អ៊ីរ៉ាក់ អំពាវនាវ ដល់ក្រុមប្រឹក្សា សន្តិសុខ ឲ្យតួកគី ដកទ័ពចេញពីទឹកដី ខ្លួនជាបន្ទាន់

(UNITED NATION)៖ ប្រទេស អ៊ីរ៉ាក់ បានអំពាវនាវដល់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិហៅកាត់ថា UNSC  ទាមទារឲ្យប្រទេស តួគីដកទ័ពចេញពីទឹកដីភាគ ខាងជើងអ៊ីរ៉ាក់ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ ដោយចោទប្រកាន់ថា វត្តមានរបស់ទ័ពតួកគី ជាការរំលោភបំពានជាក់ស្តែង ទៅលើច្បាប់អន្តរជាតិ នេះបើយោងតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥នេះ។

លោក Mohamed Ali Alhakim ឯកអគ្គរដ្ឋទូតរបស់ប្រទេស អ៊ីរ៉ាក់ បានបញ្ជូនសារទៅកាន់ឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិក ប្រចាំអង្គការសហប្រជាជាតិលោក Samantha Power ដែលជាប្រធានក្រុមប្រឹក្សាសន្តិសុខរបស់UN ថា អ៊ីរ៉ាក់បានស្នើក្រុមបឹ្រក្សាសន្តិសុខ ក្នុងការទាមទារឲ្យប្រទេស តួកគី ដកទ័ពរបស់ខ្លួន ជាបន្ទាន់ ហើយមិនត្រូវបំពាន ដែនអធិបតេយ្យភាពរបស់អ៊ីរ៉ាក់ជាថ្មីឡើយ។

លោកបានបន្តថា ទង្វើនេះ ត្រូវបានចាត់ទុកថាជាការបំពាន យ៉ាងជាក់ស្តែងទៅលើគោលការណ៍នៃរដ្ឋធម្មនុញ្ញរបស់UN និងជាការរំលោភលើដែនអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេស អ៊ីរ៉ាក់។

ឆ្លើយតបបញ្ហានេះ ប្រធានាធិបតីប្រទេស តួកគី លោក Tayyip Erdogan បានបញ្ជាក់ថា លោកនឹងបន្ទន់ឥរិយាបទរបស់ខ្លួន ចំពោះការទាមទាររបស់ប្រទេស អ៊ីរ៉ាក់ក្នុងការដកទ័ពចេញពីជំរុំដែលស្ថិតនៅក្បែរទីក្រុង Mosul ក្រោមការគ្រប់គ្រងរបស់ពួកឧទ្ទាមISIS ឡើយ៕

អ៊ីរ៉ាក់ អំពាវនាវ ដល់ក្រុមប្រឹក្សា សន្តិសុខ ឲ្យតួកគី ដកទ័ពចេញពីទឹកដី ខ្លួនជាបន្ទាន់

អ៊ីរ៉ាក់ អំពាវនាវ ដល់ក្រុមប្រឹក្សា សន្តិសុខ ឲ្យតួកគី ដកទ័ពចេញពីទឹកដី ខ្លួនជាបន្ទាន់