​ពុល​ស្រាស​នៅ​ខេត្តមណ្ឌលគិរី​ស្លាប់​២​នាក់ ខណៈ​ម្នាក់ទៀត​កំពុង​ជួយសង្គ្រោះ​

ដោយ៖សំណាង

​ខេត្តមណ្ឌលគិរី​៖​ករណី​ពុល​ស្រាស​ថ្មី​មួយ​ទៀតហើយ​កើតឡើង​នៅក្នុង​ខេត្តមណ្ឌលគិរី​ដែល​បណ្តាល​ស្លាប​ពីរ​នាក់​និង​ម្នាក់​កំពុង​សង្គ្រោះបន្ទាន់​។ ហេតុ​ការណ៍​នេះ​កើតឡើង​នៅ​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៥ ស្ថិតក្នុង​ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​។​

​យោងតាម​របាយការណ៍​របស់​នគរបាល​នៃ​អធិការដ្ឋាន​ស្រុក​កែវ​សីមា នៅ​ថ្ងៃទី​១២ ធ្នូ កន្លងទៅ មនុស្ស​២​នាក់​បាន​ស្លាប់​នៅ​កន្លែង​ផ្សេងៗ​គ្នា ហើយ​មនុស្ស​ម្នាក់ទៀត​កំពុង​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​ស្រុក​ស្នួល ក្រោយ​ពេលដែល​ជួបជុំគ្នា​ផឹក​ស្រាសរ  នៅ​ចំណុច​ក្រុមហ៊ុន​កសិកម្ម​ខ្មែរ​អង្គរ​។ នៅ​ថ្ងៃកើតហេតុ​ជនរងគ្រោះ​ទើបតែ​ផឹក​អស់​ចំនួន​២​លីត្រ​តែប៉ុណ្ណោះ​ក៏​ជួប​គ្រោះថ្នាក់​ដល់​អាយុជីវិត​បែបនេះ​។​

​ប្រភព​បន្តថា ជនរងគ្រោះ​ដែល​ពុល​ស្រាស​ស្លាប់​ខាងលើ​មានឈ្មោះ ទី​១ លី ផ្លោត ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ឃុំ​ថ្ម​គ្រែ ស្រុក​ក្រចេះ ខេត្តក្រចេះ ។ ទី​០២​ឈ្មោះ ភ្ញើ​ញ ស្វែ​រ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ មាន​ទីលំនៅ​ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​។​ចំណេ​ក​ជនរងគ្រោះ ដែល​កំពុង​ជួយសង្គ្រោះ​នោះ​នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ នៅឡើយ​។​

​លោក​វរសេនីយ៍ទោ ស៊ុន ប៊ុនធឿន​បញ្ជាក់ថា ស្រាសរ​ដែល​ជនរងគ្រោះ​នាំគ្នា​ផឹក​ខាងលើ មន្ត្រី​របស់លោក​បាន​យកមក​ដល់​អធិការដ្ឋាន​រួចរាល់​ហើយ ប៉ុន្តែ​នៅ​មិនទាន់បាន​ពិសោធន៍ ព្រោះ​រង់ចាំ​ក្រុម​ជំនាញ​។ លោក​ថា អាកា​រៈ​ជនរងគ្រោះ​តាម​ការសន្និដ្ឋាន​ជំ​ហ៊ាន​ដំបូង​គឺអាច​បណ្តាលមកពី​ពុល​ស្រាសរ ដែល​ទិញ​មកពី​ស្រុក​ស្នូល​ខេត្តក្រចេះ ដើម្បី​លក់​បន្ត ហើយ​អាកា​រៈ ជនរងគ្រោះ មានដូចជា​ក្អួត ចុកពោះ រាក​រួស និង​មុខ​ជាំខ្មៅ​។​លោក​សូ សុវណ្ណ ស្នងការរង​ខេត្ត​បានបញ្ជាក់​ប្រាប់​អ្នកព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២១០៥​នេះ​មូលហេតុ​មានការ​យឺតយ៉ាវ​ក្នុងការ​ផ្តល់ព័ត៌មាន​គឺ​ដោយសារ​ចំណុច​មាន​ករណី​ស្លាប់​មនុស្ស​នេះ​ជា​ឃុំ​មួយ​នៅ​ឆ្ងាយ​ដាច់​ស្រ​យ៉ា​លពី​ទី​រួម​ខេត្ត​ពេក​កណ្តាល​ព្រៃ​។​

​លោក​សូ សុវណ្ណ បាន​បន្តទៀតថា បើតាម​របាយការណ៍​ពី​មន្ត្រីនគរបាល​ស្រុក​ឱ្យដឹងថា ជា​ញឹកញាប​មនុស្ស​ទាំងបី​នាក់​ខាងលើ​ដែល​បាន​ជួប​គ្រោះថ្នាក់​ដល់​អាយុជីវិត និង​ខ្លះ​រងរបួស​ធ្ងន់​នេះ​ពួកគេ​តែងតែ​ជួបជុំគ្នា​ទទួលទាន​ស្រា ស​នេះ​ជាប្រចាំ​រយៈពេល 3​ទៅ​៤​ថ្ងៃ​ជាប់ៗ​គ្នា​ហើយ ទើប​នៅ​ថ្ងៃ​ចុង​ក្រោយនេះ​ក៍​ស្រាប់តែ​ជួប​ហេតុ​ការ​នេះ​តែម្តង​។​សូម​ជំរាប​ថា​ការស្លាប់​មនុស្ស​ចំនួន​ពីរ​នាក់​និង​ម្នាក់​កំពុង​ប្រឈម​បញ្ហា​ធ្ងន់​នេះ​គឺ​ពួក​បាននាំគ្នា​ទិញ​ស្រា ស នេះ​មកពី​ស្រុក​ស្នួល​ខេត្តក្រចេះ​៕

​ពុល​ស្រាស​នៅ​ខេត្តមណ្ឌលគិរី​ស្លាប់​២​នាក់ ខណៈ​ម្នាក់ទៀត​កំពុង​ជួយសង្គ្រោះ​
​ពុល​ស្រាស​នៅ​ខេត្តមណ្ឌលគិរី​ស្លាប់​២​នាក់ ខណៈ​ម្នាក់ទៀត​កំពុង​ជួយសង្គ្រោះ​
​ពុល​ស្រាស​នៅ​ខេត្តមណ្ឌលគិរី​ស្លាប់​២​នាក់ ខណៈ​ម្នាក់ទៀត​កំពុង​ជួយសង្គ្រោះ​
​ពុល​ស្រាស​នៅ​ខេត្តមណ្ឌលគិរី​ស្លាប់​២​នាក់ ខណៈ​ម្នាក់ទៀត​កំពុង​ជួយសង្គ្រោះ​