សម្តេច​តេ​ជោ​អំពាវនាវ​ឲ្យ​យុវជន និង​ប្រជាពលរដ្ឋ​ចូលរួម​លេង​កីឡា និង​ហាត់ប្រាណ​ដើម្បី​សុខភាព​

​រាជធានី​ភ្នំពេញ​៖​នៅលើ​ទំព័រ Facebook Page របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅ​ថ្ងៃទី​១២ ខែធ្នូ​នេះ​បាន​បង្ហោះ​រូបភាព របស់​សម្តេច​លេង​កីឡាបាល់ទះ កាលពី​អតីតកាលក្នុង​វ័យ​ប្រមាណ៣០​ឆ្នាំ​។ ទន្ទឹម​នោះ​សម្តេច​ក៏បាន​អំពាវនាវ​ឱ្យ​យុវជន និង​ប្រជាពលរដ្ឋ​ទាំងអស់គ្នា​ចូលរួម​លេង​កីឡា និង​ហាត់ប្រាណ​ដើម្បី​សុខភាព​។​

​សម្តេច​បាន​បញ្ជាក់ថា «​នេះ​ជា​ប្រភេទ​កីឡា​ដែល​ខ្ញុំ​ធ្លាប់​លេង តាំងពី​ក្រោយ​រំដោះ​ចេញពី​របប ប៉ុល ពត ឆ្នាំ​១៩៧៩​។ បាល់ទះ បាល់ទាត់ វាយ​ប៊ូល​ក្នុង​ទសវត្សរ៍ ១៩៨០-១៩៩០​។ ចាប់ពី​ឆ្នាំ​២០០០​មក ខ្ញុំ​ប្តូរ​មកលេង​កីឡាវាយកូនគោល ដែលជា​កីឡា​ស្រប និង​កម្លាំង​របស់​យើង​។ គ្រប់​កីឡា​ដែល​យើង​ធ្លាប់​លេង ទោះ​មាន​ចំណុច​បច្ចេកទេស​ខុសគ្នា តែមាន​ចំណុចរួម​ដូចគ្នា​គឺ សុខភាព មិត្តភាព និង​ស្មារតី​សហការ​»៕