សម្រាប់​បុរស​ដែល​ចង់​កែ​ភេទ​ជា​ស្រី សូម​ទស្សនា​វីដេអូ​ខាងក្រោម​

​វីដេអូ​ថ្មី​មួយ​ដែល​បាន​ផ្សាយ​ដោយ European Society of Urology បានធ្វើការ​បង្ហាញ​យ៉ាង​លម្អិត​ពី​គម្រូ​នៃ​ការ វះកាត់​កែ​ភេទ​ពី​មនុស្ស​ប្រុស​ទៅជា​មនុស្ស​ស្រី ។ វា​ពិតជា​ស្មុគស្មាញ ជា​អ្វីដែល​យើង​តែងតែ​គិតថា គ្រាន់តែ​យក អង្គ​ជាតិ​មនុស្ស​ប្រុស (​លិង្គ​) ចេញ​នោះ​ជាការ​ស្រេច ។​ គំនូរជីវចល​ដែល​បង្ហាញ​ពី​ការវះកាត់ ដោយ​វះ​ថង់​ពងស្វាស និង​កាត់​យក​ពងស្វាស​ទាំងពី​រ​គ្រាប់​នោះ​ចេញ មក​ក្រៅ ។ បន្ទាប់មក​គេ​ក៏​រំកិល​ក្បាល​លិង្គ​ចេញ ហើយ​កាត់ផ្ដាច់​សរសៃប្រសាទ​នៃ​លិង្គ និង​បង្កើត clitoris (​ផ្នែក មួយ​នៃ​ទ្វារមាស​របស់​មនុស្ស​ស្រី និង​ស្ថិតនៅ​ផ្នែក​កណ្ដាល​ខាងលើ​ចុះ​ពីលើ​ថ្ងាស ដែល​វា​ជា​ផ្នែក​សំរើប​ខ្លាំង របស់​ស្ដ្រី​) ។

សម្រាប់​បុរស​ដែល​ចង់​កែ​ភេទ​ជា​ស្រី សូម​ទស្សនា​វីដេអូ​ខាងក្រោម​

ផ្នែក​រឹង​នៃ​អង្គ​ជាតិ​បុរស និង​ពងស្វាស ត្រូវ​យកទៅ​បង្កើតជា​ស្រទាប់ (​ក្លែប​) នៃ​ទ្វារមាស​របស់ មនុស្ស​ស្រី ដែល​វា​នឹងធ្វើ​ឲ្យ​អ្នក​ដែល​ទទួលយក​ការវះកាត់​នេះ អាចមាន​សុខភាព​ប្រសើរ​ឡើងវិញ និង​អាចមាន ជីវិត​ដ៏​ប្រសើរ​ក​ក្នុងការ​រួមភេទ ។​

សម្រាប់​បុរស​ដែល​ចង់​កែ​ភេទ​ជា​ស្រី សូម​ទស្សនា​វីដេអូ​ខាងក្រោម​

ជាក់ស្ដែង​ ការវះកាត់​ផ្លាស់ប្ដូរ​ទាំងនេះ គឺ​ត្រូវ​បន្ថែម​នូវ​អរ​ម៉ូ​ន therapy ដែល​វា​ជាការ​ចាំបាច់​ទៅលើ​ការប្រែប្រួល នៃ​សារពាង្គកាយ ប៉ុន្តែ​ការបង្ហាញ​តាមរយៈ​គំនូរជីវចល នៃ​ការផ្លាស់ប្ដូរ​លក្ខណៈ​ជីវសាស្ដ្រ​ភេទ​នេះ ពិតជា អស្ចារ្យ​មែនៗ​តែម្ដង ។​
​ម្យ៉ាងវិញទៀត ការវិវឌ្ឍ​ន៍​ថ្មីៗ ក៏មាន​ការផ្លាស់ប្ដូរ​ភេទ​ពី​មនុស្ស​ស្រី ទៅជា​មនុស្ស​ប្រុស​ផងដែរ ហើយ​ការប្ដូរ​ភេទ ទៅជា​ប្រុស​នេះ មាន​ឡើង​ដំបូង​នៅ​សហរដ្ឋអាមេរិក នា​សាកលវិទ្យាល័យ Johns Hopkins ដែលជា​សាលា ពេទ្យ ហើយ​ការប្ដូរ​ភេទ​នេះ គឺធ្វើឡើង​ចំពោះ​ទាហាន​ម្នាក់​ដែលមាន​របួស​ត្រង់​អង្គ​ជាតិ​របស់គេ ។ គួរ​ឲ្យ​សា្ដ​យ ណាស់ ដែល​ការផ្លាស់ប្ដូរ​នេះ គ្រាន់តែ​ធ្វើ​ឲ្យ​គេ​ក្លាយជា​មនុស្ស​ប្រុស តែ​ការប្ដូរ​នេះ​មិន​បានធ្វើ​ឲ្យ​គេ​ក្លាយជា មនុស្ស​ប្រុស​ពិតប្រាកដ​នោះឡើយ ៕ ខេមរា​
​  សម្រាប់​បុរស​ដែល​ចង់​កែ​ភេទ​ជា​ស្រី សូម​ទស្សនា​វីដេអូ​ខាងក្រោម​