​បុរស​ម្នាក់​លោត​សម្លាប់ខ្លួន​ពី​ជា​ន់ទី​៣​មន្ទីរពេទ្យបង្អែក​ក្រុងភ្នំពេញ ដោយសារ​មាន​ជំងឺផ្លូវចិត្ត​

រាជធានី​ភ្នំពេញ​៖​បុរស​ជា​អ្នកជំងឺ​ម្នាក់​បានសម្រេច​ចិត្ត​លោក​ពីលើ​អគារ​ជាន់​ទី​៣​នៃ​មន្ទីរពេទ្យបង្អែក​រាជធានី​ភ្នំពេញ​បណ្តាល​ឲ្យ​បោក​ក្បាល​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​កើតហេតុ​។ ហេតុការណ៍​កើតឡើង​កាលពី​វេលា​ម៉ោង​៧ និង​៥០​នាទី​ព្រឹក​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៥ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​លេខ​១៣៤ សង្កាត់​វាលវង់ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​។ 

​សមត្ថកិច្ច​ជំនាញ​ដែល​ចុះ​ពិនិត្យ​ដល់​កន្លែងកើតហេតុ​ប្រាប់ថា បុរស​អ្នកជំងឺ​នេះ​ពិតជា​បាន​លោត​ពីលើ​អគារ​សម្លាប់ខ្លួន​មែន ពុំមែន​ជា​ករណី​ឃាតកម្ម​អ្វី​នោះឡើយ​។ ជាមួយគ្នានេះ​គ្រូពេទ្យ​ក៏បាន​អះអាងថា បុរស​ខាងលើ​ជា​អ្នកមាន​ជំងឺផ្លូវចិត្ត​។​

​សមត្ថកិច្ច​បានបញ្ជាក់​ថា អ្នកជំងឺ​ដែល​លោត​សម្លាប់ខ្លួន មានឈ្មោះ សុខ សំណាង ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​កម្មករសំណង់ ស្នាក់នៅ​ម្តុំ​សង្កាត់​កា​កាប ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ និង​រស់នៅ​ជាមួយ​ប្អូនប្រុស​ម្នាក់ ធ្វើការ​នៅ​រោងចក្រ ។​

តាមប្រភពពីអ្នកជំងឺក្នុង​មន្ទីរពេទ្យ​បាន​បញ្ជាក់ថា អ្នកជំងឺ​ឈ្មោះ សុខ សំណាង នេះ​បានមក​កាន់​មន្ទីរពេទ្យកាលពី​ថ្ងៃ​៩ ខែធ្នូ ឆ្នាំ​២០១៥  ដើម្បី​ពិនិត្យ​សុខភាព និង​ព្យាបាល​ស្នាមរបួស​គ្រាំគ្រា។ ប្រភពបន្តថា ក្រោយពីបិនិត្យរួច ​ ក្រុមគ្រូពេទ្យ​បាន​រកឃើញថា បុរសរងគ្រោះ​​មាន​ជំងឺផ្លូវចិត្ត ហើយក៏​បាន​ដេក​សម្រាក នៅក្នុង​មន្ទីរពេទ្យ​រហូតដល់​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៥ ​មិនដឹង​យ៉ាងមេចក៏​ស្រាប់តែ​លោត​ពីលើ​អគារ​សម្លាប់ខ្លួន​តែម្តង​។​

​បច្ចុប្បន្ន​សព​ត្រូវ​សមត្ថកិច្ច​ជំនាញ ប្រគល់ជូន​ក្រុមគ្រួសារ ដើម្បី​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណីក្រោយពី​ធ្វើ​កោសល្យវិច័យ​រួច៕

​បុរស​ម្នាក់​លោត​សម្លាប់ខ្លួន​ពី​ជា​ន់ទី​៣​មន្ទីរពេទ្យបង្អែក​ក្រុងភ្នំពេញ ដោយសារ​មាន​ជំងឺផ្លូវចិត្ត​
​បុរស​ម្នាក់​លោត​សម្លាប់ខ្លួន​ពី​ជា​ន់ទី​៣​មន្ទីរពេទ្យបង្អែក​ក្រុងភ្នំពេញ ដោយសារ​មាន​ជំងឺផ្លូវចិត្ត​