មុនពេល​មាន​ផ្ទៃពោះ គួរតែ​ធ្វើ​អ្វីខ្លះ​?

មុនពេល​មាន​ផ្ទៃពោះ គួរតែ​ធ្វើ​អ្វីខ្លះ​?

​អ្នក​ទាំងអស់គ្នា​សុទ្ធតែ​ដឹងថា​នៅ​ចន្លោះ​ពេល​មាន​ផ្ទៃពោះ​គួរតែ​ប៉ូវ​ឱ្យបាន​ច្រើន ប៉ុន្តែ​តើ​អ្នក​ដឹង​ទេ​ថា​នៅ​មុនពេល​ដែល​មាន​ផ្ទៃពោះ អ្នក​គួរតែ​ប៉ូវ​ដូចគ្នា ដោយ​ត្រូវ​បរិភោគ​អាហារ​ដែល​មាន​សារធាតុចិញ្ចឹម​គ្រប់គ្រាន់ ទើប​កូន​លូតលាស់​បានល្អ​នៅពេល​ដែល​អ្នក​មាន​ផ្ទៃពោះ​។​

គ្រប់គ្រង​ទម្ងន់​
មុនពេល​ដែល​អ្នក​ចង់​មាន​ផ្ទៃពោះ អ្នក​គួរតែ​គ្រប់គ្រង​ទម្ងន់​របស់​អ្នក​ឱ្យ​បានល្អ ព្រោះ​បើ​អ្នក​ស្គម​ពេក កូន​នឹង​កើត​មក​ខ្វះ​ទម្ងន់ តែ​បើ​អ្នក​ធាត់​ខ្លាំង អ្នកនឹង​អាចមាន​ជំងឺ​ផ្សេងៗ​នៅ​ដំណាក់កាល​មាន​ផ្ទៃពោះ ហើយ​កូន​នឹង​អាច​លើស​ទម្ងន់​នៅពេលដែល​កើត​ចេញ​មក​។​

សារធាតុចិញ្ចឹម​
នៅ​មុនពេល​ដែល​អ្នកមាន​ផ្ទៃពោះ អ្នក​គួរតែ​ពិនិត្យ​មើល​សារធាតុចិញ្ចឹម​ក្នុង​សារពាង្គកាយ​អ្នក​ថា​តើ​អ្នក​ខ្វះ​អ្វី ព្រោះ​បើ​អ្នក​មាន​ផ្ទៃពោះ​ដោយ​ខ្វះ​សារធាតុចិញ្ចឹម កូន​មិន​អាច​លូតលាស់​បានល្អ​ឡើយ​។​

អាហារ​ប្រចាំ​ថ្ងៃ​
នៅ​មុនពេល​ដែល​អ្នកមាន​ផ្ទៃពោះ អ្នក​គួរតែ​បរិភោក​អាហារ​ដែល​ល្អ​ចំពោះ​សុខភាព​អ្នក ដោយ​អ្នក​អាច​ពិសារ​ត្រី​២​ដង​ក្នុង​មួយអាទិត្យ​បាន ហើយ​បន្លែ និង​ផ្លែឈើ អ្នក​ត្រូវ​តែ​ទិញ​អា​ស្រស់​មក​បរិភោគ អ្នក​អាច​ទទួល​ទាន​ទឹកដោះគោ ទឹកដោះគោ​ជូរ ដើម្បី​ទទួលបាន​កាលស្យូម​ឱ្យបាន​គ្រប់គ្រាន់​។​

ទម្លាប់​នៃ​ការបរិភោគ​
អ្នក​មិន​ត្រូវ​ពិសារ​ឆ្អែត​ពេក​នៅ​រៀង​រាល់​ពេល​នោះ​ទេ មិន​ត្រូវ​ទំពារ​លឿន មិន​ត្រូវ​រើស​អាហារ ត្រូវតែ​បរិភោគ​គ្រប់មុខ ដោយ​ត្រូវតែ​មាន​ប្រូតេអ៊ីន និង​វីតាមីន ទើប​ពេល​ដែល​អ្នកមាន​ផ្ទៃពោះ វា​ជួយ​ទ្រង់​ទ្រង់​កូន​ឱ្យ​លូតលាស់​ល្អ​ក្នុង​ផ្ទៃ​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី14  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។