ក្រុមហ៊ុន គង់ នួន គ្រុប នាំចូលចែកចាយ ផ្ដាច់មុខសំបក កង់ម៉ូតូមានគុណភាព ខ្ពស់ម៉ាក IRC&Maxing

ភ្នំពេញ៖ ក្រុមហ៊ុនគង់ នួន គ្រុប ជាក្រុមហ៊ុនដែល ល្បីជាងគេ និងមានបទពិសោធន៍ ខ្ពស់ក្នុងការ នាំចូល និង ចែកចាយផ្ដាច់មុខ នូវគ្រឿងចក្រគ្រប់ប្រភេទ ដែលបំរើផ្នែកឧស្សាហកម្ម សាងសង់សំណង់ កសិកម្មគ្រប់ប្រភេទរួម ទាំងសំបកកង់ម៉ាកល្បីៗ ប្រកបដោយ គុណភាពខ្ពស់ សុវត្ថិភាពល្អ សន្សំសំចៃបានយ៉ាងល្អ។

ប្រធានក្រុមហ៊ុន គង់ នួន គ្រុប Co.,Ltd លោកឧកញ៉ា គង់ នួន បានថ្លែងថា ឆ្លងកាត់រយៈពេលជាង២៤ឆ្នាំកន្លងមក ក្រុមហ៊ុន បាននិងកំពុងនាំចូល និងចែកចាយផលិត ជាច្រើនប្រភេទ ជាមួយការគាំទ្រខ្ពស់ពីអតិថិជន ដែលនាំឲ្យ ទទួល បាននូវជោគជ័យ ជាបន្ដបន្ទាប់ ពិសេសដោយសេដ្ឋកិច្ចកម្ពុជា ពីមួយឆ្នាំទៅមួយឆ្នាំ មានការរីកចម្រើន គួរឲ្យ កក់សម្គាល់លើគ្រប់វិស័យ។

លោកថ្លែងបន្ដថា «ដូច្នេះដើម្បីឆ្លើយតប ទៅកំណើននៃការគាំទ្រ និងតម្រូវការរបស់ អតិថិជន ក្រុមហ៊ុន បាននាំ ចូលនិងចែកចែកផ្ដាច់មុខ នូវសំបកកង់ម៉ូតូម៉ាក IRC&Maxing ដែលប្រកបដោយសុវត្ថិភាព សន្សំសំចៃ ផាសុកភាព និងគុណខ្ពស់ ដើម្បីបំពេញសេចក្ដីត្រូវការ ជាពិសេស ជាពេលបច្ចុប្បន្ននេះ គឺជោគជ័យថ្មីមួយទៀតដែល បាននឹង កំពុងនាំចូលនូវសំបកកង់ ម៉ូតូក្រទ្បា NF66,NR83 ,NR28 និងNR77U»។

ទន្ទឹមនោះផងដែរលោក  Suchart Kootiratrakran នាយកក្រុមហ៊ុន Inoue Rubber (Thailand) Public Company Limited បានឲ្យដឹងថា អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ដែលផលិតផល IRC មានវត្ដមានដាក់លក់ លើទីផ្សារ ក្នុងប្រទេសកម្ពុជា ហើយទទួលបាននូវ ទំនុកចិត្ដ ភាពស្មោះត្រង់ និងការគាំទ្រ យ៉ាងពេញទំហំពី សំណាក់ ក្រុមហ៊ុនគង់ នួន គ្រុប ។

ជាងនេះទៅទៀតសំបកកង់នេះ មានគុណភាពខ្ពស់ តម្លៃសម្យរម្យ ធន់ រឹងមាំប្រើបានរយៈពេលយូរ ធានាសុវត្ថិភាព ល្អ មិនធ្វើឲ្យអស់លោកអ្នក ខកបំណង ទ្បើយ៕