សមាជិក​ដ៏​សកម្ម​មួយរូប​របស់ CNRP ប្រចាំខេត្ត​ឧ​ត្ត​រ​មានជ័យ​ប្រកាស​ចូលរួម​ជាមួយ CPP

​រាជធានី​ភ្នំពេញ​៖​សមាជិក​ដ៏​សកម្ម​មួយរូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំខេត្ត​ឧ​ត្ត​រ​មានជ័យ លោក ញ៉ែម អេ​ន បានប្រកាស​ចូលរួម​ជីវភាព នយោបាយ​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា បន្ទាប់ពី​រូបលោក​បានរស់នៅ​ជាមួយ​គណបក្សប្រឆាំង ដែល​មិនមាន​តុល្យភាព និង​តម្លាភាព​សម្រាប់​ការដឹកនាំ ព្រមទាំង​គិតតែ​ដណ្តើម​គ្នា ញុះញង់​គ្នា រក​តួនាទី​រៀងៗ ដែល​អស់​រយៈពេល​ជាង​១​ឆ្នាំ​កន្លងមកនេះ​។​

​លោក ញ៉ែម អេ​ន បាន​ថ្លែងថា «​ការចាកចេញ​របស់លោក​នៅពេលនេះ គឺ​ដោយសារ​ការដឹកនាំ​រប​ស់​គណបក្សប្រឆាំង មិនមាន​តុល្យភាព និង​តម្លាភាព​សម្រាប់​ការដឹកនាំ ម្នាក់ៗ​ប្រជែង​យក​តំណែង​ធំៗ ហើយ​មន្ត្រី​ដែលមាន​តំណែង​នៅក្នុង​ឧ​ត្ត​រ​មានជ័យ គិតតែ​ដណ្តើម​គ្នា ញុះញង់​គ្នា បក្ខពួក​រក​តួនាទី​រៀងៗ ដោយ​មួយ​គណបក្ស​សង្គ្រោះ​ជាតិ មួយ​គណបក្ស​សិទ្ធិមនុស្ស និង​មួយទៀត​គណបក្ស​សម រង្ស៊ី នៅ​ប្រកាន់បក្ស​រៀងៗ​គ្នា​»​។​

​លោក ញ៉ែម អេ​ន បាន​បញ្ជាក់ថា «​ការដណ្តើម​គ្នា និង​ញុះញង់​គ្នា​ភាគច្រើន​គឺ​គណបក្ស សម រង្ស៊ី និង គណបក្ស​សិទ្ធិមនុស្ស​, ហើយ​ការចុះ​ចូលរួម​ជីវភាព​ន​យោ​យ​បាយ​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​លោក​បាន​មើលឃើញថា ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា មាន​ភាព​អភិវឌ្ឍន៍ និង​បង្ក​ភាពស្និទ្ធស្នាល​ជាមួយ ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់វណ្ណៈ និង​ជាក់​ជឿ​ក្នុង​ការដឹកនាំ​ច្បាស់លាស់​សម្រាប់​ប្រទេសជាតិ ព្រមទាំង​ការងារ​ការទូត សម្រាប់​អន្តរជាតិ​ផងដែរ រួមទាំង​មាន​ព្រហ្ម​វិហារធម៌​ជាមួយ​មន្ត្រី និង​ប្រជាពលរដ្ឋ​គ្រប់រូប​»​។​

​លោក ញ៉ែម អេ​ន ក៏បាន​ប្រកាស​សុំ​ឲ្យ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ដទៃ មក​ចុះចូល​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ចូលរួម​កសាង​ជាមួយ​សម្តេច​ក្នុងការ​ស្វែង​សន្តិភាព​ជូន​ប្រជាជាតិ​៕

សមាជិក​ដ៏​សកម្ម​មួយរូប​របស់ CNRP ប្រចាំខេត្ត​ឧ​ត្ត​រ​មានជ័យ​ប្រកាស​ចូលរួម​ជាមួយ CPP
សមាជិក​ដ៏​សកម្ម​មួយរូប​របស់ CNRP ប្រចាំខេត្ត​ឧ​ត្ត​រ​មានជ័យ​ប្រកាស​ចូលរួម​ជាមួយ CPP