អះអាងថា​ជា​ព្រះ​យេស៊ូគ្រិស្ត ដើរ​រាំ​ស្រាត​​តាមផ្លូវ​

​កាលពីពេល​ថ្មីៗ​នេះ​មានរឿង​គួរ​ឲ្យ​ហួសចិត្ត​មួយ​បាន​កើតឡើង​នៅក្នុង​ទីក្រុង​ស៊ីដនី ប្រទេស​អូស្ត្រាលី ដោយសារ​តែមាន​បុរស​វ័យ ៤៤ ឆ្នាំ អាក្រាតកាយ​ម្នាក់​បានអះអាងថា​ខ្លួន​ជា ព្រះ​យេស៊ូគ្រិស្ត ។ ​

អះអាងថា​ជា​ព្រះ​យេស៊ូគ្រិស្ត ដើរ​រាំ​ស្រាត​​តាមផ្លូវ​

បើតាម​ប្រភពព័ត៌មាន​ដែល​ទទួល​បានមកពី​គេហទំព័រ DailyMail បាន​ឲ្យ​ដឹងថា រឿង​ដែល​គួរ​ឲ្យ​អស់សំណើច​នេះ​បាន​កើតឡើង​នៅលើ​បណ្តោយ​ផ្លូវ​ឌូ​ត​លី (Dudley) ប៉ែក​ខាងលិច​នៃ​ទីក្រុង​ស៊ីដនី ប្រទេស​អូស្ត្រាលី ដោយមាន​បុរស​វ័យ ៤៤ ឆ្នាំ​ម្នាក់ បាន​ដើរ​រាំ​ជាមួយនឹង​រាងកាយ​ននលគក​នៅលើ​ដងផ្លូវ ហើយ​ថែមទាំង​ស្រែក​ពាក្យ​ដដែលៗ​ថា «​ហា​លេ​លូ​យ៉ា​» ដែល​សកម្មភាព​របស់​បុរស​រូបនេះ​បានធ្វើ​ឲ្យ​មនុស្សម្នា​រាប់រយ​នាក់​នៅ​កន្លែងកើតហេតុ​នាំគ្នា​ចោមរោម​មើល និង បាន​រាយការណ៍​ទៅ​មន្ត្រីប៉ូលិស​ក្នុង​តំបន់​ឲ្យ​ចុះមក​ជួយ​ធ្វើ​អន្តរាគមន៍ ។

អះអាងថា​ជា​ព្រះ​យេស៊ូគ្រិស្ត ដើរ​រាំ​ស្រាត​​តាមផ្លូវ​

នៅពេលដែល​មន្ត្រីប៉ូលិស ចុះ​មកដល់​កន្លែងកើតហេតុ​ក៏មាន​ការប្រឈមមុខ​ដោយ​កម្លាំង​បន្តិចបន្តួច​ជាមួយនឹង​បុរស​សតិ​មិន​គ្រប់​នោះ ដែល​បណ្តាល​ឲ្យ​ប៉ូលិសម្នាក់រងរបួស​ឆ្អឹងថ្គាម​ហើយ​បាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ភ្លាមៗ ចំណែកឯ​បុរស​មិនស្គាល់​អត្តសញ្ញាណ​ខាងលើនេះ​វិញ​ត្រូវបាន​ចាប់ខ្លួន​ក្រោយពី​ក្រុម​សម្ថ​កិច្ចបានសហ​ការណ៍​គ្នា​ប្រើ​ទឹកម្ទេស​ប្លោក​បាញ់​លើ​មុខ​ដើម្បី​ងាយស្រួល​ក្នុង​ចាប់ខ្លួន ប៉ុន្តែ​រឿង​ដែល​គួរ​ឲ្យ​អស់សំណើច​ខ្លាំង​បំផុត​នោះ​គឺ​បុរស​រូបនេះ​បាន​ប្រាប់​ទៅ​សម្ថ​កិច្ច​ថា​ខ្លួន​ជា ព្រះ​យេស៊ូគ្រិស្ត៕ កុសល​
អះអាងថា​ជា​ព្រះ​យេស៊ូគ្រិស្ត ដើរ​រាំ​ស្រាត​​តាមផ្លូវ​

អះអាងថា​ជា​ព្រះ​យេស៊ូគ្រិស្ត ដើរ​រាំ​ស្រាត​​តាមផ្លូវ​

អះអាងថា​ជា​ព្រះ​យេស៊ូគ្រិស្ត ដើរ​រាំ​ស្រាត​​តាមផ្លូវ​