ស្រះស្រង់ កសាង​ដោយ​ព្រះមហាក្សត្រ​អង្គណា ?

​ជាក់ស្តែង បារាយណ៍​ខាងកើត​បាន​កសាង​មុន​បារាយណ៍​ខាងលិច ដែល​គេ​បានដឹងថា កសាង​នៅក្នុង​រជ្ជកាល​នៃ​ព្រះមហាក្សត្រ​ផ្សេងគ្នា ប៉ុន្តែ​តាម​យៈ​ជំនឿ​ដែល​ជាការ​ឧទ្ទិស​នៃ​ប្រាង្គ​ប្រាសាទ​មេបុណ្យ​នៅ​កណ្តាល​បារាយណ៍​ទាំងពីរ​នោះ​គឺជា​ការ​ឧទ្ទិស​ដល់​ព្រហ្មញ្ញសាសនា ។ ដោយឡែក​ចំពោះ​ស្រះស្រង់​វិញ​គឺ​កសាង​ក្រោយ​បារាយណ៍​ទាំងពីរ ដោយ​កសាង​ក្នុង​រជ្ជកាល​ព្រះបាទ ជយ​វរ្ម័ន ទី​៧ ក្នុង​កំលុង​ចុង​សតវត្សរ៍​ទី​១២ តែ​ទេសភាព​ស្រះស្រង់​គឺ​សែន​មនោ​រម្យ ផ្កា​រីក​រហង់​មាន​ពណ៌​ចម្រុះ មើលទៅ​ដូច​មេអំបៅ​ហើរ​ចុះឡើងៗ​បីដូច​ជា​ចង់​ក្រេប​សម្រស់​លម្អងផ្កា ។

ស្រះស្រង់ កសាង​ដោយ​ព្រះមហាក្សត្រ​អង្គណា ?

ប្រសិនបើ​លោកអ្នក​បានធ្វើ​ដំណើរ​ទៅកាន់​ខេត្តសៀមរាប​ដើម្បី​ទស្សនា​ប្រាង្គ​ប្រាសាទបុរាណ ដែល​បាន​បន្សល់ទុក​ឲ្យ​ដោយ​ស្នាដៃ​បុព្វបុរស​ខ្មែរ​នោះ សូមកុំ​ភ្លេច​ទៅលេង​នៅ​ស្រះស្រង់ ពីព្រោះ​នៅ​ទីនោះ​មាន​ទេសភាព​ស្រស់ បំព្រង​ជាពិសេស​នាពេល​ព្រះ​សុរិយា​ហៀ​ប​អស្តង្គត ។ ស្រះស្រង់​មាន​ទីតាំង​ស្ថិតនៅ​ទល់មុខ​ខាងកើត​ប្រាសាទបន្ទាយក្តី ហើយ ស្រះ​នេះ​បាន​កសាងឡើង​តាំងពី​ចុង​សតវត្សរ៍​ទី​១២ មកម្ល៉េះ ដោយ​ស្នា​ព្រះ ហស្ត​ព្រះបាទ ជយ​វ​រ័​ន្ម ទី​៧ ។ ស្រះស្រង់​មាន​ទំហំ ៧០០ ម៉ែត្រ គុណ ៣០០​ម៉ែត្រ ដែលមាន​រានហាល​ដ៏​ស្អាត និង មានទឹក​ជាប់​ជានិច្ច មិន​ថា​រដូវប្រាំង ឬ រដូវវស្សា​ឡើយ ដោយមាន​ទឹកថ្លា​ឈ្វេង រួមទាំង​ទេសភាព​ដ៏​ស្រស់បំព្រង​ព័ទ្ធជុំវិញ ។

ស្រះស្រង់ កសាង​ដោយ​ព្រះមហាក្សត្រ​អង្គណា ?ស្រះស្រង់ កសាង​ដោយ​ព្រះមហាក្សត្រ​អង្គណា ?

ស្រះស្រង់​ត្រូវបាន​បុព្វបុរស​ខ្មែរ​យើង​កសាងឡើង​អំពី​ថ្មភក់ និង ថ្មបាយក្រៀម ចំណែកឯ​រានហាល​នៅ​ស្រះស្រង់​មាន​រាង​កាកបាទ ដែលមាន​បង្កាន់ដៃ​នាគ និង មាន​រូប​តោ​ឈរ​យាមផ្លូវ​ថែមទៀត ។ ភ្ញៀវទេសចរ​ទាំងឡាយ​អាច​ទៅ​លម្ហែកាយ​ស្រូបយក​ខ្យល់ អាកាស​បរិសុទ្ធ និង គយគន់​មើល​ទេសភាព​នៅ​ស្រះស្រង់ បន្ទាប់ពី​លោកអ្នក​បាន​ទស្សនា​ប្រាសាទបុរាណ​មួយចំនួន​នៅ​តំបន់​អង្គរ​រួច​បន្តដំណើរ​ទៅដល់​បរិវេណ​ប្រាសាទបន្ទាយក្តី ។ ការ​ទៅលេង​នៅ​ស្រះស្រង់ ប្រសិនបើ​ទៅ​នៅពេល​ព្រឹក​វិញ គេ​នឹង​បាន​ប្រទះឃើញ​រស្មី​ព្រះ​សុរិយា​ចាំង​ចោល​មកលើ​ផ្ទៃ​ទឹកស្រះ​ស្រង់ ដែលមាន​ទឹក ថ្លាឈ្វេង រួមទាំង​មាន​សារាយ ព្រលឹត មាន​ផ្កា​រីក​រហង់​គួរ​ឲ្យ​ទាក់ទាញ​បំផុត ។

ស្រះស្រង់ កសាង​ដោយ​ព្រះមហាក្សត្រ​អង្គណា ?

នៅពេល​ព្រះ​សុរិយា​ហៀ​ប​អស្តង្គត​រលត់​រស្មី​ពី​ភពផែនដី​នោះទេ​សភាព​ធម្មជាតិ​នៅ​ស្រះស្រង់​កាន់​តែមាន​ភាពស្រស់ស្អាត​ទ្វេដង បាន​អន្ទង​ដួងចិត្ត​ភ្ញៀវទេសចរ​ជាតិ និង អន្តរជាតិ​មិន​ចង់​ឲ្យ​ឃ្លាត​ទៅណា​ឆ្ងាយ ឬ ក៏​ជិនណាយ​ជាមួយនឹង​សភាវៈ​ធម្មជាតិ​ទាំង​នោះឡើយ ។ ទេសភាព​នៅ​ស្រះស្រង់​ប្រៀបបាន​នឹង​ឋានសួគ៌​យ៉ាង​ដូច្នេះ​ដែរ ។ ព័ទ្ធជុំវិញ​ស្រះ​ទឹក​ដ៏​អស្ចារ្យ​នេះ​គេ​ឃើញ​មាន​រានហាល​ដែល​កសាងឡើង​អំពី​ថ្មភក់ និង ថ្មបាយក្រៀម ព្រមទាំង​ប្រាង្គ​ប្រាសាទបុរាណ​ផងដែរ ដែល​បាន​ញ៉ាំង​ឲ្យ​តំបន់​ស្រះស្រង់​ទាំងមូល​ផុស​អណ្តែត​ឡើង​នូវ​សម្រស់​ដ៏​ឆើតឆាយ ។

ស្រះស្រង់ កសាង​ដោយ​ព្រះមហាក្សត្រ​អង្គណា ?ស្រះស្រង់ កសាង​ដោយ​ព្រះមហាក្សត្រ​អង្គណា ?

ភ្ញៀវទេសចរ​អាច​ឈរ ឬ អង្គុយ​នៅក្បែរ​រូប​តោ​ឈរ ដើម្បី​ទស្សនា​ផ្ទាំងទស្សនីយភាព​ធម្មជាតិ​ចម្រុះ​នៅ​ស្រះ ស្រង់​បាន​យ៉ាង​ត្រជាក់​ភ្នែក និង ថត​ផ្តិត​យក​រូបភាព​ទុកជា​អនុស្សាវរីយ៍ ឬ ក៏​លោកអ្នក​អាច​ក្បង់ទឹក​ដ៏​ថ្លា​ត្រជាក់​ដូច​ទឹកអម្រឹត​លុបលាង​មុខ​ប្រកបដោយ​ភាពស្រស់​ស្រាយ ។​ភ្ញៀវទេសចរ​ទាំងឡាយ​ដែល​បាន​ទៅលេង​នៅ​ទីនោះ​ពិតជា​មិន​ចង់​ឃ្លាត​ពី​ស្រះស្រង់​មួយ​វិនាទី​ណា​ឡើយ នៅពេល​បាន​ឈាន​ជើង​មកដល់​ទី​ដ៏​មនោ​រម្យ​នេះហើយ​នោះ ។

ស្រះស្រង់ កសាង​ដោយ​ព្រះមហាក្សត្រ​អង្គណា ?

ស្រះស្រង់​មានឈ្មោះ​ល្បី​ជាច្រើន​ទសវត្សរ៍​មកហើយ មិនតែប៉ុណ្ណោះ​ក៏មាន​កវីនិពន្ធ​មួយចំនួន​បាន​សរសេរ​ពណ៌នា​រៀបរាប់​ពី​សម្រស់​ទេសភាព​នៅ​ស្រះ ស្រង់​នេះ ដោយ​បញ្ចូល​ទៅក្នុង​អត្ថន័យ​បទ​ចម្រៀង រួមទាំង​មាន​ផលិតករ​ភាពយន្ត​ជាច្រើន​ក៏បាន​មក​ថត​ផ្តិត​យក​រូបភាព​ធម្មជាតិ​ដ៏​ប្រណីត​នៅ​ស្រះ ស្រង់​នេះ ដើម្បី​បញ្ចូល​ក្នុង​ខ្សែភាពយន្ត​របស់ខ្លួន​ផងដែរ ។ និយាយ​រួម​សម្រាប់​ដំណើរ​ទស្សនាចរ​របស់​ភ្ញៀវទេសចរ​មកលេង​នៅ​តំបន់​ស្រះស្រង់​នេះ​គឺ​ពិតជា​បានទទួល​នូវ​ភាពសប្បាយ​រីករាយ​នឹង​កម្រង​អនុស្សាវរីយ៍​មិនអាច​បំភ្លេចបាន ៕​នឿន​

ស្រះស្រង់ កសាង​ដោយ​ព្រះមហាក្សត្រ​អង្គណា ?

​ ​ ​ ​ ​