ការ​ឈប់សម្រាក ដើម្បី​សម្រាលកូន​

ការ​ឈប់សម្រាក ដើម្បី​សម្រាលកូន​

១. តើ​ថៅកែ​របស់​ខ្ញុំ គួរ​ឲ្យ​ខ្ញុំ​ឈប់​សម្រាក សម្រាលកូន​ដែរ​ទេ​?
​រឿងនេះ ដូចជា​មិន​សំខាន​នោះ​ទេ​។ នា​យោជក់​ជាច្រើន ត្រូវបាន​បញ្ជា​ឲ្យ​ផ្តល់​ច្បាប់​សម្រាលកូន Family and Medical Leave Act (FMLA) ដើម្បី​អនុញ្ញាតិ​ឲ្យ​កូនចៅ ដែល​ធ្វើការ​ពេញ​ម៉ោង​របស់ខ្លួន ឈប់សម្រាក​រយៈពេល ១២ សប្តាហ៍ ក្រោយពី​ពួកគេ​សម្រាលកូន ឬ​ចិញ្ចឹម​កូន​ថ្មីៗ​។ ប៉ុន្តែ​មាន​ករណី​លើកលែង​ជា​ច្រើន ដូចជា អ្នកធ្វើការ​ក្រៅ​ម៉ោង​មួយ​ចំនួន អ្នកធ្វើការ​ថ្មីៗ និង​បុគ្គលិក​ក្រុមហ៊ុន ដែល​មាន​មនុស្ស​ធ្វើការ​តិចជាង ៥០ នាក់ និង​មិន​ត្រូវបាន​គ្រប់គ្រង​ដោយ FMLA​។ ដើម្បី​ចង់​ដឹង​ឲ្យ​ច្បាស់ ចូរ​ធ្វើ​ការបញ្ជាក់ ជា​មួយ​កន្លែង​ការងារ​របស់​អ្នក​ទៅ​។

២. តើ​ខ្ញុំ​ត្រូវ​សម្រេច​ចិត្ត​ដូច​ម្តេចទៅ នៅពេល​ត្រូវ​ចាប់ផ្តើម ឈប់​សម្រាក​ពី​ការងារ​?
​វា​គ្មាន “​ពេលវេលា​ត្រឹមត្រូវ​” ណាមួយ​ទេ ដែល​ត្រូវ​ឈប់​សម្រាក​ពី​ការងារ​នោះ​។ ស្ត្រី​ខ្លះ ចាប់ផ្តើម​ធ្វើ​លិខិត​សុំ​ច្បាប់ សម្រាក​ពី​ការងារ តាំង​ពី​ពួកគេ​មាន​ផ្ទៃពោះ ៧ ឬ ៨ ខែ​មក​ម្លេះ ហើយ​ខ្លះ​ទៀត នៅ​តែ​ធ្វើការ រហូត​ដល់​ថ្ងៃ​សម្រាល​តែម្តង​។ អ្នក​ត្រូវ​តែ​តាមដាន​ការ​មាន​ផ្ទៃពោះ​របស់​អ្នក​រហូត ដើម្បី​កំណត់​ឲ្យដឹងថា ពេលវេលា​ណា​ដែល​សាក​សម សម្រាប់​ចាប់ផ្តើម​សរសេរ​លិខិត​ឈប់សម្រាក ដើម្បី​សម្រាលកូន​។ បើសិន​ជា​គ្រូពេទ្យ តម្រូវ​ឲ្យ​អ្នកសម្រាក ឬ​មាន​ផលវិបាក​កើតឡើង​ហើយ ត្រូវ​ការផ្អាក​ទៅ​ធ្វើការ មុន​ពេល​សម្រាល ដូច្នេះ គួរ ឬ​មិន​គួរ​ក៏​ត្រូវតែ​សរសេរ​លិខិត​ឈប់សម្រាក រយៈពេល​ខ្លី​នេះ ទៅ​ក្រុមហ៊ុន​ដែរ​។

​នៅពេល​ការ​ឈប់សម្រាក ដើម្បី​សម្រាលកូន លែង​មាន​ប្រសិទ្ធភាព​ទៀតហើយ មិនបាច់​ភ្ញាក់ផ្អើល​ទេ អ្នក​នៅ​តែ​អាច​ឈប់សម្រាក​បាន​ទៀត បើសិនជា​វា​មាន​លក្ខណៈ​ពិបាក ក្នុងការ​ទុក​កូន​ចោល និង​ត្រឡប់​ទៅ​ធ្វើការ​វិញ​។ ៧៨ ភាគរយ​នៃ​ម្តាយ​ថ្មីថ្មោង ក្នុង​មជ្ឈមណ្ឌល​ទារក និយាយថា ពួកគេ​ខិតខំ​សម្រេចចិត្ត​យ៉ាង​ត្រដរ ក្នុងការ​ត្រឡប់​ទៅ​ធ្វើការ​វិញ ប៉ុន្តែ មានតែ ២២ ភាគរយ​ប៉ុណ្ណោះ ដែល​និយាយថា ពួកគេ​ត្រៀមខ្លួន​រួច សម្រាប់​ត្រឡប់​ទៅ​ធ្វើការ​វិញ​រួច​ហើយ​។

៣. តើ​មាន​មធ្យោបាយ​ល្អៗ​អ្វីខ្លះ ដើម្បី​ពិភាក្សា​រឿងនេះ ជាមួយ​ចៅហ្វាយ​របស់​ខ្ញុំ​ទៅ​?
​ដំបូង​ឡើយ ចូរ​ធ្វើ​ការងារ​ផ្ទះ​របស់​អ្នក​។ ចូរ​រំលឹក​ឡើងវិញ នូវ​អ្វី​ដែល​អ្នក​បាន​សរសេរ ក្នុង​សៀវភៅ​កត់ត្រា ឬ​ទា​ក់ទ​ហ​ទៅ​អ្នក​ផ្នែក​ធនធានមនុស្ស​ណា​ម្នាក់ ដែល​អាច​ប្រាប់​អ្នក​បាន អំពី​គោលនយោបាយ​ផ្លូវការ របស់​ចៅហ្វាយ ឲ្យ​លើកលែង​ដល់​បុគ្គលិក​មាន​ផ្ទៃពោះ និង​ត្រូវការ​ឈប់សម្រាក ដើម្បី​សម្រាលកូន​។ អ្នក​ក៏​ប្រហែល​ជា​ចង់​សួរ អ្នកធ្វើការ​ជាមួយ​គ្នា ដែល​គេ​ធ្លាប់​ឆ្លងកាត់​អាការៈ​បែបនេះហើយ​។

​បន្ទាប់មក ចូរ​ធ្វើ​គម្រោង​មួយ​។ ចូរ​ស្វែងយល់ថា​តើ អ្នក​ត្រូវ​ចំណាយពេល​យូរ​ប៉ុណ្ណា ដើម្បី​ប្រាកដថា អ្នកនឹង​ចង់​ធ្វើ​វា​។ បើសិន​ជា​អ្នក កំពុង​តែពិចារណា ពី​ការ​ឈប់សម្រាក ដោយ​មិន​ចំណាយលុយ ចូរ​គិត​អំពី​ពេលវេលា​ប៉ុន្មាន ដែល​អ្នកត្រូវការ ព្រមទាំង​មាន​ហេតុផល​ប្រាប់​គេ​ផង​។ ចូរ​គិតថា តើ​អ្នកនឹង​ចង់​ប្រើ​វា សម្រាប់​ឈប់សម្រាក ដើម្បី​សម្រាល​ក្នុង​ពេលវេលា​មួយ​តែម្តង ឬ​បែងចែក​សម្រាប់​ពេល​មួយ​ឆ្នាំ​។ បើ​ស្ថិតនៅក្រោម FMLA អ្នក​អាច​ប្រើប្រាស់​ពេលវេលា ១២ សប្តាហ៍​របស់​អ្នក ធ្វើ​អ្វី​ដែល​អ្នក​ចង់​ធ្វើ​។ នៅពេល​កំពុង​សម្រេចចិត្ត​អំពី​រឿងនេះ ចូរ​ពិចារណា​អំពី​កាលវិភាគ​របស់​ប្តី និង​អត្ថប្រយោជន៍​ផ្សេងៗ​ផង​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី12  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។