ថ្លឹង​ថ្លែង​សម្រស់​តារា​ស្រី​ថៃ ​និង​កូរ៉េ​ដែល​មាន​អាយុ​ស្មើ​គ្នា


ថ្លឹង​ថ្លែង​សម្រស់​តារា​ស្រី​ថៃ ​និង​កូរ៉េ​ដែល​មាន​អាយុ​ស្មើ​គ្នា

តើ​ប្រិយមិត្ត​មាន​ដឹង​ដែរ​ឬ​ទេ​ថា​តារា​ស្រី​ជួរ​មុខ​ណា​ខ្លះ​របស់​វិស័យ​សិល្បៈ​កូរ៉េ​និង​ថៃ​ដែល​កើត​ក្នុង​ឆ្នាំ​តែ​មួយ?

 

រង្វង់​សិល្បៈ​កូរ៉េ ​និង​ថៃ​គឺ​មិន​ខ្វះ​ទេ​នូវ​តារា​ដែល​មាន​អាយុ​ស្របាល​គ្នា ប៉ុន្តែ​ដោយ​សារ​តែ​ការ​តុបតែង​ខ្លួន​ក៏​ដូច​ស្ទីល​សំលៀក​បំពាក់​ខុស​គ្នា​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មិន​ជឿ​ថា​ពួក​គេ​កើត​ក្នុង​ឆ្នាំ​តែ​មួយ។ ខាង​ក្រោម​នេះ​គឺ​ជា​តារា​ស្រី​កូរ៉េ​និង​ថៃ​ដែល​បាន​ឆក់​យក​បេះ​ដូង​របស់​ទស្សនិកជន​ទាំង​ឡាយ។

 

Aum Pachapara – Ha Ji Won (១៩៧៨)

 

ថ្លឹង​ថ្លែង​សម្រស់​តារា​ស្រី​ថៃ ​និង​កូរ៉េ​ដែល​មាន​អាយុ​ស្មើ​គ្នា

 

Aum Pacharapa គឺ​ជា​តារាសម្ដែង​និង​បង្ហាញ​ម៉ូដ​ដ៏​ល្បី​ឈ្មោះ​រប​ស់​ប្រទេស​ថៃ។ ជា​រៀង​រាល់​ឆ្នាំនាង​តែង​តែ​ត្រូវ​បាន​គេ​បោះ​ឆ្នោត​ថា​ជាតារា​ដែលមាន​ឥទ្ធិពល​ជាងគេ​ជានិច្ច។

 

ថ្លឹង​ថ្លែង​សម្រស់​តារា​ស្រី​ថៃ ​និង​កូរ៉េ​ដែល​មាន​អាយុ​ស្មើ​គ្នា

 

មាន​អយុ ៣៧ ឆ្នាំ​ដូច​នឹង Aum ដែរ​គឺ​តារា​សម្ដែង​កូរ៉េ Ha Ji Won។ នាង​មិន​ត្រឹម​តែ​មាន​សម្រស់​ស្រស់​ស្អាត​នោះ​ទេ ហើយ​ថែម​ទាំង​ជា​អ្នក​ជំនួញ​ដ៏ជោគ​ជ័យ​ម្នាក់​ទៀត​ផង។

 

Chompoo Araya, Rita Sririta – Jeon Ji Hyun, Song Hye Kyo(១៩៨១)

ថ្លឹង​ថ្លែង​សម្រស់​តារា​ស្រី​ថៃ ​និង​កូរ៉េ​ដែល​មាន​អាយុ​ស្មើ​គ្នា

 

Chompoo Araya គឺ​ជា​សម្ដែង​ដែល​គេ​ដាក់​ងារ​ឲ្យ​ថា​ជា​តារា​ដែល​មិន​ចេះ​ចាស់។ នាង​គឺ​ជា​កូន​កាត់​បីសាសន៍​គឺ ឡាវ​ ថៃ​និង អង់គ្លេស

 

ថ្លឹង​ថ្លែង​សម្រស់​តារា​ស្រី​ថៃ ​និង​កូរ៉េ​ដែល​មាន​អាយុ​ស្មើ​គ្នា

 

Rita Sririta គឺ​ជា​តារាស្រី​ដែល​មាន​កំពស់​ខ្ពស់​ស្រឡះ​រហូត​ដល់ ១.៧៣ ម ហើយ​ជាកូន​កាត់​រវាងថៃ​និង​ដាណឺម៉ាក។

 

ថ្លឹង​ថ្លែង​សម្រស់​តារា​ស្រី​ថៃ ​និង​កូរ៉េ​ដែល​មាន​អាយុ​ស្មើ​គ្នា

 

Jeon Ji Hyun គឺ​ជា​តារា​ជើង​ចាស់​របស់​កូរ៉េ​និង​ត្រូវ​គេ​ស្គាល់​មុខ​ច្រើន​ក្រោយ​ពេល​លលេង​រឿង “My Love From The Star”។ តារា​វ័យ ៣៤ ឆ្នាំ​រូប​នេះ​កំពុង​តែ​ពពោះ​កូន​ដំបូង​របស់​ខ្លួន។

 

ថ្លឹង​ថ្លែង​សម្រស់​តារា​ស្រី​ថៃ ​និង​កូរ៉េ​ដែល​មាន​អាយុ​ស្មើ​គ្នាSong hye Kyo និង Jeon Ji Hyun មាន​អាយុ​ដំណើរ​គ្នា​តែ​ដោយសារ​តែ​មាន​រាង​តូច​ស្ដើង​ទើប​ធ្វើ​ឲ្យ​តារា​សម្ដែង​នេះ​មើល​ទៅ​ក្មេង​ជាង​វ័យ។

 

Aom Sucharat Manaying – Lee Yeon Hee (១៩៨៨)

ថ្លឹង​ថ្លែង​សម្រស់​តារា​ស្រី​ថៃ ​និង​កូរ៉េ​ដែល​មាន​អាយុ​ស្មើ​គ្នា

 

Aom Sucharat Manaying  កើត​ឆ្នាំ ១៩៨៨ ហើយ​ចាប់​ផ្ដើម​មាន​ឈ្មោះ​ល្បី​ក្រោយ​ពេល​លេង​រឿង “Full House” របស់​ថៃ។ តារា​សម្ដែង​នេះ​តែ​ងតែ​ដើរ​តួ​ជា​និស្សិត​ឬ​ក៏​សិស្ស​សាលា​ក្នុង​រឿង​របស់​ខ្លួន ដែល​ជា​ហេតុ​ធ្វើគេ​មិន​ជឿ​ថា​នាង​មាន​អាយុ ២៧ ឆ្នាំ​។

 

ថ្លឹង​ថ្លែង​សម្រស់​តារា​ស្រី​ថៃ ​និង​កូរ៉េ​ដែល​មាន​អាយុ​ស្មើ​គ្នា

 

Lee Yeon Hee គឺ​ជា​តារា​ស្រី​តិចតួច​ដែល​មាន​សម្រស់​ស្អាត​ពី​ធម្មជាតិ​របស់​កូរ៉េ។ នាង​តែង​តែ​ឈរ​លំដាប់​ខ្ពស់​រាល់​ពេល​មាន​​ការ​បោះ​ឆ្នោត​រើស​តារា​ដែល​មាន​សម្រស់​ស្អាត​ជាង​គេ​ក្នុង​តំបន់​អាស៊ី៕

 

ចុចអាន៖តារា​សម្ដែង​តួ​ប៉ាជេ ធ្លាប់​គិត​បោះ​បង់​អាជីព​ទៅ​លក់​ប្រហិត​វិញ

 

ប្រែសម្រួល៖ សុវណ្ណផៃ
ប្រភព៖kenh14