សុគន្ធ​កញ្ញា ​ទៅ​មើល​ការ​ប្រគំតន្រ្តី​ Jessie J ផ្ទាល់ ធ្លោយ​​ពាក្យ​រំភើប

សុគន្ធ​កញ្ញា ​ទៅ​មើល​ការ​ប្រគំតន្រ្តី​ Jessie J ផ្ទាល់ ធ្លោយ​​ពាក្យ​រំភើប

ធ្លាប់​តែ​សម្ដែង​ខ្លួន​ឯង​ឲ្យ​គេ​មើល លើក​នេះ​តារា​ចម្រៀង​ស្រី​ប្រចាំ​ផលិត​កម្ម​ហង្ស​មាស ឱក សុគន្ធ​កញ្ញា បាន​ទៅ​ទស្សនាផ្ទាល់​​ការ​ប្រគំ​តន្រ្តី​​របស់ Jessie J កាល​ពី​ចុង​សប្ដាហ៍​មុន ក្នុង​នោះ នាង​បាន​បង្ហោះ​សារ​តាម​រយៈ​បណ្តាញ​សង្គម​ហ្វេសប៊ុកថា​នាង​ពិត​ជា​រំភើបមែន​ទែន​ជាមួយ​​បទ​ពិសោធន៍​លើក​ដំបូង​នេះ​​។

 

សុគន្ធ​កញ្ញា ​ទៅ​មើល​ការ​ប្រគំតន្រ្តី​ Jessie J ផ្ទាល់ ធ្លោយ​​ពាក្យ​រំភើប

 

សុគន្ធ​កញ្ញា បាន​បង្ហោះ​ក្នុង​ហ្វេសប៊ុក​​កាល​ពី​ម្សិលមិញ​ជា​ភាសា អង់គ្លេស​ថា “It was an amazing night and this is my first time experience watching live concert…! Jessie J, you are awesome!! @isthatjessiej” ក្នុង​ន័យ​ជា​ភាសា​ខ្មែរ​ថា​ “វា​ជា​យប់​អស្ចារ្យ​និង​បទ​ពិសោធន៍​លើក​ដំបូង​ដែល​ខ្ញុំ​បាន​មើល​ការ​ប្រគុំ​តន្ត្រី​ផ្សាយ​បន្ត​ផ្ទាល់​ពី Jessie J”។

 

ខាង​ក្រោម​នេះ​ជាវីដេអូ សុគន្ធ​កញ្ញា រាំ​​ក្នុង​ការ​ប្រគំតន្រ្តី Jessie J​ កាល​ពី​ថ្ងៃ​សៅរ៍៖

 

 

អត្ថបទ៖ ថា ម៉ាលីដា