Audi Q7 ស៊េរី ០១៦ ​តម្លៃ​ ១៤ ម៉ឺន​ដុល្លារប្រើ​សាំង​លក់​ប្រជែង​ហាង​នាំ​ចូល​

Audi Q7 ស៊េរី ០១៦ ​តម្លៃ​ ១៤ ម៉ឺន​ដុល្លារប្រើ​សាំង​លក់​ប្រជែង​ហាង​នាំ​ចូល​

ក្រុមហ៊ុន Audi បាន​ប្រកាស​រថយន្ត​ទំនើប Audi Q7 ស៊េរី ០១៦ប្រភេទ SUV សម្រាប់​ដាក់​លក់​លើ​ទីផ្សារ​កម្ពុជា ដោយ​ក្នុង​មួយ​គ្រឿង​មាន​តម្លៃ ១៤ម៉ឺន​ដុល្លារ។

 

Audi Q7 ស៊េរី ០១៦ ​តម្លៃ​ ១៤ ម៉ឺន​ដុល្លារប្រើ​សាំង​លក់​ប្រជែង​ហាង​នាំ​ចូល​

 

Audi Q7 ស៊េរី ០១៦ ដែល​ទើប​តែ​ប្រកាស​នេះ​បំពាក់​ដោយ​ម៉ាស៊ីន V6 ទំហំ 3.0 លីត្រ ចង្កឹះ​លេខ ៨វគ្គ កម្លាំង​ម៉ាស៊ីន ៣៣៣​សេះ និង​អាច​រត់​បាន​ក្នុង​ល្បឿន ២៥០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។ Audi Q7​ស៊ី​ប្រេង​ប្រមាណ ៧,៩​លីត្រ/១០០គ.ម សម្រាប់​ផ្លូវ​ក្នុង​ក្រុង និង ១០,៩លីត្រ​សម្រាប់​ផ្លូវ​ឆ្ងាយ។

 

ផ្នែក​កាង​មុខ​របស់ Audi Q7 ​ត្រូវ​បាន​រចនា​ទៅ​ជា​រាង​ជ្រុង​ រី​ឯ​ភ្លើង​ក្រោយជា​ប្រភេទ LED។ នៅ​លើ​តាប្លូ​ខាង​មុខ​របស់ Audi Q7 នេះ​មាន​ផ្ទាំង Touchscreen តូច​មួយ​សម្រាប់​បង្ហាញ​រូបភាព​និង​​វីដេអូ ដែល​ទទួល​បាន​ពី​កាមេរ៉ា​សុវត្ថិភាព​នៃ​រថយន្ត។

 

កាមេរ៉ា​សុវត្ថិភាព​នៅ​ខាង​ក្រោយ​របស់ Audi Q7 អាច​បង្ហាញ​រូបភាព​បាន​ទំហំ ៣៦០ដឺក្រេ ដែលផ្តល់​សុវត្ថិភាព​ខ្ពស់​ដល់​អ្នក​បើកបរ ជាពិសេស ពេល​​ត្រូវ​​ការ​ចូល​ចត​កន្លែង​ចង្អៀត។ ​

 

ផ្នែក​ខាង​ក្នុង​នៃ​រថយន្ត​​ដ៏​ឡូយ​ឆាយ​នេះ​អាច​ផ្ទុក​អ្នក​ដំណើរ​បាន​រហូត​ដល់​ទៅ ៧នាក់ ហើយ​សម្រាប់​កៅអី​ជួរ​ទី២ និង​ទី៣ នៃ​រថយន្ត អាច​បត់​ចុះ​ក្រោម​បាន ដើម្បី​មាន​​ចន្លោះ​ទំនេរ​ធំ​សម្រាប់​ផ្ទុក​ឥវ៉ាន់​បាន​ច្រើន។

 

 

ខាង​ Audi បាន​ឱ្យ​ដឹង​ថា ក្រុមហ៊ុន​នឹង​មិន​បារម្ភ​ចំពោះ​ការ​ប្រកួត​ប្រជែង​ពី​សំណាក់​ហាង​​មួយ​ចំនួន​នៅ​ភ្នំពេញ​​ដែល​បាន​ដាក់​លក់​ Audi Q7 ស៊េរី​ថ្មី​មុន​ក្រុមហ៊ុន​​នាំ​ចូល​ឡើយ ដោយ​សារ​ Audi Q7 ដែល​ក្រុមហ៊ុន​នាំ​ចូល​ផ្ទាល់​គឺ​ជា​ប្រភេទ​រថយន្ត​ប្រើ​សាំង ហើយ​មាន​គុណភាព​និង​មាន​ការ​ធានា​​ត្រឹមត្រូវ​តាម​ស្តង់​ដារ​ មិន​ដូច​រថយន្ត​ប្រើ​ម៉ាស៊ូត​ដាក់​លក់​តាម​បណ្តា​ហាង​នានា​នៅ​ភ្នំពេញ​ទេ៕ ​

 

Audi Q7 ស៊េរី ០១៦ ​តម្លៃ​ ១៤ ម៉ឺន​ដុល្លារប្រើ​សាំង​លក់​ប្រជែង​ហាង​នាំ​ចូល​

 

Audi Q7 ស៊េរី ០១៦ ​តម្លៃ​ ១៤ ម៉ឺន​ដុល្លារប្រើ​សាំង​លក់​ប្រជែង​ហាង​នាំ​ចូល​

 

Audi Q7 ស៊េរី ០១៦ ​តម្លៃ​ ១៤ ម៉ឺន​ដុល្លារប្រើ​សាំង​លក់​ប្រជែង​ហាង​នាំ​ចូល​

 

Audi Q7 ស៊េរី ០១៦ ​តម្លៃ​ ១៤ ម៉ឺន​ដុល្លារប្រើ​សាំង​លក់​ប្រជែង​ហាង​នាំ​ចូល​

 

អត្ថបទ៖ ប៉ែត ផាន់និត