និស្សិតថ្នាក់បណ្ឌិត និងអនុបណ្ឌិត នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប (AEU) ចុះទស្សនកិច្ច សិក្សាប្រចាំឆ្នាំ ២០១៥ នៅខេត្តកែប

កំពត៖ កាលពីថ្ងៃទី១២-១៣ ខែធ្នូ ឆ្នាំ២០១៥ថ្មីៗនេះ សាកលវិទ្យាល័យអាស៊ីអឺរ៉ុប បានរៀបចំដំណើរ ទស្សកិច្ច សិក្សាប្រចាំឆ្នាំមួយ ទៅកាន់តំបន់មាត់សមុទ្រ គឺខេត្តកែប កោះទន្សាយ និងខេត្តកំពតស្របពេលដែល កម្ពុជាកំពុង រៀបចំពិធីបុណ្យសមុទ្រ នៅខេត្តកំពតដែលមានបុគ្គលិក សាស្ត្រាចារ្យ និស្សិតថ្នាក់បណ្ឌិត និងថ្នាក់អនុបណ្ឌិត ចូល រួមចំនួន ៩០នាក់ ក្រោមការដឹកនាំរបស់ លោកបណ្ឌិត ទ្រី ចាន់ធុចប្រធានអង្គភាពគ្រប់គ្រង ថ្នាក់ក្រោយ បរិញ្ញាបត្រនៃ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប។

លោកបណ្ឌិត ទ្រី ចាន់ធុច មានប្រសាសន៍ថា ដំណើរទស្សនកិច្ចសិក្សានេះ គឺក្នុងគោលបំណងដើម្បីឈ្វេងយល់ អំពីសក្ដានុពលនិងការគ្រប់គ្រងរដ្ឋបាលខេត្តកែបជាពិសេស កោះទន្សាយនិងទស្សនាកម្សាន្តសប្បាយ ក្នុងពិធី បុណ្យសមុទ្រនៅខេត្តកំពតផងដែរ។លោកបណ្ឌិតបន្តទៀតថា ដើម្បីឆ្លើយតបទៅតាមតម្រូវការ ជាក់ស្តែងរបស់ សង្គមជាតិ និងនិន្នាការរីកចម្រើនរបស់តំបន់និងពិភពលោក សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានផ្តោតទៅលើ ការពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រងគ្រប់ផ្នែក ពង្រឹងនិងលើកកម្ពស់សមត្ថភាពសាស្រ្តាចារ្យក្នុងការបង្រៀន និងការរៀន របស់និស្សិត ព្រមទាំងកិច្ចការស្រាវជ្រាវដែលជាវិធានការដ៏ចាំបាច់បំផុត ក្នុងន័យធានាថា ការអប់រំប្រកប ដោយ គុណភាព គឺជាបុព្វហេតុដ៏ចម្បងក្នុងការលើកកម្ពស់កិត្យានុភាពជាតិនៅលើឆាកតំបន់និងអន្តរជាតិ។

ជាមួយគ្នានេះ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុបបានអញ្ជើញវាគ្មិនល្បីៗជាតិ-អន្តរជាតិ មកធ្វើបទបង្ហាញដើម្បីចែក រំលែក បទពិសោធដល់និស្សិតគ្រប់ៗ ជំនាន់ក្នុងពេលកំពុងសិក្សា ហើយក៏បានផ្ដល់ឱកាសឲ្យនិស្សិត ចុះធ្វើកម្ម សិក្សា ក្នុងការផ្សារភ្ជាប់រវាងទ្រឹស្ដីទៅនឹងការអនុវត្តជាក់ស្តែង ដែលជាទុនដ៏សំខាន់សម្រាប់ការសរសេរសារណា និងនិក្ខេបបទបញ្ចប់ការសិក្សា។

ក្នុងដំណើរទស្សនកិច្ចសិក្សានេះ ឯកឧត្ដម អ៊ឹង ឆាយ អភិបាលរង ខេត្តកែប បានធ្វើបទបង្ហាញអំពីសក្ដានុពល និងការគ្រប់គ្រងរដ្ឋបាលខេត្តកែប ដោយលើកឡើងអំពីចក្ខុវិស័យអភិវឌ្ឍន៍ យន្តការ យុទ្ធសាស្រ្តអភិវឌ្ឍន៍ ផែនការ សកម្មភាពរបស់រដ្ឋបាលខេត្ត និងបញ្ហាប្រឈមនានា ដែលខេត្តបាននិងកំពុងជួបប្រទះដល់ ប្រតិភូសាកល វិទ្យាល័យ អាស៊ី អឺរ៉ុប ដើម្បីសិក្សាឈ្វេងយល់ និងចូលរួមដោះស្រាយ ថែរក្សាការពារ និងអភិវឌ្ឍន៍ជាមួយគ្នា នៅខេត្តកែបនេះ និងទូទាំងព្រះរាជាណាក្រកម្ពុជា។ ទន្ទឹមនឹងនេះ ឯកឧត្ដម អ៊ឹង ឆាយ ក៏បានថ្លែងនូវការកោត សរសើរចំពោះការរីកចម្រើនរបស់សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ដែលមានធនធានគ្រប់គ្រាន់ សម្រាប់អភិវឌ្ឍន៍ វិស័យអប់រំ ជាពិសេសមានអគារសិក្សា ផ្ទាល់ខ្លួន មានកម្ពស់រហូតដល់ ១៥ជាន់។

សូមរំលឹកផងដែរថា សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប កំពុងជ្រើសរើសនិស្សិតឱ្យចូលរៀនថ្នាក់បណ្ឌិត និងបរិញ្ញាបត្រ ជាន់ខ្ពស់លើឯកទេស៖ គ្រប់គ្រងពាណិជ្ជកម្ម, បច្ចេកវិទ្យាព័ត៌មាន, បង្រៀនភាសាអង់គ្លេស, វិទ្យាសាស្រ្តសេដ្ឋកិច្ច, វិទ្យាសាស្រ្តនយោបាយ, រដ្ឋបាលសាធារណៈ, នីតិសាស្រ្ត និងទំនាក់ទំនងអន្តរជាតិ។ចូលរៀននៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៥ សម្រាប់វគ្គសៅរ៍-អាទិត្យ និងថ្ងៃទី២៣ខែធ្នូ ឆ្នាំ២០១៥ សម្រាប់វគ្គច័ន្ទ-សុក្រ ដោយឡែកថ្នាក់បរិញ្ញាបត្រ និងបរញ្ញាបត្ររង ចូលរៀននៅថ្ងៃទី២៤ ខែធ្នូឆ្នាំ២០១៥។ព័ត៌មានបន្ថែម៖ ផ្ទះលេខ៦០ ផ្លូវលេខ១៤៦ កែងផ្លូវលេខ ២៥៧សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ / 015 720 072, 092 882 383, 017 74 84 14, 017 799 889៕