សំណាង ! ក្មេងប្រុស​ម្នាក់​រើស​បាន​ប្រាក់ ១០ ម៉ឺ​ន​អឺរ៉ូ​ក្នុង​ទន្លេ​

យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​បរទេស​បាន​រាយការណ៍​ថា គេ​បាន​ប្រទះឃើញ​ក្រដាសប្រាក់​ចំនួន ១០ មឺ​ុ​ន​អឺរ៉ូ អណ្តែត​នៅក្នុង​ទន្លេ Danube ដែល​ហូរ​កាត់​ទីក្រុង​វី​យ៉ែ​ន​រដ្ឋធានី​នៃ​ប្រទេស​អូទ្រីស ។ បន្ទាប់មក​ក៏មាន​ក្មេង ប្រុស​ម្នាក់​លោត​ចូលទៅក្នុង​ទឹកទន្លេ​ព្រមទាំង​ស្រង់​យក​ក្រដាសប្រាក់​ទាំងនោះ​មកលើ​គោក ។ បច្ចុប្បន្ននេះ​ប៉ូលីស កំពុងតែ​សើ​ុ​ប​អង្កេត​ពី​មូលហេតុ​នៃ​ក្រដាស់ប្រាក់​អឺរ៉ូ​ដែល​អណ្តែត​ទឹក​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នេះ ហើយ​ប្រសិនបើ រក​មិនឃើញ​ម្ចាស់​ដើម​ទេនោះ​គឺ​ប្រាក់ ១០ ម៉ឺ​ន​អឺរ៉ូ​នេះ​នឹង​ក្លាយជា​កម្ម​សិទ្ធ​របស់​ក្មេងប្រុស​ម្នាក់​នោះ​តែ ម្តង ។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០១៥ នៅ​ទីក្រុង​វី​យ៉ែ​ន ប្រទេស​អូទ្រីស ត្រូវបាន​គេ​ប្រទះឃើញ មាន​ក្រដាសប្រាក់ ៥០០ និង​១០០ អឺរ៉ូ​អណ្តែត​នៅលើ​ផ្ទៃ​ទឹក​នៃ​ទន្លេ Danube ហើយ រំពេច​នោះ​ក៏មាន​ក្មេងប្រុស​ម្នាក់​លោត​ចូលក្នុង​ទឹកទន្លេ​ដើម្បី​ស្រង់​យក​ក្រដាសប្រាក់​អឺរ៉ូ​ទាំងនោះ ។ អ្នក​ដែល​បាន ឃើញ​ហេតុការណ៍​ពីដំបូង​នឹកស្មានថា ក្មេងប្រុស​ម្នាក់​នោះ​លោត​ចូលក្នុង​ទឹកទន្លេ​ដើម្បី​ធ្វើអត្តឃាត ទើប​នាំគ្នា​ទៅ ប្តឹង​ប៉ូលីស ។ ប៉ុន្តែ ក្រោយមក​ទើប​គេ​ដឹងថា គេ​កំពុងតែ​ស្រង់​យក​ក្រដាសប្រាក់​អឺរ៉ូ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ពី​ទឹក ។​

សំណាង ! ក្មេងប្រុស​ម្នាក់​រើស​បាន​ប្រាក់ ១០ ម៉ឺ​ន​អឺរ៉ូ​ក្នុង​ទន្លេ​

​អ្នកនាំពាក្យ​ប៉ូលីស​បាន​និយាយថា ក្រដាសប្រាក់​ទាំងនេះ​មាន​ចំនួន​សរុប ១០ មឺ​ុ​ន​អឺរ៉ូ ។ រីឯ អត្តសញ្ញាណ ក្មេងប្រុស​ម្នាក់នេះ គឺ​មិនទាន់បាន​ប្រកាសប្រាប់​នូវឡើយ​ទេ ។ ប៉ូលីស​និយាយថា នៅក្នុង​តំបន់​មួយ​នេះ គឺ​មិនមាន ករណី​បទល្មើស​អ្វីមួយ​ឡើយ ។ ដូច្នេះ មិនទាន់​ដឹង​ច្បាស់​ថា ប្រាក់​ទាំងអស់នេះ​ចេញពី​ប្រភព​ណា​ឡើយ ។ប្រភពព័ត៌មាន​ពី​ប្រទេស​អូទ្រីស បាន​ឲ្យ​ដឹងថា ដំបូង​ប៉ូលីស​ស្មានថា ជា​ក្រដាសប្រាក់​ក្លែងក្លាយ ។ ប៉ុន្តែ ក្រោយពី​ពិនិត្យ ទើប​បញ្ជាក់ថាជា​ក្រដាស់ប្រាក់​ពិតប្រាកដ។​

​គួ​រំលឹកថា នៅ​ប្រទេស​អូស​ទ្រី​ស ប្រសិនបើ​មាន​នរណាម្នាក់​រើស​បាន​វត្ថុ​ផ្សេងៗ​ហើយ​ប្រគល់​ឲ្យ​ទៅ ម្ចាស់​ដើម​វិញ​នឹង​ទទួលបាន​ប្រាក់រង្វាន់​ចាប់ពី ៥ ទៅ ១០​ភាគរយ​នៃ​តម្លៃ​វត្ថុ​នោះ ។ ប៉ុន្តែ​ក្នុង​រយៈ ១ ឆ្នាំ​ប្រសិនបើ រក​ម្ចាស់ ដើម​មិនឃើញ​ទេ​គឺ​ទ្រព្យ​ដែល​រើស​បាន​ទាំងនោះ​នឹង​ក្លាយជា​កម្ម​សិទ្ធ​របស់​អ្នក​រើស​បាន ៕ គ ឡេង​
សំណាង ! ក្មេងប្រុស​ម្នាក់​រើស​បាន​ប្រាក់ ១០ ម៉ឺ​ន​អឺរ៉ូ​ក្នុង​ទន្លេ​