ករណី​បាញ់​ប្លន់​ម៉ូតូ​នៅ​សង្កាត់​បឹងកក់​២​ព្រឹក​មិញ ចាប់បាន​ជនសង្ស័យ​៤​នាក់ ខណៈ​២​នាក់ទៀត​បាញ់​ស្លាប់​

​រាជធានី​ភ្នំពេញ​៖​គិត​ត្រឹម​ម៉ោង​១២​ថ្ងៃត្រង់​ទី​១១ ខែធ្នូ ឆ្នាំ​២០១៥​នេះកម្លាំង​អាវុធហត្ថរាជធានី​ភ្នំពេញក្រោម​ការបញ្ជា​ផ្ទា​ល់ពីលោក​ឧ​ត្ត​ម​សេនីយ៍ រ័ត្ន ស្រ៊ាង មេបញ្ជាការ​អាវុធហត្ថរាជធានី​ភ្នំពេញ​ចាប់បាន​ជនសង្ស័យ​៤​នាក់​(​ស្រី​២​នាក់​)ខណៈ​២​នាក់​ទៀតត្រូវ​សមត្ថ​កិច្ច​បាញ់​ស្លាប់​នៅ​ភ្នំ​ប្រសិទ្ធ​ដោយសារ​តដៃ​ជាមួយ​សមត្ថកិច្ច​។​

​មន្ត្រី​អាវុធហត្ថ​ប្រាប់ថា កម្លាំង​អាវុធហត្ថ​សហការ​ជាមួយ​កម្លាំង​នគរបាល​បង្ក្រាប​ក្រុមចោរប្លន់​ទាំងនេះ រហូត​ចាប់​បានជា​បន្តបន្ទាប់ នៅ​ខណ្ឌឫស្សីកែវ រហូត​ដេញចាប់ និង​បង្ក្រាប​២​នាក់​ទៀត ដល់​ភ្នំ​ប្រសិទ្ធ​។ ប៉ុន្តែ​ដោយសារ​ពួកគេ​តដៃ ទើប​កម្លាំង​បាញ់​ដើម្បី​ការពារ​ខ្លួន បណ្តាល​ឲ្យ​ជនសង្ស័យ​ទាំង​២​នាក់​នោះ បាន​ស្លាប់​តែម្តង​។​

​គួរ​បញ្ជាក់ថា កាលពី​វេលា​ទាបភ្លឺ​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៥​នេះ ជនសង្ស័យ​៦​នាក់ ជិះ​ម៉ូតូ​២​គ្រឿង បាន​បាញ់សម្លាប់​យុវជន​ម្នាក់​ប្លន់​យក​ម៉ូតូ មួយគ្រឿង ម៉ាក សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៥ ពាក់​ស្លាក​លេខ ភ្នំពេញ 1CR-0063 នៅ​សង្កាត់​បឹងកក់​ទី​២ ខណ្ឌទួលគោក​៕