នាយករដ្ឋមន្រ្តីកម្ពុជា អបអរសាទរខួប ៦៥ឆ្នាំ នៃទំនាក់ទំនង ការទូតកម្ពុជា-ថៃ

ភ្នំពេញ៖ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូត រវាងកម្ពុជា និងថៃ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានផ្ញើលិខិតអបអរសាទទៅ លោកប្រាយុទ្ធ ច័ន្ទអូចានាយករដ្ឋមន្រ្តីថៃ ដើម្បីសបញ្ជាក់ អំពីការរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរបន្ថែមទៀត។

លិខិតផ្ញើទៅលោក ប្រាយុទ្ធ ច័ន្ទអូចា នៅថ្ងៃទី១៤ ខែធ្នូ នេះ របស់នាយករដ្ឋមន្រ្តីកម្ពុជា បានឲ្យដឹងថា ទោះបីជាភាគីទាំងពីរ បានជួបប្រទះការចុះឡើងក្នុងទំនាក់ទំនងកាលពីអតីតកាល ជារឿងដែលបានសង្កេតឃើញមាន នៅប្រទេសជិតខាងគ្នា នានាលើពិភពលោកក៏ដោយ ក៏ជានិច្ចកាល ប្រជាជនទាំងពីរប្រទេសបានរក្សាមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អ។

សម្តេចបានលើកឡើងក្នុងលិខិតបន្តថា “សូមឆ្លៀតយកឱកាសនេះ សម្តែងការពេញចិត្តជាខ្លាំង ចំពោះទំនាក់ទំនងដ៏កក់ក្តៅ និងកិច្ចសហប្រតិបត្តិការប្រកបដោយថាមពល និងផ្លៃផ្កានាពេលបច្ចុប្បន្នរវាងកម្ពុជា-ថៃ”៕

នាយករដ្ឋមន្រ្តីកម្ពុជា អបអរសាទរខួប ៦៥ឆ្នាំ នៃទំនាក់ទំនង ការទូតកម្ពុជា-ថៃ

នាយករដ្ឋមន្រ្តីកម្ពុជា អបអរសាទរខួប ៦៥ឆ្នាំ នៃទំនាក់ទំនង ការទូតកម្ពុជា-ថៃ