ការ​ធ្វើ​តេស្ត​នានា អំឡុង​ពេល​មាន​ផ្ទៃពោះ​

ការ​ធ្វើ​តេស្ត​នានា អំឡុង​ពេល​មាន​ផ្ទៃពោះ​

​ការ​ធ្វើ​តេស្ត អាស្រ័យ​ទៅ​លើ​ស្ថានភាព របស់​អ្នក​ដែរ​ដូចជា ៖
•​    ​Hematocrit/Hemoglobin ៖ តេស្ត​ឈាម​មួយ​នេះ ធ្វើឡើង​ដើម្បី​រក​មើល អាការៈ​ស្លេកស្លាំង ហើយ​ច្រើន​តែ​ធ្វើ​ច្រើនដង ក្នុង​ត្រីមាស​ទី​បី​។ (​បើសិន​ជា​អ្នក បាន​ធ្វើតេស្ត​នេះ​រួច​ហើយ​ម្តង កាល​ពី​ធ្វើតេស្ត​តាមដាន​ជាតិ​គ្លុយកូស ហើយ​លទ្ធផល​ឃើញ​ធម្មតា​ទៀត វា​ប្រហែលជា​មិនចាំបាច់ ធ្វើ​វា​ម្តងទៀត​ឡើយ​)​។
•​    ​តេស្ត​រក​មើល​ជំងឺ​ទឹកនោម​ផ្អែម ពេល​មាន​ផ្ទៃពោះ ៖ បើសិន​ជា​អ្នក ធ្វើតេស្ត​តាមដាន​គ្លុយកូស ឃើញ​ធម្មតា​នៅ​ចន្លោះ​សប្តាហ៍​ទី ២៤ និង ២៨ មានន័យ​ថា អ្វីៗ​ធម្មតា​ទាំងអស់​ហើយ​។ ប៉ុន្តែ បើសិន​មិនធម្មតា ហើយ​មិន​ទាន់​ធ្វើតេស្ត glucose tolerance test ទៀត​នោះ អ្នក​គួរតែ​ធ្វើ​វា​ឥឡូវ​ទៅ​។
•​    ​ការពិនិត្យ​រក Rh Antibody ៖ បើសិន​ជា​អ្នក​មាន Rh-negative ការពិនិត្យ​រក​មើល​អង់​ទីគ័​រនឹង​ត្រូវ​ធ្វើ​ម្តង​ទៀត (​ជាធម្មតា ត្រូវ​ធ្វើ​ជាមួយគ្នា នឹង​ការ​ធ្វើ​តេស្ត តាមដាន​ជាតិ​គ្លុយកូស​) ហើយ​អ្នក​នឹងត្រូវ​ចាក់​វ៉ាក់សាំង Rh Immune Globulin នៅ​សប្តាហ៍​ទី ២៨​។ ក្នុង​រឿង​ដែល​មិន​ទំនង​កើតឡើង​នោះ​គឺថា ឈាម​មួយចំនួន​របស់​កូន ចូលទៅ​ក្នុង​ឈាម​អ្នក ពេល​នោះ​វ៉ាក់សាំង Rh Immune Globulin នឹង​ការពារ​អ្នក ពី​ការបង្កើត​អង់ទីគ័​រ ដែល​អាច​ធ្វើឲ្យ​ប្រឈម​នឹង កូន​លើក​ក្រោយ​ទៀត​បាន​។ (​ចំណាំ ៖ បើសិន​ជា​ឪពុក​របស់​កូន ធ្វើតេស្ត​ឈាម ហើយ​រកឃើញថា​មាន Rh-negative ដែរ ដូច្នេះ កូន​នឹងមាន Rh-negative ដែរ ដូច្នេះ មិនចាំបាច់​ចាក់ Rh Immune Globulin ទេ​)​។
•​    ​តេស្ត​រក​មើល​ជំងឺ​កាមរោគ ៖ បើសិន​ជា​អ្នក​កំពុងតែ​ប្រឈមមុខ​ខ្ពស់ គ្រូពេទ្យ​នឹង​ធ្វើ​ការបណ្តុះ កោសិកា​នៅ​មាត់ស្បូន ដើម្បី​ពិនិត្យ​រក​មើល​ជំងឺ Chlamydia និង​ប្រមេះទឹកបាយ ព្រមទាំង​ធ្វើ​តេស្ត​ឈាម ដើម្បី​រក​ជំងឺស្វាយ​ផងដែរ​។ យក​ល្អ គួរតែ​ធ្វើតេស្ត​រក​មើល​ជំងឺ​អេដស៍​ម្តងទៀត បើសិនជា​មាន​ឱកាស​ឆ្លង​ច្រើន ចាប់តាំងពី​ថ្ងៃ​ធ្វើតេស្ត​ដំបូង​មក ព្រោះ​ការព្យាបាល​នៅពេល​នេះ​អាច​ធ្វើបាន និង​កាត់បន្ថយ ការចម្លង​ទៅ​កូន​បាន​យ៉ាង​អស្ចារ្យ​។
•​    ​តេស្ត​រកមើល​បាក់តេរី Group B Strep ៖ នៅ​ចន្លោះ​សប្តាហ៍​ទី ៣៥ និង ៣៧ អ្នក​នឹងត្រូវ​ពិនិត្យ​រកមើល​បាក់តេរី Group B Streptococci (GBS) ក្នុង​ទ្វារមាស និង​រុន្ធ​គូ​ថ​។ អ្នក​នឹង​មិន​ត្រូវបាន​ព្យាបាល​ភ្លាមៗ​ទេ បើសិន​ជា​លទ្ធផល​ឃើញ​វិជ្ជមាន ព្រោះ​ការព្យាបាល​លឿន​ពេក មិន​ធានា​ថា បាក់តេរី​នេះ នឹង​មិន​ត្រឡប់​មក​កើត​ម្តង​ទៀត​ទេ​។ ផ្ទុយទៅវិញ អ្នក​នឹង​ត្រូវ​ព្យាបាល​វា តាមរយៈ​ការចាក់​ថ្នាំ​អង់​ទី​ប៊ីយ៉ូ​ទិច តាម​សរសៃ​ពេល​សម្រាល​។ (​បើសិនជា​ការ​សម្រាលកូន​មុនៗ មាន​បាក់តេរី GBS ហើយ អ្នក​អាច​ផ្អាក​ការ​ធ្វើ​តេស្ត​នេះ​បាន មិន​ខ្វល់​ថា​អ្នក នឹង​ត្រូវ​ប្រើ​ថ្នាំ​អង់​ទី​ប៊ីយ៉ូ​ទិច ក្នុងពេល​សម្រាល​ក៏ដោយ​។​)
•​    ​តេស្ត Biophysical Profiles និង Nonstress ៖ បើសិន​ជា​អ្នក មាន​ផលវិបាក​ពេល​មាន​ផ្ទៃពោះ ឬ​ត្រូវ​ការកើត តេស្ត​នេះ​នឹង​ត្រូវ​ធ្វើ ដើម្បី​ពិនិត្យ​កូន​របស់​អ្នក​។

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី12  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។