​តុលាការ​សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន​និស្សិត​បើករថយន្ត​បុក​ហើយ​ថយក្រោយ​កិន​ស្លាប់

​រាជធានី​ភ្នំពេញ​៖​តំណាង​អយ្យការ​បានធ្វើការ​ចោទប្រកាន់​និស្សិត​បើករថយន្ត​បុក​មនុស្ស​ស្លាប់ ជា​ផ្លូ​ការ​ហើយ​ពីបទ​បើកបរ​ធ្វេសប្រហែស​បង្ក​ឲ្យ​ស្លាប់ និង​របួសស្នាម​ដល់​អ្នកដទៃ​តាមច្បាប់​ស្តីពី​ចរាចរណ៍​ជើងគោក​។  

​    ​នៅ​រសៀល​ថ្ងៃ​ដដែល​នេះ​តំណាង​អយ្យការ​និង​ចាត់​បញ្ជូនទៅ​ចៅក្រម​ស៊ើបសួរ​ដើម្បី​សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ​ជា​បណ្តោះអាសន្ន​។​

​     និស្សិត​វ័យក្មេង​រូបនេះ​ឈ្មោះ រ៉ូ​នី សេរី​វ​ឌ្ឍ​នា ភេទ​ស្រី​អាយុ​២២​ឆ្នាំ​ស្នាក់នៅ ផ្ទះ​លេខ​៤២P ផ្លូវ លេខ ៥ សង្កាត់​ភ្នំពេញ​ថ្មី​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ៕ 

​តុលាការ​សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន​និស្សិត​បើករថយន្ត​បុក​ហើយ​ថយក្រោយ​កិន​ស្លាប់