ពីក្រោយ​​រឿង​អាថ៌កំបាំង​កំពូល​រថយន្ត​​ល្បីៗ​​សឹង​មិន​គួរ​ឲ្យ​ជឿ

ពីក្រោយ​​រឿង​អាថ៌កំបាំង​កំពូល​រថយន្ត​​ល្បីៗ​​សឹង​មិន​គួរ​ឲ្យ​ជឿ

ឡាន​កំពូល​ជា​ពាក្យ​ប្រើ​សម្រាប់​បរិយាយ​រថយន្ត​ដែល​មាន​កម្លាំង​ខ្លាំង​ ល្បឿន​លឿន​ ​និង​មាន​តម្លៃ​ថ្លៃ​កប់​ពពក​ ប៉ុន្តែ​នៅ​ពី​ក្រោយ​​ឡាន​​កំពូល​នីមួយៗ​មាន​ចំណុច​ប្លែក​រៀង​ៗ​ខ្លួន​ដែល​អ្នក​អាច​នឹង​មិន​ជឿ​បន្ទាប់​ពី​ដឹង។

 

​១. រថយន្ត​ Ferrari FXX តម្លៃ​២​លាន​អឺរ៉ូ​ ប៉ុន្តែ​ទោះ​ទិញ​ហើយ​ក៏​មិន​អាច​រក្សា​ទុក​វា​បាន​ដែរ

 

ពីក្រោយ​​រឿង​អាថ៌កំបាំង​កំពូល​រថយន្ត​​ល្បីៗ​​សឹង​មិន​គួរ​ឲ្យ​ជឿ

ចំពោះ​រថយន្ត​ Ferrari FXX​ ​ដែល​តម្លៃ​២​លាន​អឺរ៉ូ ​(ប្រមាណ​២,១៩​លាន​ដុល្លារ) នេះ​ទោះ​បី​ជា​អ្នក​មាន​លុយ​ទិញ​ក៏​មិន​អាច​យក​វា​មក​រក្សា​ទុក​នៅ​ផ្ទះ​បាន​ដែរ។ ​នៅ​ពេល​ដែល​ទិញ​ហើយ​រថយន្ត​មួយ​នេះ​ត្រូវ​តែ​រក្សា​ទុក​នៅ​ក្រុមហ៊ុន​ Ferrari ប្រសិន​បើ​ម្ចាស់​រថយន្ត​ចង់​យក​ទៅ​ប្រើ​ត្រូវ​ធ្វើ​ការ​ផ្ដល់​ដំណឹង​ដល់​ក្រុមហ៊ុន​ បន្ទាប់​មក​គេ​នឹង​នាំ​រថយន្ត​នេះ​ទៅ​​ឲ្យ​ម្ចាស់​រថយន្ត។ ​មូលហេតុ​ដែល​ក្រុមហ៊ុន​ធ្វើ​​បែប​នេះ​គឺ​ដោយ​សារ​​មិន​ចង់​ឲ្យ​ដៃគូ​ប្រកួត​ប្រជែង​ដឹង​ពី​បច្ចេកវិទ្យា​ពិសេសៗ​ដែល​មាន​ដំឡើង​លើ​រថយន្ត​នេះ។

 

 

២. រថយន្ត​ Lamborghini Aventador មាន​មក​ជា​មួយ​នឹង​ប្រព័ន្ធ​បំផ្ទុះ​

 

ពីក្រោយ​​រឿង​អាថ៌កំបាំង​កំពូល​រថយន្ត​​ល្បីៗ​​សឹង​មិន​គួរ​ឲ្យ​ជឿ

 

រថយន្ត​ Lamborghini Aventador​ ​ពិត​ជា​មាន​នូវ​ប្រព័ន្ធ​បំផ្ទុះ​មែន​ ប៉ុន្តែ​​វា​មិន​មែន​ជា​រថយន្ត​អត្តឃាត​នោះ​ទេ។ គេ​ដំឡើង​ប្រព័ន្ធ​បំផ្ទុះ​នេះ​​នៅ​លើ​ទ្វារ​ សម្រាប់​ពេល​ដែល​រថយន្ត​ក្រឡាប់​​បើក​ទ្វារ​មិន​បាន ​ប្រព័ន្ធ​​នេះ​នឹង​ធ្វើ​ការ​បំផ្ទុះ​ទ្វារ​ដើម្បី​​ឲ្យ​អ្នក​ដំណើរ​ចេញ​ពី​រថយន្ត​នោះ​បាន។

 

 

​៣. ម៉ាស៊ីន​រថយន្ត​ BMW M5 ស្ងាត់​ពេក​រហូត​​ដល់​មាន​ការ​បង្កើត​សំឡេង​ក្លែង​ក្លាយ​

 

ពីក្រោយ​​រឿង​អាថ៌កំបាំង​កំពូល​រថយន្ត​​ល្បីៗ​​សឹង​មិន​គួរ​ឲ្យ​ជឿ

 

ម៉ាស៊ីន​របស់​រថយន្ត​ BMW M5 រត់​យ៉ាង​​ស្ងាត់​ដោយ​មិន​អាច​​ស្ដាប់​លឺ​នោះ​ទេ​ ទោះ​បី​នៅ​ខាង​ក្នុង​ឬ​ខាង​ក្រៅ​រថយន្ត​ក្ដី។ ចំណុច​នេះ​ធ្វើ​ឲ្យ​មនុស្ស​មួយ​ចំនួន​​យល់​ថា​ចម្លែក​​ ហេតុ​នេះ​ទើប​គេ​សម្រេច​ចិត្ត​បង្កើត​រន្ធ​បំពង​សំឡេង​ពិសេស​មួយ​ដើម្បី​បញ្ចេញ​សំឡេង​​​ក្លែង​ក្លាយ​នៃ​ម៉ាស៊ីន។

 

៤. រថយន្ត​ Bugatti Veyron ស៊ី​សាំង​ដូច​ផឹក​ទឹក

 

ពីក្រោយ​​រឿង​អាថ៌កំបាំង​កំពូល​រថយន្ត​​ល្បីៗ​​សឹង​មិន​គួរ​ឲ្យ​ជឿ

នៅ​ពេល​ដែល​រត់​​​នៅ​​ល្បឿន​អតិបរមា​ ៤០៨​គ.ម​/ម៉​ ​រថយន្ត​ Bugatti Veyron​ នឹង​​​ប្រើ​​ប្រេង​ឥន្ធនៈ​​អស់​មួយ​ធុង​ពេញ​ដែល​មាន​ចំណុះ​៩៨​លីត្រ​ ក្នុង​ពេល​ត្រឹម​តែ​១២​នាទី។ ​នេះ​មាន​ន័យ​ថា​​​ចម្ងាយ​ ៣,៧​​គ.ម​ ចំណាយ​ប្រេង​ឥន្ធនៈ​អស់​ ៣,៧​លីត្រ​ ​ហើយ​ពេល​បើក​បរ​បាន​​​ចម្ងាយ​ ៨២​គ.ម​ វា​នឹង​ប្រើ​ប្រាស់​សាំង​អស់​គ្មាន​សល់។

 

៥. សំឡេង​​ម៉ាស៊ីន​រថយន្ត​ Ferrari បង្កើត​ឡើង​ជា​ពិសេស​

 

ពីក្រោយ​​រឿង​អាថ៌កំបាំង​កំពូល​រថយន្ត​​ល្បីៗ​​សឹង​មិន​គួរ​ឲ្យ​ជឿ

 

​រថយន្ត​របស់​ក្រុមហ៊ុន​ Ferrari ជា​រថយន្ត​ផលិត​ឡើង​ដែល​ពោរ​ពេញ​ទៅ​ដោយ​គុណភាព​ខ្ពស់​ ​សូម្បី​តែ​សំឡេង​របស់​ម៉ាស៊ីន​រថយន្ត​ក៏​ត្រូវ​បាន​គេ​បង្កើត​ឡើង​ជា​ពិសេស​ដែរ។ សំឡេង​ម៉ាស៊ីន​រថយន្ត​​គឺ​បង្កើត​ឡើង​ដោយ​ប្រើ​ប្រាស់​សំឡេង​ ​​ស្រដៀង​ទៅ​នឹង​សំឡេង​ខ្លុយ​ដែរ៕

 

ចុច​អាន៖ ក្រុមហ៊ុន​ Mercedes បង្ហាញ​រូបរាង​ខាង​ក្នុង​របស់​រថយន្ត​​ E-Class ថ្ងៃ​អនាគត​​​​​​​
ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖​ TheRichest​​​​​​