Petr Cech តាម​ស្មើ​កំណត់ត្រា Clean sheet ច្រើន​បំផុត​នៅ Premier leauge

Petr Cech តាម​ស្មើ​កំណត់ត្រា Clean sheet ច្រើន​បំផុត​នៅ Premier leauge

អ្នក​ចាំ​ទី​ដៃ​ស្អិត Petr Cech បាន​តាម​ទាន់​កំណត់ត្រា Clean sheet (ទប់​មិន​ឲ្យ​គូ​ប្រកួតស៊ុត​បញ្ចូល​ទី​) ច្រើន​ជាងគេ​របស់ David James នៅ Premier League បន្ទាប់​ពី​ជួយ Arsenal យក​ឈ្នះ Aston Villa ដោយ​លទ្ធផល ២-០ កាល​ពី​ម្សិលមិញ។

 

Petr Cech តាម​ស្មើ​កំណត់ត្រា Clean sheet ច្រើន​បំផុត​នៅ Premier leauge

 

ទាំង​ Cech និងអតីត​អ្នកចាំទី​ David James ពេល​នេះ​មាន​ចំនួន Clean sheet ចំនួន១៦៩ ស្មើ​គ្នា ​តែ Cech ចំណាយ​ការ​ប្រកួត​ត្រឹម​តែ ៣៤៩ដង​ប៉ុណ្ណោះ ស្រប​ពេល​ដែល James ត្រូវ​ការ​រហូតដល់ ៥៧២ដង។ យ៉ាង​ណា​មិញ​អ្នកចាំទី​វ័យ៣៣ ឆ្នាំ​នៅ​មាន​ឱកាស​ដើម្បី​រក Clean sheet បន្ថែម​ទៀត ដោយ​សារ​កុងត្រា​គេ​ជាមួយ Arsenal នៅ​សល់​រហូត​ដល់ឆ្នាំ ២០១៩ ​ឯណោះ។

 

ទាក់​ទង​នឹង​ជោគជ័យ​ខាងលើ​ លោក Arsene Wenger បាន​ពោល​ពាក្យ​សរសើរ​កូន​ក្រុម​របស់​ខ្លួន​ថា៖ “ខ្ញុំ​គិត​ថា​ពេលនេះ​នឹង​គ្មាន​នរណា​ម្នាក់​មាន​ចម្ងល់​ពី Petr Cech ទៀត​នោះ​ទេ។ គាត់​គឺ​ជា​អ្នកចាំទី​ល្អ​ជាង​គេ​នា​ពេលបច្ចុប្បន្ន”។

 

Petr Cech បាន​ផ្ទេរ​ពី Chelsea មក Arsenal កាល​ពី​ដើម​រដូវកាល​ ក្នុង​តម្លៃ​ខ្លួន១០លានផោន។ ក្នុង​រយៈ ១១ឆ្នាំ​នៅ Stamford Bridge កីឡាករ​អន្តរជាតិ​ឆេក រក្សា​ Clean sheet បាន​ចំនួន ១៦២ដង៕

 

Petr Cech តាម​ស្មើ​កំណត់ត្រា Clean sheet ច្រើន​បំផុត​នៅ Premier leauge
 

Petr Cech តាម​ស្មើ​កំណត់ត្រា Clean sheet ច្រើន​បំផុត​នៅ Premier leauge

 

Petr Cech តាម​ស្មើ​កំណត់ត្រា Clean sheet ច្រើន​បំផុត​នៅ Premier leauge

 

ចុចអាន៖ Cech ​ចង់​លេង​ដោយ​គ្មាន​មួក​សុវត្ថិភាព តែ​គ្រូ​ពេទ្យ​ថា…

 

ប្រែសម្រួល៖ រុន វីរ៉ុត
ប្រភព៖ dailymail