វិទ្យាសាស្ត្រ​៖ ស្ត្រី​ត្រូវកា​រគេង​ច្រើន​ជាង​បុរស​

វិទ្យាសាស្ត្រ​៖ ស្ត្រី​ត្រូវកា​រគេង​ច្រើន​ជាង​បុរស​

​ដោយ​យោង​ទៅ​តាម​ការសិក្សា​របស់​សាកលវិទ្យាល័យ Duke បានឱ្យដឹងថា ស្ត្រី​ត្រូវកា​រគេង​ច្រើន​ជាង​បុរស​។ ជាទូទៅ ស្ត្រី​គឺ​ធ្វើ​ការងារ​ច្រើន​ជាង និង​ប្រើ​ខួរក្បាល​នៅពេល​ថ្ងៃ​ច្រើនជាង​បុរស ដូច្នេះ​ហើយ​ពួកគេ​ត្រូវការ​គេង​ច្រើនជាង​អីចឹង​ហើយ​។

​ផ្អែក​ទៅលើ​លទ្ធផល​នៃ​ការសិក្សា​បញ្ជាក់ថា អ្នក​ដែល​ធ្វើ​សកម្មភាព​ច្រើន​ជាង​ក្នុង​ពេល​តែ​មួយ​គឺ​ត្រូវការ​ពេលវេលា​សម្រាក​ពេលយប់​ច្រើនជាង​។ ជាទូទៅ ស្ត្រី​មិនបាន​គេង​គ្រប់គ្រាន់​ឡើយ​ដោយសារ​តែ​ត្រូវ​បំពេញ​ការងារ​ច្រើន​។ ខាងក្រោម​នេះ​គឺជា​កត្តា​សំខាន់ៗ​មួយចំនួន​ដែល​នាំឱ្យ​ពួកគេ​គេង​មិន​បាន​គ្រប់គ្រាន់​។

មាន​ផ្ទៃពោះ​
ការឡើង​ទម្ងន់​បន្ថែម និង​ទីតាំង​របស់​កូន​ក្នុង​ផ្ទៃ​អាច​ជា​ហេតុ​នាំឱ្យមាន​បញ្ហា​នៃ​ការ​គេង​បាន​។

រាំង​រដូវ​
អាការៈ​ក្តៅ​ពេញ​ខ្លួន​ក្នុងពេលរាំង​រដូវ​ក៏អាច​បណ្តាល​ឱ្យ​គេង​មិន​គ្រប់គ្រាន់​ដែរ​។

បញ្ហា​ផ្សេងៗ​
ស្ថានភាព​តានតឹង និង​បញ្ហា​ជាច្រើន​នៅ​កន្លែងធ្វើការ ឬ​ក្នុង​ក្រុមគ្រួសារ​សុទ្ធតែ​អាច​បណ្តាល​ឱ្យ​គេង​មិន​គ្រប់គ្រាន់​ទាំងអស់​។

ឥទ្ធិពល​អវិជ្ចមាន​នៃ​ការគេង​
ការ​គេង​មិន​គ្រប់គ្រាន់​អាច​មាន​ផលវិបាក​ធ្ងន់ធ្ង​រទាំង​បុរស និង​ស្ត្រី​។ ចាប់តាំងពី​ស្ត្រី​ងាយ​នឹង​រង​ការ​គេង​មិន​គ្រប់គ្រាន់​មក ពួកគេ​ក៏​ធ្លាប់​មាន​ឥទ្ធិពល​អវិជ្ជមាន​ច្រើន​ណាស់​ដែរ​។ តាម​ការសិក្សា​បានឱ្យដឹងថា អំណះអំណាង​ដែល​បញ្ជាក់ថា​ការ​គេង​មិន​គ្រប់គ្រាន់​នាំឱ្យមាន​បញ្ហា​សុខភាព​មួយចំនួន​នោះ​មានដូចជា​៖
1.​    ​បញ្ហា​បេះដូង​
2.​    ​ដាច់​សរសៃឈាម​ខួរក្បាល​
3.​    ​មាន​កំណក​ឈាម​
4.​    ​បញ្ហា​ចិត្តសាស្ត្រ​

ខាងក្រោម​នេះ​គឺជា​វិធីសាស្ត្រ​មួយចំនួន​ដែល​អាច​ជួយ​អ្នក​គេង​លក់​បាន​កាន់តែ​ច្រើន​៖

  • ​ត្រូវ​មាន​ទម្លាប់​ចូល​គេង​ឱ្យបាន​ទៀងទាត់​។ ចូរ​ព្យាយាម​បង្កើត​ជា​កាលវិភាគ​នៃ​ការ​គេង និង​ប្រើប្រាស់​វា​ជាប់​ជាប្រចាំ​។ ឧទាហរណ៍ អ្នក​អាច​ព្យាយាម​គេង​ចាប់ពី​ម៉ោង ១១​យប់ ដល់ ៧​ព្រឹក    រយៈពេល​មួយ​សប្តាហ៍ ដូច្នេះ​វា​នឹង​ក្លាយទៅជា​ទម្លាប់​មួយ​សម្រាប់​ធ្វើ​នៅ​ថ្ងៃក្រោយ​ទៀត​បាន​។
  • ​កាត់បន្ថយ​ការ​ញ៉ាំ​អាហារ​មាន​ជាតិ​កាហ្វេ​អ៊ី​ន​។ ចូរ​ចៀសវាង​ការ​ញ៉ាំ​កាហ្វេ​មុនពេល​ចូល​គេង​
  • ​ហាត់ប្រាណ​ធម្មតាៗ​ដូចជា ការដើរ​សុទ្ធតែ​អាច​មាន​ប្រយោជន៍​បំផុត​សម្រាប់​ការ​គេង​នៅពេល​យប់​៕
     

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី13  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។