ហេតុ​អ្វី​ Klopp នាំ​ Liverpool អបអរ​ក្រោយ​ស្មើ​ West Brom ​ក្នុង​ដី​ខ្លួន​ឯង?


ហេតុ​អ្វី​ Klopp នាំ​ Liverpool អបអរ​ក្រោយ​ស្មើ​ West Brom ​ក្នុង​ដី​ខ្លួន​ឯង?

​អ្នក​ស្នេហា​វិស័យ​បាល់ទាត់ ប្រាកដ​ជា​​​យល់​​ថា Liverpool ដែល​ជា​ក្រុម​​​​មួយ​ប្រជែង​យក​ Top 4 ឬ​ពាន​រង្វាន់​ Premier League នោះ មិន​សប្បាយ​ចិត្ត​ទេ ក្រោយ​ស្មើ​ ២-២ ទល់​នឹង​ West Brom ​ក្នុង​ទឹកដី​ខ្លួន​ឯង នា​កីឡដ្ឋាន​ Anfield កាល​ពី​យប់​​មិញ។ ប៉ុន្តែ​ចុះ​មូលហេតុ​អ្វី​ ក្រោយ​ចប់​ការ​ប្រកួត​ អ្នកចាត់ការ​ Jurgen Klopp នាំ​កូន​ក្រុម​របស់​លោក​អបអរ?

 

ហេតុ​អ្វី​ Klopp នាំ​ Liverpool អបអរ​ក្រោយ​ស្មើ​ West Brom ​ក្នុង​ដី​ខ្លួន​ឯង?

 

​ក្នុង​ការ​ប្រកួត​យប់​មិញ​នេះ Liverpool ដែល​​ជា​ក្រុម​ត្រូវ​ការ​​ឈ្នះ​ ដើម្បី​អាច​កាន់​តែ​កៀក​តំណែង​ Top 4 នោះ បាន​វាយ​សម្រុក​តាំង​ពី​ចាប់​ផ្ដើម​ ដោយ​ Jordan Henderson ​ស៊ុត​នាំ​មុខ​មុន​នៅ​នាទី​២១ តែ​ West Brom វាយ​បក​២​គ្រាប់​វិញ ដោយ​ Craig Dawson ​នាទី​៣០ និង​ Jonas Olsson នាទី​៧៣។ ​យ៉ាង​ណា ​ខ្សែ​ប្រយុទ្ធ​ Divock Origi ​បាន​​ស៊ុត​នៅ​ម៉ោង​៩០+៦​តាម​បាន​ស្មើ​​ឲ្យ​ហង្ស​ក្រហម​វិញ។

 

​West Brom ស៊ុត​បាន​តែ​៤​លើក​ប៉ុណ្ណោះ និង​ចំ​គោលដៅ​២​ដង ចូល​​ទាំង​២​គ្រាប់ បន្ទាប់​ពី​លើក​បាល់​ជ្រុង​ទាំង​២​ដង រីឯ​ Liverpool វិញ គ្រប់​គ្រង​បាល់​ដល់​ទៅ​​៧០​% ​និង​ស៊ុត​សរុប​ដល់​ទៅ​២៨​ជើង ចំ​គោលដៅ​៨​ដង តែ​ហាក់​គ្មាន​សំណាង។

 

ហេតុ​អ្វី​ Klopp នាំ​ Liverpool អបអរ​ក្រោយ​ស្មើ​ West Brom ​ក្នុង​ដី​ខ្លួន​ឯង?

 

ហេតុ​អ្វី​ Klopp នាំ​ Liverpool អបអរ​ក្រោយ​ស្មើ​ West Brom ​ក្នុង​ដី​ខ្លួន​ឯង?

 

យ៉ាងណា ក្រោយ​ចប់​ការ​ប្រកួត​ Klopp បាន​ធ្វើ​ឲ្យ​អ្នក​ទស្សនា​មិន​តិច​ទេ​ភ្ញាក់​ផ្អើល ដោយសារ​តែ​អ្នកចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់​រូប​នេះ នាំ​កូន​ក្រុម​អបអរ​​​​តាម​ស្ទិល​ក្រុម​ចាស់​របស់​លោក​ Borussia Dortmund ​ដែល​គេ​ជឿ​ថា ប្រហែល​ជា​លោក​រំភើប​ ដោយសារ​១​គ្រាប់​របស់​ Origi ​នៅ​ចុង​ម៉ោង​ ឬ​​ Klopp ចង់​ឲ្យ​ក្រុម​របស់​លោក​ អរគុណ​ដល់​​អ្នកគាំទ្រ៕

 

ហេតុ​អ្វី​ Klopp នាំ​ Liverpool អបអរ​ក្រោយ​ស្មើ​ West Brom ​ក្នុង​ដី​ខ្លួន​ឯង?

 

ហេតុ​អ្វី​ Klopp នាំ​ Liverpool អបអរ​ក្រោយ​ស្មើ​ West Brom ​ក្នុង​ដី​ខ្លួន​ឯង?

 

​ចុះ​ប្រិយមិត្ត​យល់​ថា Liverpool គួរ​តែ​អបអរ​ដែរ​ទេ?

 

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

 

 

-ចុចអាន៖ Arsenal ​ឡើង​ឈរ​លេខ​១ បន្ទាប់​ពី​ឈ្នះ​ក្រុម Aston Villa ​២- ០ យប់មិញ

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ mirror