ថ្ងៃទី១៩ធ្នូ ជាថ្ងៃបញ្ចប់ នៃការប្រកួត ដណ្តើម ម្គុដបវរកញ្ញាឯក ពិភពលោក ឆ្នាំ២០១៥ នៅប្រទេសចិន

ហៃណាន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចុះផ្សាយនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥ថា សម្រាប់កម្មវិធីនៃវគ្គផ្តាច់ព្រ័ត្តនៃការប្រកួត ប្រជែងដណ្តើមម្គុដបវរកញ្ញាឯកពិភពលប្រចាំ ឆ្នាំ២០១៥ នឹងប្រារព្វធ្វើឡើង នៅក្នុងទឹកដីភាគខាងត្បូង ប្រទេសចិន ។

ប្រភពព័ត៌មានបានបញ្ជាក់ថា នេះជាការប្រកួតប្រជែងគ្នា ដើម្បីដណ្តើមយកពានរង្វាន់ ក្នុងតំណែងជាបវរកញ្ញាឯកពិភពលោក ប្រចាំឆ្នាំ២០១៥ ហើយកម្មវិធីនេះ ប្រទេសចិន ធ្វើជាម្ចាស់ផ្ទះសម្រាប់វគ្គផ្តាច់ព្រ័ត្ត ។

យោងតាមទីភ្នាក់ងារដដែលនេះ បានបន្តថា នៅក្រុង សាន់យ៉ា ភាគខាងត្បូង ខេត្តហៃណាន ប្រទេសចិន នោះនឹងជាទីកន្លែង ដ៏សមគួរសម្រាប់ឲ្យបេក្ខនាទី ដែលមកពីបណ្តាប្រទេសនានា នៅលើពិភពលោកចូលរួមប្រកួតប្រជែង ធីតាសម្រស់ ឆ្នាំ២០១៥នេះ ។

តាមការឲ្យដឹងពីភ្នាក់ងារព័ត៌មាន បានបញ្ជាក់ថា អ្នករៀបចំកម្មវិធីប្រកួតប្រជែងដណ្តើម ម្គុដចុងក្រោយ គឺនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០១៥ខាងមុខ ហើយគេនៅមិនទាន់ដឹងច្បាស់ថា ធីតាសម្រស់មកពីប្រទេសណាមួយ ជាម្ចាស់ជ័យលាភីនេះនោះទេ បើម្នាក់ៗសុទ្ធតែមានរូបសម្រស់ និងទេពកោសល្យប្លែកៗពីគ្នា និងល្អដូចគ្នានោះ ៕