​អាជ្ញាធរ​ឃុំ​ព្រែ​កមាស ប្រជុំ​បង្កើត​គណៈកម្មការ​ការពា​រ​និង​គ្រប់គ្រង​ព្រៃ​សហគមន៍​

​ដោយ​៖​វង្ស សុ​ភី​

​ខេត្តស្ទឹងត្រែង​៖​អាជ្ញាធរ​ឃុំ​ព្រែក​មាស​បាន​បើក​កិច្ចប្រជុំ​មួយ​ដើម្បី​ពិភាក្សា​លើ​ការបង្កើត​គណៈកម្មការ​ការពារ និង​គ្រប់គ្រង​ព្រៃ​សហគមន៍​ក្រោម​វត្តមាន​លោក ស សុផល អភិបាលរង​ស្រុក​សៀម​ប៉ាង​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ​។​

​    ​ការប្រជុំ​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​សំដៅលើ​ការគ្រប់គ្រង​ការពារ​បរិស្ថាន​ការអភិរក្ស​ជីវៈចម្រុះ ការកាត់បន្ថយ​ភាពក្រីក្រ ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​-​សង្គម ក៏ដូចជា​សិទ្ធ​ប្រើប្រាស់​ជា​ប្រពៃណី​សំរាប់​សហគមន៍​មូលដ្ឋាន​ទៅលើ​ព្រៃឈើ សិទ្ធ​ក្នុង​ការដោះដូរ​ឬ​លក់​អនុផល​ព្រៃឈើ បើសិន​សកម្មភាព​នេះ​មិន​ធ្វើ​ឲ្យ​ប៉ះពាល់ ឬ​គំរាមកំហែង​ដល់​និរន្តរភាព​ព្រៃឈើ​ជាដើម​នោះ ។​    ​    ​    ​    ​    ​    ​ជាមួយគ្នានេះដែរ អាជ្ញាធរ​ឃុំ​ព្រែក​មាស​បង្កើត​គណៈកម្មកា​រ​នេះ​ឡើង សំដៅលើ​គោលនយោបាយ​វិស័យ​ព្រៃឈើ​ជាតិ ក៏ដូចជា​ច្បាប់​ស្តីពី​ព្រៃឈើ និង​ការគ្រប់គ្រង​សហគមន៍​ព្រៃឈើ ចង់​ឲ្យ​មានការ​ចូលរួម​ពី​សំណាក់​ប្រជាពលរដ្ឋនៅក្នុង​ឃុំ​ព្រែក​មាស​ទាំងមូល​ផ ង​ដែរ ក្រោម​ការបោះឆ្នោត​ជ្រើសរើស ។​

​    ​ទន្ទឹម​នោះអាជ្ញាធរ​ឃុំ​ព្រែ​កមាស​ក៏​សុំ​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជា​សហគមន៍ ក៏ដូចជា​ប្រជាពលរដ្ឋ​ឃុំ​ព្រែ​កមាស​ក្រោយពី​បង្កើតបាន​គណៈកម្មការ​គ្រប់គ្រង​ព្រៃ​សហគមន៍​នេះ​រួចហើយ​ត្រូវ​ចេះ​សហការគ្នា ក្នុងការ​អភិរក្ស​និង​ការពារ​ទៅលើ​ព្រៃ​សហគមន៍​មូ ល​ដ្ឋា​ន ក៏ដូចជា​អភិរក្ស​ជីវៈចម្រុះ​ក្នុង​មូលដ្ឋាន ហើយ​ជាពិសេស​ទៅទៀត​នោះ គឺ​ជៀសវាង​ប្រើប្រាស់​ប្រាស់​នូវ​គ្រឿងញៀន ៕

​អាជ្ញាធរ​ឃុំ​ព្រែ​កមាស ប្រជុំ​បង្កើត​គណៈកម្មការ​ការពា​រ​និង​គ្រប់គ្រង​ព្រៃ​សហគមន៍​