ទឹកឆា រមណីយដ្ឋាន​ទេសចរណ៍ធម្មជាតិ​

រមណីយដ្ឋាន​ទឹកឆា ស្ថិតនៅ​ក្នុងភូមិ​ថ្មី ឃុំ​ក្រូច ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ដែលមាន​ចម្ងាយ​ប្រមាណ ៤២​គីឡូម៉ែត្រ ពី​ក្រុង​កំពង់ចាម ។ ភ្ញៀវទេសចរ​អាច​រីក​រាយ​ក្នុង​ការលេងទឹក ដែលមាន​ប្រភព​មកពី​ទឹកផុស​ក្នុង​ដី ហើយ​វា​ជា​ភាព​ទាក់ទាញ​យ៉ាងសំខាន់​សម្រាប់​តំបន់​មួយ​នេះ ដែល គេ​ហៅថា ក្បាលទឹក ។ ​តាម​ឯ​សារ​របស់​មន្ទីរ​ទេសច​រណ៍​ខេត្តកំពង់ចាម​បានបង្ហាញ​ទីតាំង​ភូមិសាស្ត្រ​នេះ​ថា តំបន់​ទឹកឆា​នេះ​នៅ​ភាគ​ខាងជើង​គឺជា​ខ្ពង់រាប​មាន​កូនភ្នំ​មួយចំនួន​នៅជាប់​មាត់ទឹក ។

ទឹកឆា រមណីយដ្ឋាន​ទេសចរណ៍ធម្មជាតិ​

នៅ​ជុំវិញ​តំបន់​នេះ​មាន​ព្រែក​ធំៗ​ជាច្រើន​ហូរ​ចាក់​ចូល​ស្ទឹង​ក្បាលទឹក ដូចជា​ព្រែក​កំពង់​សា ជាដើម ។ ផ្នែក​ខាងត្បូង​គឺជា​ទំនាប​ដែលជា​ជម្រាល​ពី​ខ្ពង់រាប​ផ្នែក​ខាងជើង​ទំនាប​នេះ​គឺជា​ផ្ទៃ​បឹង​ទឹកឆា ដែលជា​បឹង​ធម្មជាតិ​មួយ​ដ៏​ធំ ស្ថិតនៅ​ខាងជើង​នៃ​ស្រុក​ព្រៃឈរ និង ជា​រមណីយដ្ឋាន​ដែលជា​ទី​ពេញចិត្ត​ដល់​អ្នក​ដែល​ចូលចិត្ត​ធម្មជាតិ ។ ទីនេះ​មាន​ចរន្តទឹក​ហូរ​ខ្លាំង មាន​ប្រភព​មកពី​កន្លែង​មួយ​ឈ្មោះថា ក្បាលទឹក ដែលមាន​ចម្ងាយ ២ គីឡូម៉ែត្រ នៅ​ខាងលិច​ភ្នំ​ធាតុ ។

ទឹកឆា រមណីយដ្ឋាន​ទេសចរណ៍ធម្មជាតិ​

តំបន់​នេះ​ជា​ចំណុច​ខ្ពស់បំផុត​នៃ​ខ្ពង់រាប​របស់​តំបន់ ដែលមាន​ប្រភពទឹក​ជាច្រើន​ហូរ​ចេញពី​ក្នុង​ដី ក្នុង​កន្លែង​មាន​ដើមឈើ​ធំៗ ។ បរិវេណ​ក្បាលទឹក​នេះ​មាន​មាត្រដ្ឋាន​ប្រមាណ​ជា ២០០ ទៅ ៣០០ ម៉ែត្រ ។ ក្បាលទឹក​មួយ​ដែល​ស្ថិតនៅ​ភាគខាងត្បូង នៅក្នុង​បរិវេណ​នៃ​ក្បាលទឹក​នេះ​មានទឹក​ផុសចេញ​គ្រប់ពេល ហើយ​ហូរ​បែកចេញ​តាម​កូន​អូរ​តូចៗ ដែល​នៅ​ជុំវិញ​នោះ ។ ទីប្រជុំ​ក្បាលទឹក​ទាំង ៣ នៅ​ជិតគ្នា​បង្កើតបានជា​ប្រភពទឹក​មួយ​ហូរ​ចេញ​ដែលមាន​ជម្រៅ​កន្លះ​ម៉ែត្រ ។

ទឹកឆា រមណីយដ្ឋាន​ទេសចរណ៍ធម្មជាតិ​

ចរន្តទឹក​ហូរ​ស្មើ ទោះជា​នៅ​រដូវប្រាំង ឬ វស្សា​ក៏ដោយ លើកលែងតែ​ពេល​ភ្លៀង​ខ្លាំង និង ទឹកជំនន់​ម្តងម្កាល ដែល​ធ្វើ​ឲ្យ​ចរន្តទឹក​ហូរ​ខ្លាំង​ខុសពី​ធម្មតា ។ ខ្សែទឹក​ដែល​ហូរ​ចេញ​មកនេះ មាន​ទំហំ​ពី​៨ ទៅ​១០​ម៉ែត្រ បន្ទាប់មក​ហូរ​ធ្លាក់​សំដៅទៅ​ទិស​ខាងលិច​បញ្ចេញ​ជា​ស្នូរ ។ ពេល​ទឹក​ហូរ​មកដល់​ទំនាប​កណ្តាល ដែលមាន​ទ្វារ​ទឹក​ពីរ​ធំៗ​សង់​នៅ​សម័យ​សង្គមរាស្ត្រនិយម ។ ទ្វារ​ទឹក​ទី មួយ​សាង​សង់វា​រី​អគ្គិសនី​ខ្នាតតូច រួមជាមួយ​ថាមពល​ពន្លឺ ព្រះអាទិត្យ មាន​កម្លាំង ១១០ គីឡូវ៉ាត់ម៉ោង ជា​អំណោយ របស់​រាជរដ្ឋាភិបាល​ជប៉ុន ។

ទឹកឆា រមណីយដ្ឋាន​ទេសចរណ៍ធម្មជាតិ​

តំបន់​ក្បែៗ​នេះ​មាន​បន្សល់​នូវ​សំណល់​ប្រាសាទបុរាណ​ជាច្រើន ។ ប្រាសាទ​ដែល​សំខាន់​ជាងគេ គឺ​ប្រាសាទ​បោស​ព្រះ​ន​ន់ និង គុក​តូច ( បោស​ព្រះ​ន​ន់ ឬ គុក​ធំ ឬ ប្រាសាទ​ស្រី និង គុក​តូច ឬ ប្រាសាទ​ប្រុស​) ។ លោក វណ្ណា ជា​និស្សិត​មកពី​ប្រទេស​ជប៉ុន និង មិត្តភក្តិ​លោក​មួយក្រុម​បាន​ជ្រើស​យក​ទីនេះ​ជា​កន្លែង​ជួបជុំ​មិត្តភក្តិ ដែល​ធ្លាប់​សិក្សា​នៅក្រៅ​ប្រទេស ទីនេះ​មិន​ឆ្ងាយ​ពី​ភ្នំពេញ​ប៉ុន្មាន​ឡើយ អាច​ទៅមក​វិល​ល្ងាច​បាន ។ ក្រៅពី​ការ​ងូតទឹក​កម្សាន្ត ក៏មាន​ទេសភាព​ចម្ការ​ម៉ៃសាក់ ចម្ការចេក​យ៉ាង​ដាច់​កន្ទុយភ្នែក​គួរ​ជាទី​ចង់​គយគន់​ក្រៃលែង ។

ទឹកឆា រមណីយដ្ឋាន​ទេសចរណ៍ធម្មជាតិ​

មន្ត្រី​មន្ទីរ​ទេសចរណ៍​មួយរូប​បាន​ឲ្យ​ដឹងថា ទីនេះ​មាន​ភ្ញៀវទេសចរ​ចេញ​ចូលមក​ទស្សនា​ឥត​ដាច់​គឺ​រាប់រយ​នាក់​ក្នុង​មួយថ្ងៃៗ ជាពិសេស​នៅ​ថ្ងៃ​ចុង​សប្តាហ៍ ហើយ​នៅ​ថ្ងៃបុណ្យ​ជាតិ​ធំ​ម្តងៗ​វិញ មាន​ភ្ញៀវទេសចរ​រាប់ពាន់នាក់​បាននាំគ្នា​សម្រុក​មក​លម្ហែកាយ​នៅ​ទឹកឆា​នេះ ។ ក្រៅពីនេះ​រមណីយដ្ឋាន​ធម្មជាតិ​ទឹកឆា ក៏​ជា​សក្ដានុពល​ដ៏​ទាក់ទាញ​យ៉ាងសំខាន់​សម្រាប់​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ អាចមក​ស្រាវជ្រាវ​ពី​ប្រវត្តិសាស្ត្រ​ខ្មែរ​ពី​បុរាណកាល ។

ទឹកឆា រមណីយដ្ឋាន​ទេសចរណ៍ធម្មជាតិ​

ម្យ៉ាងទៀត​ដោយសារ​ខេត្ត​មាន​សន្តិសុខ​ល្អ ក្រោម​ការយកចិត្តទុកដាក់​ការពារ ផ្តល់នូវ​សុវត្ថិភាព​ពី​អាជ្ញាធរខេត្ត សមត្ថកិច្ច​មូលដ្ឋាន និង សមត្ថកិច្ច​នគរបាល​ទេសចរ​ប្រចាំការ​បានល្អ​ក្នុង​តំបន់​នេះ​ផងដែរ ៕ នឿន​

ទឹកឆា រមណីយដ្ឋាន​ទេសចរណ៍ធម្មជាតិ​ ទឹកឆា រមណីយដ្ឋាន​ទេសចរណ៍ធម្មជាតិ​
​ ​ ​ ​ ​ ​ ​