វត្តមាន ម៉ៅ ហាជី ក្នុង​ហាង​មួយ​ ភ្ញៀវ​ផ្អើល​ទូរសព្ទ​មក​កក់​តុ​ព្រាត

វត្តមាន ម៉ៅ ហាជី ក្នុង​ហាង​មួយ​ ភ្ញៀវ​ផ្អើល​ទូរសព្ទ​មក​កក់​តុ​ព្រាត

បន្ទាប់ពី​មាន​ព្យុះភ្លៀង​ជាច្រើនបោកបក់​មក​លើ ម៉ៅ ហាជី ក៏​លោក​នៅតែ​រក្សា​បាន​នូវ​ប្រជាប្រិយភាព​ពី​សំណាក់​អ្នក​គាំទ្រ​របស់​ខ្លួន​ដដែល​ពេល​បង្ហាញខ្លួន​ក្នុង​ការ​ចូលរួម​ច្រៀង​កម្សាន្ត​នៅ​ភោជនីដ្ឋាន​មួយ​កន្លែង​នៅ​រាជធានី​ភ្នំពេញ ដោយ​បាន​ធ្វើ​ឲ្យ​ភ្ញៀវ​ទូរសព្ទ​មក​កក់​តុ​ព្រាត។

 

វត្តមាន ម៉ៅ ហាជី ក្នុង​ហាង​មួយ​ ភ្ញៀវ​ផ្អើល​ទូរសព្ទ​មក​កក់​តុ​ព្រាត

 

កាលពី​រាត្រី​ថ្ងៃ សៅរ៍ សប្ដាហ៍​មុន​តារា​វ័យ ២៣ ឆ្នាំ​ខាង​លើ​បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​កម្មវិធី​ខួបកំណើត​តារា​ប្រចាំ​ហាង​សាច់​អាំង ១៦៨ ត្រូវ​បាន​ភ្ញៀវ​ដែល​ពិសា​អាហារ​នៅ​ទីនោះ​ចោមរោម​សុំ​ថត​ជាមួយ​យ៉ាង​ច្រើន​កុះករ។

 

បុគ្គលិក​ក្នុង​ហាង​ម្នាក់​បាន​និយាយ​ប្រាប់ Sabay ថា​ ជា​ធម្មតា​ក្នុង​ហាង​នោះ​មាន​ភ្ញៀវ​ច្រើន​មែន តែ​មិន​ច្រើន​ដល់​ថ្នាក់​ទូរសព្ទ​មក​កក់​តុ​មុន​បែប​នេះ​ទេ។ ចំពោះ​មូលហេតុ​វិញ ​ត្រូវ​បាន​បុរស​វ័យ ២០ ឆ្នាំ​ប្រាប់​ថា​ មកពី​ថ្ងៃ​នោះ​ជា​ថ្ងៃ​ពិសេស​ដែល​មាន​វត្តមាន​លោក​តារា​ចម្រៀង​ល្បី​ៗ​ចូលរួម ដូចជា​លោក សៅ ឧត្ដម នី រតនា និង ម៉ៅ ហាជី ជា​ដើម។ តែ​ជាក់​ស្ដែង​ឃើញ​មាន​តែ​បុរស​មកពី​ខេត្ត​បាត់ដំបង​តែ​ម្នាក់​ប៉ុណ្ណោះ។

 

ភ្ញៀវ​មួយ​តុ​ដែល​បាន​ឮ​ដំណឹង​ថា​មាន​ក្រុម​តារា​ចម្រៀង​ធ្លាប់​ប្រឡង​ក្នុង​កម្មវិធី Cambodian Idol មក​ច្រៀង​នៅ​ភោជនីយដ្ឋាន​នោះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ពួក​លោក​គឺជា​អ្នក​គាំទ្រ​អតីត​បេក្ខជន​ទាំង​បី​នោះ ហើយ​ជាពិសេស​លោក​ចង់​ជួប​មុខ ម៉ៅ ហាជី។ “ពួក​ខ្ញុំ​រស់នៅ​ទីក្រុង​ភ្នំពេញ​នេះ​តែ​ម្ដង ហើយ​ខ្ញុំ​ចង់​ជួប​មុខ​លោក ហាជី នៅ​ខាង​ក្រៅ​ផ្ទាល់ ដូចនេះ​ហើយ​ទើប​កក់​កន្លែង​ញាំ់​អី​នេះ​ទៅ។ គាត់​នៅ​ក្រៅ​ពិតជា​គួរ​ឲ្យ​ចូលចិត្ត​មែន។” យុវជន តារា រៀបរាប់។

 

វត្តមាន ម៉ៅ ហាជី ក្នុង​ហាង​មួយ​ ភ្ញៀវ​ផ្អើល​ទូរសព្ទ​មក​កក់​តុ​ព្រាត

 

ចំណែក​បុរស​វ័យ​កណ្ដាល​ដែល​មក​ទាំង​គ្រួសារ​វិញ​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ក្រុម​គ្រួសារ​លោក​ទាំងអស់​​គឺ​ស្រលាញ់ និង​ចូលចិត្ត​តារា​ចម្រៀង​ទាំង​នោះ​ខ្លាំង​ណាស់ បែប​នោះ​ហើយ​ទើប​ខំ​ស្កាត់​តាំងពី​ចោមចៅ​មក​ដល់​ទួលគោក​នេះ។

 

ចំណែក​សាមី​ខ្លួន​វិញ​បាន ​​ពោល​ពាក្យ​ថ្លែង​អំណរគុណ​ដល់​ភ្ញៀវ​ទាំងអស់​ដែល​បាន​គាំទ្រ​រូប​លោក​កន្លង​មក។ ប៉ុន្តែ​ចំពោះ​ព័ត៌មាន​​ទាក់ទង​នឹង​ការ​ចូល ឬ​មិន​ចូល​ជ្រក​ក្នុង​ផលិតកម្ម​ថោន​ត្រូវ​បាន ហាជី សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ទេ។ “បង​សុំ​អត់​និយាយ​ពី​រឿង​ហ្នឹង​នៅ​ពេល​នេះ​ទៀត​ទេ​ណា ចាំ​ពេល​មួយ​មក​ដល់ ​បង​នឹង​បង្ហាញ​ប្រាប់៕”

 

វត្តមាន ម៉ៅ ហាជី ក្នុង​ហាង​មួយ​ ភ្ញៀវ​ផ្អើល​ទូរសព្ទ​មក​កក់​តុ​ព្រាត

 

 

អត្ថបទ៖ទ្រី រ៉ាវី