បាញ់​ប្លន់​យក​កាបូប​ពី​ស្ត្រី​ម្នាក់​ទាំង​កណ្តាល​ថ្ងៃ​នៅ​សង្កាត់​ទួល​ស្វាយព្រៃ​ទី​១

​រាជធានី​ភ្នំពេញ​៖​ក្រុមចោរប្លន់​ប្រដាប់អាវុធ​២​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាកវ៉េវ​ប្រដាប់​ដោយ​កាំភ្លើងខ្លី​មួយ​ដើម​បាន​បាញ់​គំរាម​មួយ​គ្រាប់​ដើម្បី​ឆក់យក​កាបូប​ពី​ស្ត្រី​ម្នាក់​រួច​ជិះ​ម៉ូតូ​គេចខ្លួន​បាត់ស្រមោល គ្រា​ដែល​ជនរងគ្រោះ​ចុះ​ពីលើ​រថយន្ត​ម៉ាក​ហាយ​ឡែ​ន​ឌ័​រ​មួយគ្រឿង​ដើរចូល​ផ្ទះ​។ ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​រសៀល​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៥​នេះ​ស្ថិតនៅ​មុខផ្ទះ​លេខ​៥៦A ផ្លូវ​លេខ​៣១៨ សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌចំការមន​។ 

​    ​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា ក្នុង​កាបូប​របស់​ស្ត្រី​រងគ្រោះ​ដែល​ក្រុមចោរ​ឆក់យក​ទៅនោះ មាន​ប្រាក់​អាមេរិក​ជិត​១​ម៉ឺន​ដុល្លារ ប្រាក់​ខ្មែរ​ជាង​៧​លាន​រៀល និង​ទូរស័ព្ទ iPhone​ចំនួន​២​គ្រឿង​ផងដែរ ។ ទោះជា​យ៉ាងណា​ក្នុង​ហេតុការណ៍​នេះ​មិន​បណ្តាល​ឲ្យ​ឱ្យ​រងរបួស​នោះទេ​។ យ៉ាងណាក៏ដោយ រហូតមកដល់​ម៉ោងជាង​១​រសៀល ស្ត្រី​រងគ្រោះ​បាននិងកំពុង​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​ទួល ស្វាយព្រៃ​ទី​១៕ 

បាញ់​ប្លន់​យក​កាបូប​ពី​ស្ត្រី​ម្នាក់​ទាំង​កណ្តាល​ថ្ងៃ​នៅ​សង្កាត់​ទួល​ស្វាយព្រៃ​ទី​១
បាញ់​ប្លន់​យក​កាបូប​ពី​ស្ត្រី​ម្នាក់​ទាំង​កណ្តាល​ថ្ងៃ​នៅ​សង្កាត់​ទួល​ស្វាយព្រៃ​ទី​១