចំណុច​ផ្ទះ​លេខ​៥៥ ផ្លូវ​376 សង្កាត់​បឹង​កេងកង​៣ ខណ្ឌចំការមន ។ 

​    ​បច្ចុប្បន្ន ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិតធ្ងន់​កំពុង​កសាង សំណុំរឿង​និង​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ផ្តន្ទាទោស តាមច្បាប់ ។​ចំណែក​វត្ថុតាង​ម៉ូតូ របស់​ជនរងគ្រោះ​ទាំងពីរ​កណី​ខាងលើ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិតធ្ងន់ បានប្រគល់​អោយ​ជនរងគ្រោះ យកទៅ​ប្រើប្រាស់​ជា​បណ្តោះអាសន្ន​៕ 

បញ្ជូន​ជនសង្ស័យ​៣​នាក់​ទៅ​តុលាការ​ពាក់ព័ន្ធ​ករណី​ចោរកម្ម