មីង​ថ្លៃ​រំលោភ​ក្មួយប្រុស​មិនទាន់​គ្រប់​អាយុ បានសម្រេច​រាប់រយ​ដង​

ស្រ្តីម្នាក់ត្រូវបានចាប់ខ្លួនបន្ទាប់ពីបានបែកធ្លាយរឿងអាស្រូវមួយដែលមិនគួរឲ្យជឿគឺពីបទចាប់បង្ខំរួមភេទជាមួយក្មួយប្រុសសាច់ថ្លៃខាងប្តីដែលជាអនីតិជន ។បើតាមសម្តីរបស់មន្ត្រីប៉ូលិសម្នាក់បានឲ្យដឹងថាស្រ្តីល្មោភកាមខាងលើឈ្មោះ ផេកជី ហ្វីលលីភ (Peggy Phillips) អាយុ ៤៣ ឆ្នាំ រស់នៅទីក្រុង ផាសាដេណា(Pasadena) រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ហើយនាងបានចាប់ប្រព្រឹត្តរឿងដែលគួរឲ្យហួសចិត្តនេះនៅក្នុងកំឡុងឆ្នាំ ២០០៧ ដល់ឆ្នាំ ២០០៩ ដោយនៅក្នុងឆ្នាំនោះក្មេងប្រុសរងគ្រោះមានអាយុត្រឹមតែ ១៥ និង ១៦ ឆ្នាំប៉ុណ្ណោះ ។ សរុបទៅរយៈពេលពីរឆ្នាំនេះដែរស្រ្តីល្មោភកាម ផេកជី ហ្វីលលីភបានរួមរក័ជាមួយនឹងក្មួយប្រុសបានសម្រេចរហូតដល់រាប់រយដងឯណោះ ។

មីង​ថ្លៃ​រំលោភ​ក្មួយប្រុស​មិនទាន់​គ្រប់​អាយុ បានសម្រេច​រាប់រយ​ដង​

យោងតាមឯកសារបញ្ជាក់របស់តុលាការបានឲ្យដឹងថា ផេកជី ហ្វីលលីភបានចាប់ផ្តើមមានចំណង់តណ្ហាដំបូងជាមួយក្មួយប្រុស និង ចាប់បង្ខំរួមភេទបានសម្រេចនៅក្នុងឆ្នាំ ២០០៧ ដែលក្នុងកំឡុងពេលនោះនាងមិនទាន់បានរៀបអាពាហ៍ពិពាហ៍ជាមួយនឹងឪពុកមាររបស់ក្មេងប្រុសម្នាក់នោះនៅឡើយទេហើយការចាប់បង្ខំនេះគឺធ្វើឡើងនៅក្នុងមន្ទីរពេទ្យដែលក្មេងប្រុសរូបនោះតំពុងតែសម្រាកព្យាបាលជម្ងឺ ។

មីង​ថ្លៃ​រំលោភ​ក្មួយប្រុស​មិនទាន់​គ្រប់​អាយុ បានសម្រេច​រាប់រយ​ដង​

រហូតមកដល់ឆ្នាំ ២០០៨ ក្មេងប្រុសរងគ្រោះត្រូវបានបំលាស់ទីលំនៅពីភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ាមករស់នៅជាមួយនឹងឪពុកមារនៅក្នុងទីក្រុង ផាសាដេណា ហើយក្នុងឆ្នាំនោះដែរនាង ផេកជីហ្វីលលីភ និងឪពុកមាររបស់គេបានរៀបអាពាហ៍ពិពាហ៍ជាមួយគ្នា ។ ហើយសម្រាប់ការរស់នៅក្រោមដំបូលផ្ទះតែមួយនេះផងដែរគឺជាឱកាសល្អរបស់  ផេកជី ហ្វីលលីភងាយស្រួលក្នុងការលួចរួមរក័ជាមួយនឹងក្មួយប្រុសបានតាមចិត្ត ។ ទោះបីជារឿអាស្រូវរបស់ ផេកជី ហ្វីលលីខំលាក់បាំងយ៉ាងណាក្តីក៏ព័ត៌មានមួយនេះនៅតែបែកធ្លាយដឹងទៅដល់ប្តីរបស់នាងដែលត្រូវជាពូបង្កើតរបស់ក្មេងរងគ្រោះហើយភ្លាមៗនោះប្តីរបស់នាងបានទៅដាក់ពាក្យបណ្តឹងដោយចោទប្រកាន់ស្រ្តីរូបនោះពីបទបង្ខំរួមភេទជាមួយក្មេងប្រុសអនីតិជនបានសម្រេចរាប់រយដងមកហើយ ។ក្រោយពីបានបែកធ្លាយរឿងរ៉ាវដែលគួរឲ្យហួសចិត្តមួយនេះហើយចំណងស្នេហ៍របស់ ផេកជី ហ្វីលលី និងស្វាមីត្រូវបានបាក់បែក ហើយនាងត្រូវបានប៉ូលិសសើបអង្កេត និង តាមចាប់ខ្លួន ៕ កុសល

មីង​ថ្លៃ​រំលោភ​ក្មួយប្រុស​មិនទាន់​គ្រប់​អាយុ បានសម្រេច​រាប់រយ​ដង​