មនុស្ស​ ៨៧នាក់ ស្លាប់ ក្នុងហេតុការណ៍ វាយប្រហារ នៅជំរុំ យោធា នៅប្រទេស Burundi

ប៊ូចាំប៊ូរ៉ា៖ មនុស្ស ៨៧នាក់ ក្នុងនោះមានខ្មាន់កាំភ្លើង ៧៩នាក់ យោធា ៤នាក់ និងប៉ូលីស៤នាក់ បានស្លាប់ ក្នុងហេតុការណ៍ វាយប្រហារនៅជំរុំ យោធា ក្នុងទីក្រុង Bujumbura និង Mujejuru ប្រទេស Burundi នេះបើយោងតាម សេចក្តីរាយការណ៍ របស់ភ្នាក់ងារសារព័ត៌មាន ចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៥នេះ។

សកម្មប្រយុទ្ធ ៧៩នាក់ស្លាប់ ៤៥នាក់ត្រូវបានចាប់ខ្លួន រួមទាំងកាំភ្លើង ចំនួន៩៧គ្រឿងប្រភេទខុសៗគ្នា និងជាតិផ្ទុះមួយចំនួន ត្រូវបានរឹបអូសក្នុងប្រតិបតិ្តការនេះ។ ដោយឡែកភាគីខាង រដ្ឋាភិបាល រួមមានយោធា៤នាក់ និងប៉ូលីស៤នាក់ ត្រូវសា្លប់ ខណៈដែលយោធា៩នាក់ និងប៉ូលីស១២នាក់ផ្សេងទៀត រងរបួស នេះបើយោងតាមការ លើកឡើងរបស់ អ្នកនាំពាក្យ តំណាងយោធាប្រទេស Burundi។

សូមជម្រាបថា កាលពីព្រឹកថ្ងៃសុក្រ កន្លងទៅនេះ សកម្មប្រយុទ្ធ ១៥០នាក់ បានវាយប្រហារជំរុំ យោធាចំនួនបី កន្លែង ក្នុងទីក្រុង Bujumbura ប្រទេស Burundi ក្នុងនោះមានជំរុំ Ngarara ជំរុំ Logistic និងជំរុំ Military Academy ដែលស្ថិតនៅក្នុង តំបន់ Musaga៕

</p><p style="text-align: center;"><img src="http://image.dap-news.com:81/dap-news/dap-images/2015/November/ID-100/Ravudd0001.jpg" width="550" /></p>