ឧប្បត្តិហេតុ ធ្លាក់ឧត្ថម្ភាគចក្រ ស្លាប់ពីរនាក់ នៅអាហ្សង់ទីន

សង់ទីញ៉ាហ្គោ៖ ឧត្ថម្ភាគចក្រមួយគ្រឿង បំរើការងារកម្មវិធីទូរទស្សន៍ MTV បានឧប្បតិ្តហេតុធ្លាក់ នៅភាគខាងលិចប្រទេសអាហ្សង់ទីន កាលពីថ្ងៃសៅរ៍ និងបណ្តាលឲ្យមនុស្សពីរនាក់ស្លាប់ នៅក្នុងនោះ។

ទីភ្នាក់ងារអាម៉េរិកាំង AP រាយការណ៍ នៅថ្ងៃអាទិត្យនេះ ថា ឧត្ថម្ភាគចក្រ The Bell 206 ធ្លាក់នៅពេលដែលវាហោះ ពីលើអាងស្តុកទឹកនៃទំនប់ Potrerillos de Mendoza។

មូលហេតុនៃការធ្លាក់ កំពុងត្រូវបានស៊ើបអង្កេតហើយ៕

ឧប្បត្តិហេតុ ធ្លាក់ឧត្ថម្ភាគចក្រ ស្លាប់ពីរនាក់ នៅអាហ្សង់ទីន

ទិដ្ឋភាពឧត្ថម្ភាគចក្រធ្លាក់ នៅអាហ្សង់ទីន កាលពីខែមិនា ឆ្នាំ២០១៥