​សម្តេច ហ៊ុន សែន បញ្ជា​ឲ្យ​ក្រសួង​ពាក់ព័ន្ធ​ពិនិត្យ​មុខសញ្ញា​ចោរប្លន់​ដែល​កំពុង​ធ្វើ​សកម្មភាព​យ៉ាងសកម្ម

​រាជធានី​ភ្នំពេញ​៖​នាយករដ្ឋមន្ត្រី នៃ​ប្រទេស​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជា​ឲ្យ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ត្រូវ​ពិនិត្យមើល​រាល់​សកម្មភាព​ដែលជា មុខសញ្ញា​នៃ​ចោរប្លន់ ប្រដាប់អាវុធ ដែល​កំពុង​តែមាន​សក​ម្ម​ភាព​យ៉ាង​ផុសផុល នាពេល បច្ចុប្បន្ន តាម​បណ្តា​រាជធានី​-​ខេត្ត​មួយចំនួន នៅ​ទូទាំងប្រទេស​។ 

​    ​ការចេញ បញ្ជា​បែប​នោះ​របស់​សម្តេច​បានធ្វើ​ឡើង​ក្នុង​ពិធី​បញ្ជ្រាប​សីលធម៌ សា​សា​នា ដើម្បី​សុដុម​នីយកម្ម​កម្ពុជា​នៅ​មជ្ឈមណ្ឌល​មហាសន្និបាត​កោះ​ពេជ្រ​នា​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​១៤ ខែធ្នូ ឆ្នាំ​២០១៥​នេះ​។ យ៉ាងណាក៏ដោយ​សម្តេច​ប​ញ្ជា​ក់ថា មុខសញ្ញា​ដែល​ធ្លាប់ធ្វើ​សកម្មភាព គឺជា​មុខសញ្ញា​ដែល​ទើប​ចេញពី​ពន្ធនាគារ​៕ 

​សម្តេច ហ៊ុន សែន បញ្ជា​ឲ្យ​ក្រសួង​ពាក់ព័ន្ធ​ពិនិត្យ​មុខសញ្ញា​ចោរប្លន់​ដែល​កំពុង​ធ្វើ​សកម្មភាព​យ៉ាងសកម្ម