ករណី Hack ដ៏​គ្រោះ​ថ្នាក់​បំផុត​ប្រចាំ​ឆ្នាំ ២០១៥


ករណី Hack ដ៏​គ្រោះ​ថ្នាក់​បំផុត​ប្រចាំ​ឆ្នាំ ២០១៥

ទាំង​អស់​គ្នា​ពិត​ជា​បាន​ដឹង​ហើយ​នូវ​គុណសម្បត្តិ​នៃ​បច្ចេកវិទ្យា ហើយ​ក៏​ទទួល​ស្គាល់​ផង​ដែរ​នូវ​សមត្ថភាព​នៃ​ឧបករណ៍​បច្ចេកវិទ្យា​នានា​ដែល​ជួយ​សម្រួល​ដល់​ជីវភាព​សព្វ​ថ្ងៃ​នេះ​។ ប៉ុន្តែ​ព្រោះ​តែ​ភាព​ជឿនលឿន​នៃ​បច្ចេកវិទ្យា​ក្នុង​នោះ​វា​ក៏​នាំ​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់​ដែរ នៅ​ពេល​មាន​ជន​ឆ្លៀត​ឱកាស​មួយ​ចំនួន​យក​បច្ចេកវិទ្យា​ទាំង​នោះ​មក​ធ្វើ​អំពើ​អវិជ្ជមាន​នានា​។

 

ខាង​ក្រោម​នេះ​ជា​សកម្មភាព​អវិជ្ជមាន​មួយ​ចំនួន​ដែល​ជន​ឆ្លៀត​ឱកាស​បាន​ប្រព្រឹត្ត​តាម​រយៈ​បច្ចេកវិទ្យា៖

 

@ ការ Hack នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ Android

 

ករណី Hack ដ៏​គ្រោះ​ថ្នាក់​បំផុត​ប្រចាំ​ឆ្នាំ ២០១៥

 

ក្នុង​ខែ​កក្កដា​ឆ្នាំ២០១៥ មាន​ករណី Hack មួយ​កើត​ឡើង​នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ Android ដោយក្រុម Hacker ធ្វើ​ការ​គ្រប់គ្រង​ទៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android ដែល​មាន​នៅ​លើ​ទូរសព្ទ​របស់​អ្នក​ប្រើប្រាស់ ប៉ុន្តែ​អ្នក​ប្រើប្រាស់​ធម្មតា​មិន​ទទួល​បាន​សញ្ញា​អ្វី​ប្លែក​នោះ​ទេ​។ តាម​ប្រភព​ឲ្យ​ដឹង​ថា​ មាន​​ស្មាតហ្វូន​ដែល​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android ជាង​១ពាន់លាន​គ្រឿង​ត្រូវ​បាន​គេ Hack ដែល​ករណី​នេះ​ត្រូវ​បាន​ក្រុម​អ្នកស្រាវជ្រាវ​ផ្នែក​សុវត្ថិ​ភាព​ស្មាតហ្វូន​អះអាង​ជា​ករណី​គ្រោះ​ថ្នាក់​បំផុត​ដែល​មិន​ធ្លាប់​មាន។

 

@ ភាព​ចន្លោះ​ប្រហោង​នៃ​សុវត្ថិភាព​របស់ FireFox

 

ករណី Hack ដ៏​គ្រោះ​ថ្នាក់​បំផុត​ប្រចាំ​ឆ្នាំ ២០១៥

 

កាល​ពី​ខែ​សីហា FireFox បាន​ប្រកាស​ឲ្យ​អ្នក​ប្រើប្រាស់​មាន​ភាព​ប្រុង​ប្រយ័ត្ន​ដោយ​សារ​ FireFox បាន​រក​ឃើញ Browser របស់​ពួក​គេ​មាន​ចន្លោះ​ប្រហោង​​ផ្នែក​សុវត្ថិភាព​ដែល​អនុញ្ញាត​ឲ្យ Hacker លួច​យក​ទិន្នន័យ​នានា​ពី​កុំព្យូទ័រ​របស់​អ្នក​ប្រើប្រាស់​តាមរយៈ FireFox Browser។ ចំណែក​ឯ​ទិន្នន័យ​អំពី​ចំនួន​​នៃ​ជនរងគ្រោះ​ក្នុង​បញ្ហា​នេះ​មិន​ត្រូវ​បាន​បញ្ចេញ​ឡើយ​។

 

@ Hacker ប្រើ​ទូរសព្ទ​បញ្ជា​រថយន្ត Jeep Cherokee

 

ករណី Hack ដ៏​គ្រោះ​ថ្នាក់​បំផុត​ប្រចាំ​ឆ្នាំ ២០១៥

 

Fiat Chrysler ដែល​ជា​ក្រុមហ៊ុន​ផលិត​រថយន្ត Jeep Cherokee បាន​ប្រមូល​ចូល​រោងចក្រ​វិញ​នូវ​រថយន្ត​ប្រភេទ​នេះ​ចំនួន ១.៤លានគ្រឿង បន្ទាប់​ពី​បន្ទះ Chip នៃ​រថយន្ត​ប្រភេទ​នេះ​ត្រូវ​បាន​ពួក Hacker បញ្ជា​បាន​តាម​រយៈ​ទូរសព្ទ​ពី​ចម្ងាយ។ ដែល​គេ​អាច​បញ្ជា​ឲ្យ​រថយន្ត​ចាប់​ហ្រ្វាំង និង​ពន្លត់​ម៉ាស៊ីន​ខណៈ​ពេល​កំពុង​បើកបរ​បាន​ផង​ដែរ។

 

@ អ្នកស្រាវជ្រាវ​ចាប់​ហ្រ្វាំង​រថយន្ត Corvette ដោយ​ប្រើ SMS

 

ករណី Hack ដ៏​គ្រោះ​ថ្នាក់​បំផុត​ប្រចាំ​ឆ្នាំ ២០១៥

 

អ្នក​ស្រាវជ្រាវ​មួយ​ក្រុម​បាន​អះអាង​ថា​គេ​អាច​បញ្ជា​រថយន្ត​ណា​មួយ​បាន​អោយ​តែ​រថយន្ត​នោះ​មាន​ភ្ជាប់​នូវ​ប្រព័ន្ធ Internet។ ក្រុម​នេះ​ក៏​បាន​បង្ហាញ​នូវ​អំណះអំណាង​របស់​ខ្លួន​ដោយ​អនុវត្ត​ទៅ​លើ​រថយន្ត Corvette ដោយ​បញ្ជា​ឲ្យ​រថយន្ត​ប្រភេទ​នេះ​ចាប់​ហ្រ្វាំង តាម​រយៈ​ការ​បញ្ជូន​សារ​ពី​ទូរសព្ទ។

 

ចុច​អាន៖ ស្បែក​​ជើង​​ពិសេស​ អាច​សាក​ទូរសព្ទ​ដើរ​ដោយ​ថាមពល​ទឹក​នោម

 

ប្រែ​សម្រួល៖ រដ្ឋ
ប្រភព៖ businessinsider