Hello VOA៖ ការ​​ចូលរួមប្រឆាំង​​នឹង​​អំពើ​​ពុករលួយ​​កាន់​​​មាន​ទំហំ​​ធំ​ឡើង

Hello VOA៖ ការ​​ចូលរួមប្រឆាំង​​នឹង​​អំពើ​​ពុករលួយ​​កាន់​​​មាន​ទំហំ​​ធំ​ឡើង

លោក ព្រាប កុល នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា​ចូ​លរួម​ជា​វាគ្មិន​ពិភាក្សា​អំពី​​«ឫស​គល់​នៃ​​ជំងឺ​ពុក​រលួយ​និង​វិធី​ព្យាបាល»​នៅ​ក្នុង​កម្មវិធី​វិទ្យុ​​ប្រចាំ​ខែ​ Hello VOA «ការ​ប្រឆាំង​អំពើ​ពុករលួយ‍» នៅ​ភ្នំពេញ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី៨ ខែ​តុលា ឆ្នាំ២០១៥។ (លឹម សុធី/VOA)លោក ព្រាប កុល ថ្លែង​ថា ការ​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​​នឹង​អំពើ​ពុករលួយ​កាន់តែ​មាន​​ចំនួន​ច្រើន និង​មាន​ការ​ស្អប់ខ្ពើម​កាន់​ តែ​ខ្លាំង​ ជាពិសេស​ក្នុង​ចំណោម​យុវជន។ ភ្នំពេញ—

ឥរិយាបទ​ពលរដ្ឋ​កម្ពុជា​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ​មាន​ការ​ប្រែប្រួលច្រើន​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ ហើយ​ការ​ចូលរួម​ប្រយុទ្ធ​ប្រឆាំងនឹង​អំពើ​ពុករលួយ​កាន់តែ​មានចំនួន​ច្រើន និង​មាន​ការ​ស្អប់ខ្ពើម​កាន់​ តែ​ខ្លាំង​ ជាពិសេស​ក្នុង​ចំណោម​យុវជន។ នេះ​បើ​តាម​ការ​អះអាង​របស់​លោក ព្រាប កុល នាយកប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា​ដែល​ជាវាគ្មិន​នៃ​កម្មវិធី​ Hello VOA នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍ ទី​១០ ខែ​ធ្នូ ឆ្នាំ​២០១៥។

លោក ព្រាប កុល ថ្លែងយ៉ាងដូច្នេះដោយយោង​ថា​មាន​យុវជន​ជាង​៩០​ភាគរយ ដែល​មិន​គាំទ្រ​អំពើ​ពុករលួយ ហើយ​ទាមទារ​ឲ្យ​មាន​ការ​លុប​បំបាត់អំពើ​ដែល​ធ្វើ​ឲ្យ​រាំង​ស្ទះ​ដល់​ការ​អភិវឌ្ឍ​ប្រទេស។

លោក​បាន​ស្នើ​ថា អ្នក​នយោបាយ​ត្រូវ​តែ​ស្អាតស្អំ គ្មាន​អំពើពុករលួយ​ ដែល​សម​នឹង​ត្រូវ​ពលរដ្ឋ​បោះឆ្នោត​ជូន។

សូម​ប្រិយមិត្ត​ស្តាប់ការ​បកស្រាយ​ទាំង​ស្រុង​របស់​លោក ព្រាប កុល ត្រង់​នេះ៖

Hello VOA៖ ការចូលរួមប្រឆាំងនឹងអំពើពុករលួយកាន់​មាន​ទំហំធំ​ឡើង

Hello VOA៖ ការ​​ចូលរួមប្រឆាំង​​នឹង​​អំពើ​​ពុករលួយ​​កាន់​​​មាន​ទំហំ​​ធំ​ឡើងi
X

 

សូម​ប្រិយមិត្ត​ចូល​រួម​ការ​ស្ទង់​មតិ​អំពី​អំពើ​ពុករលួយដោយ​ចុច​ត្រង់​នេះ