វិធី​ធ្វើ​ឲ្យ​ RAM ទូរសព្ទ​ iPhone ទំនេរ​ដើម្បី​ឲ្យដើរ​លឿន​ជាង​មុន​​​


វិធី​ធ្វើ​ឲ្យ​ RAM ទូរសព្ទ​ iPhone ទំនេរ​ដើម្បី​ឲ្យដើរ​លឿន​ជាង​មុន​​​

​​​​​តើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​ថា​ទូរសព្ទ​ iPhone របស់​អ្នក​ប្រែ​ជា​មាន​​សភាព​ស្ទក់​ ​ដូច​ជា​បើក​កម្មវិធី​ដែល​ធ្លាប់​បើក​ជា​រៀង​រាល់​ដង​​គឺ​យឺត​ខុស​ពី​ធម្មតា​ដែរ​ឬ​ទេ?

វិធី​ធ្វើ​ឲ្យ​ RAM ទូរសព្ទ​ iPhone ទំនេរ​ដើម្បី​ឲ្យដើរ​លឿន​ជាង​មុន​​​

 

​​វា​ប្រហែល​ជា​ដល់​ពេល​ដែល​អ្នក​គួរ​តែ​សម្អាត​ RAM ទូរសព្ទ​ហើយ។ ​ត្រង់​ចំណុច​នេះ​មិន​មែន​ចង់​សំដៅ​ទៅ​លើ​ការ​បិទ​កម្មវិធី​ទូរសព្ទ​ទាំង​អស់​​តាម​រយៈ​ Multitasking (​ចុច​ប៊ូតុង​ Home ពីរ​ដង) នោះ​ទេ។ ផ្ទុយ​ទៅ​វិញ​គឺ​ចង់​បង្ហាញ​អំពី​គន្លឹះ​មួយ​ដែល​មាន​អ្នក​ដឹង​តិច​តួច​បំផុត​ ហើយ​​គន្លឹះ​នោះ​​អាច​​​សម្អាត ​​RAM បាន​ដោយ​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​ទូរសព្ទ​ដូច​ជា​​ទើប​តែ​បើក​ដំណើរ​ដំបូង​អញ្ចឹង។

 

រឿង​​ចម្បង​ដែល​អ្នក​ត្រូវ​ធ្វើ​​នោះ​គឺ​ ចុច​ប៊ូតុង​ Power ឲ្យ​ជាប់​រហូត​ដល់​ចេញ​​ផ្ទាំង​បង្ហាញ​អក្សរ​ “Slide to Power Off”។ ​បន្ទាប់​​​ចុច​លើ​ប៊ូតុង​ Home រយៈ​ពេល​ប៉ុន្មាន​វិនាទី ​នៅ​ពេល​នោះ​វា​នឹង​នាំ​អ្នក​ទៅ​កាន់​​ Home Screen វិញ​ដោយ​បាន​សម្អាត​ RAM ឲ្យ​ទំនេរ​រួច​ជា​ស្រេច។

 

វិធី​ធ្វើ​ឲ្យ​ RAM ទូរសព្ទ​ iPhone ទំនេរ​ដើម្បី​ឲ្យដើរ​លឿន​ជាង​មុន​​​

 

នៅ​ពេល​ដែល​អ្នក​ចូល​ទៅ​កាន់​ Multitasking ដោយ​ចុច​ប៊ូតុង​ Home ពីរ​ដង​​អ្នក​នឹង​ឃើញ​កម្មវិធី​ដែល​អ្នក​បាន​បើក​ពី​មុន​ ប៉ុន្តែ​នៅ​ពេល​ដែល​អ្នក​ចុច​លើ​វា​ កម្មវិធី​ទាំង​នោះ​នឹង​ចាប់​ផ្ដើម​ដំណើរ​ការ​ពី​ដំបូង​ឡើង​វិញ​ ប្រៀប​ដូច​ជា​អ្នក​ចុច​បើក​កម្មវិធី​លើ​ Home Screen យ៉ាង​អញ្ចឹង។

 

គួរ​បញ្ជាក់​ថា​ប្រព័ន្ធ​ប្រតិបត្តិការ​ iOS បំពេញ​តួនាទី​យ៉ាង​ល្អ​ក្នុង​ការ​ចាត់​ចែង​ RAM ហេតុ​​នេះ​អ្នក​មិន​ចាំ​បាច់​ធ្វើ​តាម​វិធី​ខាង​លើ​ញឹកញាប់​ពេក​ទេ​ លុះ​ត្រា​តែ​ទូរសព្ទ​អ្នក​ចាប់​ផ្ដើម​មាន​សភាព​យឺត​ខុស​ធម្មតា៕​​​​​​​​​

 

 

ចុច​អាន៖ គន្លឹះ​ថ្មី​ងាយៗ​ទាញ​យក​វីដេអូ​ពី​​ Facebook លើ​ទូរសព្ទ​ iPhone​
ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖​ MakeUseOf​​​​​​