ទាំងនេះជា ទស្សនមួយចំនួន របស់លោក ស៊ី ជិនពីង ចំពោះ អ៊ីនធឺណែត

ប៉េកាំង៖ នៅថ្ងៃចន្ទ ទី១៤ ខែធ្នូ ឆ្នាំ ២០១៥ នេះ សារព័ត៌មានចិន បានដកស្រង់ទស្សន កន្លង មក របស់លោកប្រធានា ធិបតីចិន ស៊ី ជិនពីង ចាប់តាំងពីលោក ឡើងកាន់តំណែងនៅឆ្នាំ ២០១៣ ដែល បានបញ្ចេញទាក់ទងនឹង ការគ្រប់គ្រង ប្រព័ន្ធអ៊ីធឺណែត ក្នុងនោះមេដឹកនាំ កំពូលរូបនេះ បានបញ្ជាក់ ថា រដ្ឋាភិបាលចាំបាច់ ត្រូវតែ ធ្វើការគ្រប់គ្រងឲ្យបាន ប្រសើរជាងមុន សម្រាប់ការប្រើប្រាស់អ៊ីនធឺណែត ឲ្យសមស្របទៅ តាមច្បាប់របស់ប្រទេសជាតិ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ដកស្រង់សម្តីរបស់លោក ស៊ី ដូច្នេះថា “យើងត្រូវការគោលការ ច្បាប់ និង ការអនុវត្ត ទៅលើការគ្រប់គ្រងប្រព័ន្ធអ៊ីនធឺណែត ឲ្យកាន់តែល្អ ហើយនិងការពារ ស្ថាប័ននានាពី ការវាយប្រហារតាមប្រព័ន្ធអនឡាញ ព្រមទាំងការពារសិទ្ធិ និង ផលប្រយោជន៍ របស់ប្រជាពលរដ្ឋ ទាំងឡាយ អនុឡោមទៅតាមច្បាប់ដែលយើងមាន។”

បន្ថែមពីលើការបង្កើនការអនុវត្តច្បាប់នៅក្នុងប្រទេស លោក ស៊ី ជិនពីង ក៏បានស្នើឲ្យប្រទេស ទាំងអស់ បង្កើតឡើងនូវប្រព័ន្ធអន្តរជាតិមួយ ដើម្បីគ្រប់គ្រងប្រព័ន្ធអ៊ីនធឺណែតសកល ប្រកប ដោយសន្តិភាព និង សន្តិសុខ ព្រោះវាជាប្រព័ន្ធដែលនាំមកនូវ កិច្ចសហប្រតិបត្តិការ ពហុវិស័យ, ប្រជាធិបតេយ្យ, និង តម្លាភាព។ អ្វីដែលសំខាន់នោះ គឺការការពារបានខ្លាំងក្លា បំផុត ចំពោះឧក្រិដ្ឋ កម្មតាមប្រព័ន្ធអ៊ីនធឺណែត ដែលបាន និង កំពុងរីករាលដាលជាខ្លាំង៕

ទាំងនេះជា ទស្សនមួយចំនួន របស់លោក ស៊ី ជិនពីង ចំពោះ អ៊ីនធឺណែត