Samsung បន្ថែម​ទំហំ​​ផលិតកម្ម​ទូរសព្ទ​ក្នុង​​ប្រទេស​វៀតណាម

Samsung បន្ថែម​ទំហំ​​ផលិតកម្ម​ទូរសព្ទ​ក្នុង​​ប្រទេស​វៀតណាម

របាយការណ៍​ថ្មី​មួយ​ចេញ​ពី​ប្រទេស​កូរ៉េ​ខាង​ត្បូង​​បាន​អះអាង​ថា​​ក្រុមហ៊ុន​ Samsung មាន​គម្រោង​នឹង​បន្ថែម​ទំហំ​នៃ​ផលិតកម្ម​ទូរសព្ទ​នៅ​ក្នុង​ប្រទេស​វៀតណាម​​ពី ​៣០​%​ ទៅ​ ៤០%​ នៅ​ក្នុង​ឆ្នាំ​២០១៦។

 

Samsung បន្ថែម​ទំហំ​​ផលិតកម្ម​ទូរសព្ទ​ក្នុង​​ប្រទេស​វៀតណាម

 

បើ​ពិត​ដូច​ជា​ការ​រាយការណ៍​មែន​ ប្រទេស​វៀតណាម​នឹង​​មាន​ទំហំ​ផលិត​កម្ម​​ធំ​ជាង​រោងចក្រ​ផលិត​របស់​ក្រុមហ៊ុន​ Samsung ដែល​​មាន​ទីតាំង​នៅ​ក្នុង​ប្រទេស​ចិន​ទៅ​ទៀត។ ប្រភព​​បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា​​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​របស់​កូរ៉េ​ខាង​ត្បូង​នឹង​ចាប់​ផ្ដើម​ផលិត​ ផលិតផល​ប្រើ​ប្រាស់​ក្នុង​ផ្ទះ​ដូច​ជា​ ម៉ាស៊ីន​ត្រជាក់​ ទូរទស្សន៍​ ទូរ​ទឹកកក​នៅ​ក្នុង​ប្រទេស​វៀតណាម​នៅ​ឆ្នាំ​ក្រោយ​នេះ​ហើយ។​​​​​​​​​​

 

​​​​​​​​​​​​​​​​​​​​​​​​​​​កម្រៃ​ពលកម្ម​ដែល​មាន​តម្លៃ​ថោក​គឺ​ជា​ចំណុច​សំខាន់​មួយ​ដែល​អាច​ទាក់​ទាញ​​ក្រុមហ៊ុន​ Samsung ​ឲ្យ​​បង្កើន​ទំហំ​ផលិតកម្ម​ដូច​នេះ​ ​ហើយ​ហេតុផល​មួយ​ទៀត​គឺ​ដោយសារ​​បទបញ្ជា​ពន្ធ​នៃ​ប្រទេស​ចិន​កាន់​តែ​មាន​ភាព​តឹង​រឹង​ជាង​ពី​មុន​ព្រម​ទាំង​កម្រៃ​ពលកម្ម​មាន​ការ​កើន​ឡើង៕

 

​​​​​

ចុច​អាន៖ ក្រុមហ៊ុន​ Samsung បង្ហាញ​ព្យាណូ​ដែល​ផ្គុំ​ឡើង​ពី​ Tablet ១០០​គ្រឿង​
ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖​ SamMobile​​​​​​