កម្មករ​-​កម្មការិនី​រោងចក្រ​ករៃ​ស៊ា​ធ្វើ​កូដកម្ម​លើក​ទី​៦ ទារ​ទាម​លក្ខខណ្ឌ​៩​ចំណុច​

​រាជធានី​ភ្នំពេញ​៖​កម្មករ​-​កម្ម​ការី​នី​រោងចក្រ​ក្រៃ​ស៊ា​ផលិត​ស្បែកជើង​នាំចេញ​ទៅ​ប្រទេស​កូរ៉េជាង១០០នាក់បាន​ប្រមូល​ផ្ដុំគ្នា​ធ្វើ​កូដកម្ម​ទាមទារ​ដំណោះស្រាយ​ចំនួន​៩​ចំណុច គ្រា​ដែល​ក្រុមហ៊ុន​មាន​ទាន​មាន​ដំណោះស្រាយ​។ ការតវ៉ា​នេះ​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៥ ដែលមាន​ទីតាំងនៅ​ចំណុច​ខាងមុខ​រោងចក្រ​ក្រៃ​ស៊ា ផ្លូវ​បេតុង ក្រុម​៨ ភូមិខ​១ សង្កាត់​ច្រាំង​ចំរេះ​២ ខណ្ឌឫស្សីកែវ  ។​

​ជា​តំណាង​កម្មករ​កម្ម​ការី​នីនិយាយថា ការប្រមូល​ផ្ដុំគ្នា​ធ្វើ​កូដកម្មទាមទារ​រក​ដំណោះស្រាយ​នា​ព្រឹក​នេះ​មិនមែនជា​លើក​ទី​១​ទេ​ត្រូវបានធ្វើ​ឡើងជា​បន្តបន្ទាប់​និង​ជា​លើក​ទី​៦​ហើយ ​ទាល់តែ​តំណាង​រោងចក្រ ឬ​ប្រធាន​រោងចក្រ​រក​ដំណោះ​ណាមួយ​សមស្រប​ដែល​អាចធ្វើ​ឲ្យ​កម្មករ​ទទួលយកបាន​នោះបញ្ហា​កូដកម្ម​នឹងត្រូវ​បានបញ្ចប់​។​ ​លោក​បញ្ជាក់ថា ចំពោះ​ដំណោះស្រាយ​ទាំង​៩​ចំណុ ដែល​កម្មករ​កម្ម​ការី​នី​ទាមទារ​នោះ​រួមមាន​៖ ​ទី​១ ស្នើសុំ​ឲ្យ​ក្រុមហ៊ុន​បន្ត​កិច្ចសន្យា​រយះពេល​៦​ខែ​ទៅ​១​ឆ្នាំ​។ ទី​២ ក្រុមហ៊ុន​ត្រូវប្រគល់​កិច្ចសន្យា​១​ច្បាប់​ឲ្យ​កម្មករ​វិញ​។  ទី​៣ ស្នើ​ឲ្យ​ក្រុមហ៊ុន​អធ្យាស្រ័យ​ពេល​ចូលធ្វើការ​យឺតយ៉ាវ​រយៈ​ពេល​៥​នាទី​។​ទី​៤ ក្រុមហ៊ុន​ត្រូវ​ជួយ​ពិនិត្យមើល​ម៉ា​ស៊ី​ចាស់​និង​បន្ទប់ទឹក​ឲ្យ​បានល្អ​។ ទី​៥ ស្នើ​ឲ្យ​ក្រុមហ៊ុន​ដក​រដ្ឋបាល​ចេញ​ទី​៦​ក្រុមហ៊ុន​ត្រូវ​រៀបចំ ថ្នាំពេទ្យ​ឲ្យ​បាន​គ្រប់គ្រាន់​។  ទី​៧ សុំ​ឲ្យ​ក្រុមហ៊ុន​រាល់​បញ្ចប់​កិច្ចសន្យា​ត្រូវ​មើល​ទៅលើ​ការងារ​ជាក់ស្ដែង​ផង មុន​និង​បញ្ចប់​កិច្ចសន្យា​។ ទី​៨ សុំ​ឲ្យ​ក្រុមហ៊ុន​បញ្ជាក់ថា​តើ​ត្រូវ​បើក​ដំណើរ​ការផលិត​ស្បែកជើង​បន្តទៀត ឫ​ត្រូវ​ឈប់​ត្រឹម​។ ទី​៩ ស្នើសុំ​ឲ្យ​ក្រុមហ៊ុន​មិនត្រូវ​កាត់​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ ក្នុងអំឡុង​ពេលធ្វើ​កូដកម្ម​ឡើយ ៕

កម្មករ​-​កម្មការិនី​រោងចក្រ​ករៃ​ស៊ា​ធ្វើ​កូដកម្ម​លើក​ទី​៦ ទារ​ទាម​លក្ខខណ្ឌ​៩​ចំណុច​
កម្មករ​-​កម្មការិនី​រោងចក្រ​ករៃ​ស៊ា​ធ្វើ​កូដកម្ម​លើក​ទី​៦ ទារ​ទាម​លក្ខខណ្ឌ​៩​ចំណុច​