ក្រុមផ្កាយ Pulsars អាចជាគន្លឹះ បង្កើតប្រព័ន្ធ GPSនៅ លំហអាកាស

អវកាស៖ ក្រុមអ្នកវិទ្យាសាស្រ្ត បាននិយាយថា ក្រុមផ្កាយរាងគូទខ្យងតូច ប្រហែលជា អាចផ្តល់នូវគន្លឹះមួយ សម្រាប់ បង្កើតជាប្រព័ន្ធ (GPS ) ដែលសម្រាប់ស្វែងរក ទីតាំង ពេលវេលា និងព័ត៌មាន អាកាសធាតុផ្សេង នៅក្នុង ភពផ្កាយនៃលំហអាកាស ហើយវាប្រហែលជាត្រូវ បានបង្កើតតាមរយៈសំឡេង និង កាំរស្មីដែលត្រូវបានបញ្ចេញ ដោយក្រុមផ្កាយដែលត្រូវ បានស្គាល់ថា "pulsars" ។

បណ្ឌិត George Hobbs និងក្រុមការងាររបស់គាត់នៅមជ្ឈមណ្ឌលវិទ្យាសាស្រ្ត និង អង្គការ ស្រាវជ្រាវផ្នែក ឧស្សាហកម្ម នៅក្នុងប្រទេសអូស្រ្តាលី បាននិយាយថា ពួកគេនឹងធ្វើការសិក្សា អំពីរបៀបដែលក្រុមផ្កាយ ទាំងនេះ បញ្ចេញសំឡេង និងកាំរស្មីរបស់វា ដែលត្រូវបានគេរំពឹង ទុកថានឹងអាចជួយអ្នកធ្វើដំណើរនៅតាមយានអវកាស ងាយស្រួលនៅក្នុងការរកទីតាំង។

ជាមួយគ្នានេះដែរ នៅក្នុងការសិក្សាស្រាវជ្រាវនេះ ក្រុមអាកាសយានិកបានប្រើប្រាស់ប្រព័ន្ធ របស់ភពផែនដី និងកែវយឺតលំហអាកាសមួយចំនួនសម្រាប់ធ្វើការអង្កេតអំពីក្រុមផ្កាយ pulsars ចំនួន ៤ប្រភេទផ្សេងៗគ្នា ជារៀងរាល់៧ថ្ងៃម្តង សម្រាប់គណនាអំពីទីតាំង។

លោកវេជ្ជបណ្ឌិត George Hobbs បាននិយាយថាៈ "ពួកយើងបានប្រើប្រាស់ព័ត៌មាន ពីក្រុមផ្កាយ pulsars ដើម្បី ធ្វើការកំណត់អំពីទីតាំងដាក់កែវយឺតមួយចំនួនរបស់យើង។ ហើយប្រសិនបើកែវយឺតទាំងនោះបង្ហាញសញ្ញា ទៅក្នុង យានអវកាស ពួកយើងនឹង អាចបញ្ជាចល័ត ទីតាំងយានអវកាសនោះ៕"

ក្រុមផ្កាយ Pulsars អាចជាគន្លឹះ បង្កើតប្រព័ន្ធ GPSនៅ លំហអាកាស