​ចាប់​ជនសង្ស័យ​២​នាក់​ក្នុងចំណោម​៥​នាក់ ដែល​ប្លន់​អ្នកលក់​មាស​នៅ​ក្រុង​បាត់ដំបង

​ខេត្តបាត់ដំបង​៖​ចោរ​មួយក្រុម​មាន​គ្នា​៥​នាក់​ប្រដាប់​ដោយ​អាវុធ​បាន​ភ្ជង់​ប្លន់​អ្នកលក់​មាស​យក​គ្រឿង​អ​ល​ង្ក​ការ និង​លុយ​អស់​មួយចំនួនធំ​រួច​រត់គេចខ្លួន​តែ ត្រូវបាន​សមត្ថកិច្ច​តាម​ចាប់បាន​២​នាក់​ជា​បន្តបន្ទាប់​។ 

​    ​លោក ជេ​ត វណ្ណ​នី ស្នងការរង​ខេត្តបាត់ដំបង​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៥ ថា នៅ​ចំណុច​ក្រុមទី​១២​ភូមិ​អូរ​តា​គាំ​២​សង្កាត់​ទួល​តា​ឯក​.​ក្រុង​បាត់ដំបង មាន​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស​ប្រើប្រាស់​អាវុធ​(​ប្លន់​)១​លើក បង្កដោយ​ជនសង្ស័យ​មាន​គ្នា​៥​នាក់ ប្រើប្រាស់​ម៉ូតូ​៣​គ្រឿង​និង​អាវុធខ្លី​ចំនួន​២​ដើម​បានធ្វើ​សកម្មភាព​បាញ់ គំរាម​ចំនួន​២​គ្រាប់​ប្លន់​លំនៅដ្ឋាន​ឈ្មោះ​ហេង​ជី​ឃាង​ភេទ​ប្រុស​អាយុ​៣៥ ឆ្នាំ រស់នៅ​ភូមិ​សង្កាត់​ខាងលើ​(​មុខរបរ​អាជីវករ​លក់​មាស​ក្នុង​ផ្សារណាត់​)​យក អស់ប្រាក់​៩០០​ដុល្លារ​ប្រាក់​ថៃ​៤០០០​បាត​.​ប្រាក់រៀល​៨​លាន​រៀល​.​និង គ្រឿង​អ​ល័​ង្កា​គិត​ជា​ប្រាក់​ប្រមាណ​០​ម៉ឺន​ដុល្លារ​។ 

​    ​ក្រោយ ធ្វើ​សកម្មភាព​រួច​ជនសង្ស័យ​ជិះ​ម៉ូតូ​គេចខ្លួន​អស់ កាលពី​ម៉ោង​០១៖៤០​នាទី ឈានចូល​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ កម្លាំង​នគរបាល​សហការ​ជាមួយ​កម្លាំង​កង​កងរាជអាវុធហត្ថ​បាន​បង្ក្រាប ឃាត់ខ្លួន​ជនសង្ស័យ​បាន​២​នាក់ ទី​១/ ឈ្មោះ ថាំង ថា ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ រស់នៅ​ភូមិ​ស្តៅ​ឯម ឃុំ​ចំបក់​ស្រុក​បាទី ខេត្តតាកែវ ។ ទី​២/ នៅ​ម៉ោង​១០៖០០​នាទី ឃាត់ខ្លួន​បាន​ម្នាក់ទៀត ឈ្មោះ នៅ រស់ ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ រស់នៅ​មិន​ពិតប្រាកដ​ឃាត់ខ្លួន​ចំណុច​ទួល​ព្រំ​ភូមិ​ទួល​ព្រំ ឃុំ​កកោះ ស្រុក​មោង​ឬ​ស្សី ។ ករណីនេះ​សមត្ថកិច្ច​កំពុងធ្វើការ​សួរចម្លើយ​រកមុខ​សញ្ញា​បន្ត​៕ 