ស្នេហា​ជ្រាលជ្រៅ​ពេក លក់​ផ្ទះសម្បែង​ចោល​អស់ ព្រោះតែ​…..​

តាម​ប្រភពព័ត៌មាន Daily Mail របស់​អង់គ្លេស​បាន​ឲ្យ​ដឹងថា គូស្នេហ៍​សញ្ជាតិ​អាមេរិកាំង​មួយគូ​ដែល រស់នៅ​រដ្ឋ​ញូ​ចេ​ស៊ី (New Jersey) សហរដ្ឋអាមេរិក គឺ​នាង ឆា​លី ស្មី​ត (Charlie Smith) អាយុ ២៩ ឆ្នាំ និង គូ​ដណ្តឹង​លោក ខេ​ប​ថេ​ន (Captain) អាយុ ៣៤ ឆ្នាំ​បាននាំគ្នា​ឈប់​ធ្វើ​ការងារ និង លក់​ផ្ទះ​ព្រមទាំង​លុបចោល នូវ​គម្រោង​រៀប​អាពាហ៍ពិពាហ៍ ហើយ​ងាក​មក​ទិញ​កូន​នាវា​តូច​មួយ​សម្រាប់​ធ្វើដំណើរ​កម្សាន្ត​ជុំវិញ​ពិភពលោក ។​

ស្នេហា​ជ្រាលជ្រៅ​ពេក លក់​ផ្ទះសម្បែង​ចោល​អស់ ព្រោះតែ​…..​

​នាង ឆា​លី ស្មី​ត ជា​តារា​បង្ហាញ​ម៉ូដ និង ជា​អ្នកអាន​ព័ត៌មាន​ឧ​ត្តុ​និយម​នៅក្នុង​ស្ថានីយទូរទស្សន៍​មួយ ។ ហើយ​គូ​ដណ្តឹង​របស់​នាង​ជាជាង​សំណង់ ។ កន្លងមក​អ្នក​ទាំងពីរ​មិនដែល​ធ្លាប់​រស់នៅ​លើ​នាវា​ឡើយ ហើយ​បទពិសោធនៃ​ការធ្វើ​នាវាចរ​ក៏មាន​កម្រិត​ដែរ ។ ប៉ុន្តែ​ពួកគេ​សុទ្ធ​តែមាន​ក្តី​ស្រមៃ​ក្នុង​ធ្វើដំណើរ​តាម​នាវា​កម្សាន្ត​ជុំ វិញ​ពិភពលោក​ដូចគ្នា ។ ដូច្នេះហើយ​ទើប​ពួកគេ​ចាប់​ចេញដំណើរ​ពីរ​ដ្ឋ​ញូ​ចេ​ស៊ី ឆ្ពោះទៅកាន់​ភាគ​ខាងលិច​នៃសមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ ដែល​ក្នុងនោះ​រួមមាន​ប្រទេស​បារាំង អេ​ស្ប៉ាញ និង ប្រទេស​អ៊ីតា​លីជាដើម ។​

ស្នេហា​ជ្រាលជ្រៅ​ពេក លក់​ផ្ទះសម្បែង​ចោល​អស់ ព្រោះតែ​…..​

​សូមបញ្ជាក់​ផងដែរ​ថា ជីវភាព​ប្រចាំថ្ងៃ​របស់​ពួកគេ គឺ​គេង​ក្នុង​អង្រឹង អាន​សៀវភៅ និង ស្តាប់​តន្ត្រី ។ ពេល​ឡើង​លើគោក​ពួកគេ​នាំគ្នា​ដើរ​ទស្សនា​តាម​ទីប្រជុំជន និង ដើរ​ទិញ​ផ្លែឈើ​ស្រស់ៗ​ព្រមទាំង​អាហារ​ត្រៀម ទុក​សម្រាប់​ច្រើន​ថ្ងៃ​ទៀតផង ។ មុន​នឹ​ង​សម្រេចចិត្ត​ធ្វើដំណើរ​កម្សាន្ត​តាម​នាវា​បែបនេះ គូស្នេហ៍​មួយគូ​នេះ​ធ្លាប់ បាន​ហ្វឹកហាត់​ពី​របៀបរបប​នៃ​ការរស់នៅ​លើ​ផ្ទៃសមុទ្រ និង ចំណេះដឹង​ពី​វិធី​សង្គ្រោះបន្ទាន់​នៅពេល​ជួប​គ្រោះ អាសន្ន​ម្តងៗ ។

ស្នេហា​ជ្រាលជ្រៅ​ពេក លក់​ផ្ទះសម្បែង​ចោល​អស់ ព្រោះតែ​…..​

បើទោះជា​បានដឹងហើយថា ការធ្វើដំណើរ​កម្សាន្ត​តាម​នាវា​ប្រកបដោយ​គ្រោះថ្នាក់​យ៉ាងណាក្តី​ក៏ ពួកគេ​នៅតែ​ចង់​ធ្វើដំណើរ​គ្រប់​ច្រកល្ហក​នៅ​ជុំវិញ​ពិភពលោក​ដែរ ។ តែ​ទោះជា​យ៉ាង​ក្តី​ការធ្វើដំណើរ​កម្សាន្ត​តាម នាវា​នេះ គឺ​ពួកគេ​មិន​ប្រញាប់ប្រញាល់​ឡើយ ហើយ​កាលបើ​ជួប​អាកាសធាតុ​អាក្រក់ គឺ​ពួកគេ​អាច​ឈប់សម្រាក ដើម្បី​បញ្ចៀស​ពី​គ្រោះថ្នាក់ ហើយ​ជា​រៀងរាល់ឆ្នាំ​គូស្នេហ៍​នេះ​តែងតែ​វិលត្រឡប់​មកកាន់​រដ្ឋ​ញូ​ចេ​ស៊ី វិញ​ដើម្បី ជួបជុំ​សាច់ញាតិ​ក្នុង​ថ្ងៃបុណ្យ​គ្រឹ​ស្ត​ម៉ាស​៕ គ ឡេង​

ស្នេហា​ជ្រាលជ្រៅ​ពេក លក់​ផ្ទះសម្បែង​ចោល​អស់ ព្រោះតែ​…..​

ស្នេហា​ជ្រាលជ្រៅ​ពេក លក់​ផ្ទះសម្បែង​ចោល​អស់ ព្រោះតែ​…..​

ស្នេហា​ជ្រាលជ្រៅ​ពេក លក់​ផ្ទះសម្បែង​ចោល​អស់ ព្រោះតែ​…..​