វីដេអូ​បម្រាម​ដាច់ខាត​ទាំង ៧ ពេល​ទៅ​កម្សាន្ត​នៅ​អង្គរ ល្បី​ពេញ​ពិភពលោក​

កាលពី​ថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ ២០១៥ កន្លងទៅ​ថ្មីៗ​នេះ​គេហទំព័រ​ដ៏​មាន​ប្រជាប្រិយភាព
Daily Mail បាន​ចុះផ្សាយ​អំពី​វីដេអូ​ខ្លី​មួយ​ដែលមាន​រយៈពេល​ត្រឹមតែ​ជិត ២ នាទី ដោយ​វីដេអូ​នេះ​កំពុងតែ​ធ្វើ​ឲ្យ​ពិភពលោក​មានការ​ចាប់​អារម្មណ៍​យ៉ាងខ្លាំង​ជាមួយនឹង​ខ្លឹមសារ​ណែនាំ​អំពី​ឥរិយាបថ ក៏ដូចជា​បែបបទ​មួយចំនួន​ដែល​ភ្ញៀវ​ទេសចរជាតិ និង អន្តរជាតិ​ត្រូវតែ​យល់ដឹង​នៅពេលដែល​ទៅ​ទស្សនា​ប្រាសាទអង្គរវត្ត​របស់​ព្រះរាជាណាចក្រ​កម្ពុជា ។

វីដេអូ​បម្រាម​ដាច់ខាត​ទាំង ៧ ពេល​ទៅ​កម្សាន្ត​នៅ​អង្គរ ល្បី​ពេញ​ពិភពលោក​

វីដេអូ​ដែល​កំពុងតែ​ល្បីល្បាញ​នោះដែរ​ ត្រូវបាន​ផលិតឡើង​បន្ទាប់ពី​អាជ្ញាធរអប្សរា ប្រកាស​ដាក់​ឲ្យ​អនុវត្ត​ជា​ផ្លូវ​ការណ៍​នូវ «​ក្រម​ប្រតិបត្តិ​អង្គរ​» កាលពី​ថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ ២០១៥ ក្រោម​អធិបតីភាព​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី និង ជា​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា​នៅមុខ​ប្រាសាទអង្គរវត្ត ។

វីដេអូ​បម្រាម​ដាច់ខាត​ទាំង ៧ ពេល​ទៅ​កម្សាន្ត​នៅ​អង្គរ ល្បី​ពេញ​ពិភពលោក​

ចំពោះ​បម្រាម​​មួយចំនួន​នៅក្នុងក្រម​ប្រតប​ត្តិ​អង្គរ នោះ​មានដូចជា​៖
-​ ​ហាម​ស្លៀកពាក់​សិច​ស៊ី​ពេលដែល​ចូល​ទស្សនា​ប្រាសាទអង្គរវត្ត ។​
-​ ​ហាម​ជក់បារី​នៅក្នុង​បរិវេណ​ប្រាសាទអង្គរវត្ត ។​
-​ ​ហាម​ឲ្យ​ប្រាក់​ក្មេង ឬ ស្ករ​គ្រាប់​នៅក្នុង​បរិវេណ​ប្រាសាទអង្គរវត្ត ។​
-​ ​ហាម​ថតរូប​ជាមួយ​ព្រះសង្ឃ។​
-​ ​គោរព​ស្លាក​សញ្ញា​ហាមឃាត់​នៅក្នុង​ប្រាសាទអង្គរវត្ត ។​
-​ ​ហាម​ប៉ះពាល់ ឬ អង្គុយ​លើ​រូបចម្លាក់ និង ក្បាច់​នៅលើ​ជញ្ជាំង​ប្រាសាទ ។
-​ ​ហាម​បោះ​សំរាម​​ផ្តេស​​ផ្តាស់​​នៅក្នុង​បរិវេណ​ប្រាសាទអង្គរវត្ត ។​
​ចង់ដឹងថា​វីដេអូ​ដែល​កំពុងតែ​ល្បីល្បាញ​ពេញ​សកលលោក​របស់​កម្ពុជា​មួយ​នេះ​មាន​អត្ថន័យ​យ៉ាងណា​នោះ​សូម​ចូល​ទស្សនា​ទាំងអស់គ្នា ៕ ​កុសល​

វីដេអូ​បម្រាម​ដាច់ខាត​ទាំង ៧ ពេល​ទៅ​កម្សាន្ត​នៅ​អង្គរ ល្បី​ពេញ​ពិភពលោក​   វីដេអូ​បម្រាម​ដាច់ខាត​ទាំង ៧ ពេល​ទៅ​កម្សាន្ត​នៅ​អង្គរ ល្បី​ពេញ​ពិភពលោក​ វីដេអូ​បម្រាម​ដាច់ខាត​ទាំង ៧ ពេល​ទៅ​កម្សាន្ត​នៅ​អង្គរ ល្បី​ពេញ​ពិភពលោក​ វីដេអូ​បម្រាម​ដាច់ខាត​ទាំង ៧ ពេល​ទៅ​កម្សាន្ត​នៅ​អង្គរ ល្បី​ពេញ​ពិភពលោក​