បង់ក្លាដែស ចាប់បានអណ្តើក ជិត១ពាន់ក្បាល ដែលឈ្មួញ លួចនាំចូលពីឥណ្ឌា

ដាកា៖ កងកម្លាំងការពារ ព្រំដែន បង់ក្លាដែស (BGB) កាលពីថ្ងៃអាទិត្យ បានចាប់ និង រឹបអូស សត្វអណ្តើកចំនួន ៨៧៤ ក្បាល ដែលឈ្មួញលួចនាំចូល ខុសច្បាប់មកពី ប្រទេសឥណ្ឌា តាមច្រក ស្រុក ចេសសរ ចម្ងាយ ១៦៥ គីឡូម៉ែត្រ ភាគនិរតីនៃរដ្ឋធានី ដាកា។ នេះបើតាម ការផ្សាយរបស់សារព័ត៌មាន ចិនស៊ិនហួ នៅថ្ងៃចន្ទ ទី១៤ ខែធ្នូ ឆ្នាំ២០១៥ នេះ។

អណ្តើកជិតខ្ទង់ពាន់ក្បាលខាងលើនេះ ត្រូវបានគេវិចខ្ចប់ នៅក្នុងកាបូន និង បាវ ដែលត្រូវ ប៉ូលិសឆែកឆេរកឃើញ ពេលចូលដល់ក្នុងទឹកដី របស់បង់ក្លាដែស។ យ៉ាងណាក៏ដោយ អាជ្ញាធរ បង់ក្លាដែស បានអះអាងថា អណ្តើក ជា សត្វដែលស្ថិតនៅក្នុងបញ្ចីនៃសត្វកម្រ ដូច្នេះការ ជួញដូរជាលក្ខណៈទ្រង់ទ្រាយធំបែបនេះ វាពិតជាខុសច្បាប់។

យ៉ាងណាក៏ដោយ បង់ក្លាដែស ទំនងជាប្រទេសទីពីរប៉ុណ្ណោះ ដោយឈ្មួញគ្រោង យកសត្វ កម្រទាំងនោះ ទៅលក់ នៅប្រទេសទីបីថែមទៀត ដោយអាចនឹងដឹកជញ្ជូនតាមយន្តហោះ៕

បង់ក្លាដែស ចាប់បានអណ្តើក ជិត១ពាន់ក្បាល ដែលឈ្មួញ លួចនាំចូលពីឥណ្ឌា