កម្មការិនីម្នាក់​​​​​​ ត្រូវរថយន្តបុកស្លាប់ ខណៈដើរឆ្លង ផ្លូវជាតិលេខ៤

ភ្នំពេញ៖កម្មការិនីម្នាក់ត្រូវបានស្លាប់ នៅពេលបញ្ជូនមក ដល់មន្ទីរពេទ្យវាលរេញ បន្ទាប់ពីត្រូវរថយន្តមួយគ្រឿង បុកខណៈដើរ ឆ្លងផ្លូវជាតិលេខ៤ នៅចន្លោះគីឡូម៉ែត្រលេខ ១៩២-១៩៣ ស្ថិតនៅភូមិអូរតាប៉ាង ឃុំអូរឧញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅម៉ោង១៧៖២០នាទី ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៥។

ស្នងការរងនគរបាលខេត្តព្រះសីហនុ លោក វរៈសេនីយ៍ឯក អ៉ី សុខា បានឲ្យដឹងថា នៅម៉ោង ៧និង២០នាទី យប់នេះ មានគ្រោះថ្នាក់ចរាចរណ៍មួយ នៅផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១៩២-១៩៣ ស្ថិតនៅភូមិអូរតាប៉ាង ឃុំអូរឧកញ្ញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បង្កឡើងដោយរថយន្ត Nissan ពណ៌ស ពាក់ស្លាកលេខរដ្ឋ ១២-០២២៨ បើកបរដោយឈ្មោះ សួន សារី ភេទប្រុស អាយុប្រហែល ៣០ឆ្នាំ មុខរបរបើករថយន្តឲ្យក្រសួងសុខាភិបាល បានបុកកម្មការិនីម្នាក់ កំពុងឆ្លងផ្លូវ ខណៈរថយន្តធ្វើដំណើរពីភ្នំពេញ ទៅខេត្តព្រះសីហនុ។

លោកវរៈសេនីយ៍ឯក អ៉ី សុខា បានឲ្យដឹងទៀតថា នារីរងគ្រោះ ឈ្មោះ កើត សុភី ភេទស្រី អាយុ១៧ ឆ្នាំ មុខរបរ កម្មករ រស់នៅភូមិបិតត្រាង ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ស្នងការរងនគរបាលរូបនេះ បានបញ្ជាក់ទៀតថា នារីរងគ្រោះ បានស្លាប់នៅពេលបញ្ជូនទៅសង្គ្រោះ នៅគ្លីនិកវាលរេញ ឯវត្ថុតាង រថយន្ត បានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ចំពោះសាកសពនារីរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

កម្មការិនីម្នាក់​​​​​​ ត្រូវរថយន្តបុកស្លាប់ ខណៈដើរឆ្លង ផ្លូវជាតិលេខ៤

កម្មការិនីម្នាក់​​​​​​ ត្រូវរថយន្តបុកស្លាប់ ខណៈដើរឆ្លង ផ្លូវជាតិលេខ៤

កម្មការិនីម្នាក់​​​​​​ ត្រូវរថយន្តបុកស្លាប់ ខណៈដើរឆ្លង ផ្លូវជាតិលេខ៤