​កូន​តុងទីន​ជាង​៣០០​នាក់​លើកគ្នា​មក​តវ៉ា​នៅ​សាលាសង្កាត់​ភ្នំពេញ​ថ្មី​រឿង​ចាញ់បោក​មេ​

​រាជធានី​ភ្នំពេញ​៖​ប្រជាពលរដ្ឋ​ជាង​៣០០​នាក់​រស់នៅ​ភូមិ​ទំនប់ សង្កាត់​ភ្នំពេញ​ថ្មី ដែល​ចាញ់បោក​មេ​តុងទីន​បាន​លើកគ្នា​មក​តវ៉ា​នៅ​សាលាសង្កាត់​ភ្នំពេញ​ដើម្បី ស្នើសុំ​ឲ្យ​អាជ្ញាធរ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ចំពោះ​មេ​តុងទីន​នោះ​។ ការលើក​គ្នា​មក​តវ៉ា​នេះ​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២១០៥​នេះ នៅមុខ​សាលាសង្កាត់​ភ្នំពេញ​ថ្មី​។​

​បើ​យោងតាម​ការ​ឲ្យ​ដឹង​ពី​ប្រជាពលរដ្ឋ​មក​ធ្វើ​ការតវ៉ា​នេះ​បាន​ឲ្យ​ដឹងថា ពួកគាត់​ក្នុង​ម្នាក់ៗ​ចាញ់បោក​មេ​តុងទីន​ក្នុង​១​ក្បាល​៣០ ១​ក្បាល​៥០ ១​ក្បាល​១០០ រហូតដល់​អ្នកខ្លះ​ចាញ់​អស់​លុយ​១៨០០០​ដុល្លារ​ក៏មានដែរ ។ ប្រភព​ដដែល​បញ្ជាក់ថា ពួកគាត់​សុំ​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ចំពោះ​មេ​តុងទីន​ក្បាលខូច​រូបនោះ ដោយ​មិនអាច​លើកលែង​នោះឡើយ​៕ 

​កូន​តុងទីន​ជាង​៣០០​នាក់​លើកគ្នា​មក​តវ៉ា​នៅ​សាលាសង្កាត់​ភ្នំពេញ​ថ្មី​រឿង​ចាញ់បោក​មេ​