គ្រូបង្រៀនម្នាក់ មានសំណាងធំ ឈ្នះ ៣ម៉ឺនដុល្លារ ពីសែលកាត

ភ្នំពេញ៖ក្រុមហ៊ុនសែលកាត ជាក្រុមហ៊ុនផ្ដល់សេវាកម្ម ទូរស័ព្ទលំដាប់ទី១ នៅកម្ពុជា នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៥នេះ បានប្រគល់ប្រាក់រង្វាន់ ៣ម៉ឺនដុល្លារអាម៉េរិក ជូនអតិថិជន មានសំណាង នៅខេត្តកណ្តាល ដែលបានចូលរួមលេង នៅក្នុងកម្មវិធី «ផ្ញើសារឈ្នះរង្វាន់១ម៉ឺនដុល្លារ ជារៀងរាល់ថ្ងៃ» ពីក្រុមហ៊ុនសែលកាត។

លោក សុខ សាខន ភេទប្រុស រស់នៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មានមុខរបរជាគ្រូបង្រៀន បានឈ្នះទឹកប្រាក់ ៣ម៉ឺនដុល្លារអាមេរិក ពីក្រុមហ៊ុនសែលកាត កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥នេះ។

លោកថា «ខ្ញុំពិតជាត្រេកអរខ្លាំងណាស់ នៅពេលដឹងថា ខ្លួនបានឈ្នះរង្វាន់ ៣ម៉ឺនដុល្លារអាម៉េរិក ព្រោះថានៅពេលចាប់ឆ្នោតផ្សងសំណាង ខ្ញុំមិនបានទស្សនានោះទេ គឺខ្ញុំមានកម្មវិធីកំពុងតែជួបជុំគ្រួសារ ពេលនោះក៏មានអតិថិជនជាច្រើនបានខលមកប្រាប់ ថាខ្ញុំបានឈ្នះរង្វាន់៣ម៉ឺនដុល្លារ ពីសែលកាត ពេលនោះខ្ញុំមិនទាន់ជឿដែរ រហូតមានអ្នកខលច្រើនពេក ខ្ញុំក៏ឲ្យកូនរបស់ខ្ញុំឆែក Facebook Cellcard ទើបក៏ឃើញមានលេខទូរស័ព្ទ របស់ខ្ញុំមែន ។ ពេលដឹងបែបនេះហើយខ្ញុំ ក៏បានខលប្រាប់ប្រពន្ធរបស់ខ្ញុំ គាត់ពិតជាសប្បាយរីករាយ ដោយបានស្រែកហ៊ោយ៉ាងខ្លាំង ជាមួយនឹងក្រុមគ្រួសារ រហូតភ្ញាក់ផ្អើល ដល់អ្នកជិតខាង»។ នេះជាសម្ដីរបស់លោកសុខ សាខន បានថ្លែងប្រាប់តំណាង ក្រុមហ៊ុនសែលកាត និងអ្នកសារព័ត៌មាន។

លោកបានបញ្ជាក់ថាទៀតថា ទឹកប្រាក់ចំនួន៣ម៉ឺនដុល្លារ ដែលលោកទទួលបាននេះ លោកនឹងយកទៅពង្រីក មុខរបររបស់ខ្លួន និងទុកសម្រាប់ផ្គត់ផ្គង់កូនរៀនសូត្រ។
គួរបញ្ជាក់ថា ដើម្បីឈ្នះរង្វាន់ ១ម៉ឺនដុល្លារអាមេរិក ពីក្រុមហ៊ុនសែលកាត លោកអ្នកគ្រាន់តែផ្ញើសារជាអក្សរ «10K» រួចផ្ញើទៅកាន់លេខ «8888» ឬក៏ទូរស័ព្ទទៅកាន់លេខ «8888» នោះលោកអ្នកនឹងទទួល បានសារផ្ញើត្រឡប់មកវិញ ដោយភ្ជាប់មកជាមួយ នឹងលេខកូដសំណាង ហើយសូមរក្សាលេខកូដសំណាងនោះទុក ដើម្បីផ្ទៀងផ្ទាត់ ពេលចាប់រង្វាន់ នាម៉ោង៦ និង៤៥នាទី ជារៀងរាល់យប់ នៅក្នុងស្ថានីយទូរទស្សន៍ MyTV៕

គ្រូបង្រៀនម្នាក់ មានសំណាងធំ ឈ្នះ ៣ម៉ឺនដុល្លារ ពីសែលកាត