​ជើង​ខ្លាំង ​៣​​ប្រទេស​​​​​​ប្រជែង​​​​​​យក​ប្រាក់​​រង្វាន់ ​៥​ពាន់​​​ដុល្លារ​​សប្ដាហ៍​ក្រោយ​​

​ជើង​ខ្លាំង ​៣​​ប្រទេស​​​​​​ប្រជែង​​​​​​យក​ប្រាក់​​រង្វាន់ ​៥​ពាន់​​​ដុល្លារ​​សប្ដាហ៍​ក្រោយ​​

ជើង​ខ្លាំង​មក​ពី​កម្ពុជា​ ថៃ​​ព្រម​ទាំង​​ឡាវ នឹង​​ជុំ​គ្នា​លើ​សង្វៀន​​​ បង្ហាញ​កណ្ដាប់​ដៃ ក្បាច់​ពិសេស​​​​ក្នុង​កម្ម​វិធី​សមរភូមិ​អ្នក​ប្រយុទ្ធ​​​​ ​ដើម្បី​ដណ្ដើម​ប្រាក់​រង្វាន់​ ៥​ពាន់​ដុល្លារ​អាមេរិក​សម្រាប់​ជើង​ឯក​ ​នា​ថ្ងៃ​ទី​១៩ ខែ​​ធ្នូ ឆ្នាំ​២០១៥ សប្ដាហ៍​ក្រោយ។

​​​​​​

​ជើង​ខ្លាំង ​៣​​ប្រទេស​​​​​​ប្រជែង​​​​​​យក​ប្រាក់​​រង្វាន់ ​៥​ពាន់​​​ដុល្លារ​​សប្ដាហ៍​ក្រោយ​​ការ​បង្ហាញ​ខ្លួន​របស់​កីឡាករ​ទាំង ៨​នាក់​ក្នុង​សន្និសីទ​សារព័ត៌មាន

 

លោក សំណព្វ អ្នក​គ្រប់គ្រង​កម្មវិធី​ប្រដាល់​របស់​ទូរទស្សន៍ PNN ​បាន​ឲ្យ​ដឹង​ក្នុង​សន្និសីទ​សារព័ត៌មាន​​​កាល​ពី​ព្រឹក​​ថ្ងៃ​ទី១៤ ខែ​ធ្នូ​ ឆ្នាំ​២០១៥​ថា ​​​​​សមរភូមិ​អ្នក​ប្រយុទ្ធ​សា្របៀរលីអូ​វគ្គ​​ពីរ ​មាន​សុទ្ធ​សឹង​តែ​ជា​កីឡាករ​ជើង​ខ្លាំង​​ក្នុង​ប្រភេទ​ទម្ងន់ ៦០​គីឡូក្រាម។ ​មាន​កីឡាករ៨ រូប​ចូល​រួម​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​មក​​ពី​​ប្រទេស​​ចំនួន៣ ផ្សេង​គ្នា។

 

​អ្នក​គ្រប់​គ្រង​កម្មវិធី​រូប​នេះ​បន្ត​ថា ​​​អ្នក​ប្រដាល់​តំណាង​ឲ្យ​កម្ពុជា​រួម​មាន ឡៅ ចន្រ្ទា សូត្រ ប៊ុន​ធី ឃឹម បូរ៉ា ​និង​ សេក គីមផៃ​។ ចំណែក​​ជើង​​​ខ្លាំង​មក​ពី​ថៃ​​មាន​ Jack Nondagyim និង Kongprachin Sitsojolay។​ រីឯ​​​ខ្លា​កំណាច​​​មក​​ពី​ប្រទេស​ឡាវ ​​មាន​ Nawna Chopadcharaphon និង​ Chhlam Khaw។ ​​របៀប​នៃ​ការ​ប្រកួត​បែក​ចែក​ជា​ពីរ​ពូល​​​​​កីឡាករ​កម្ពុជា​ស្ថិត​នៅ​មួយ​ពូល​ ខណៈ​កីឡាករ​ឡាវ និង​ថៃ​ស្ថិត​នៅ​មួយ​ពូល​ផ្សេង​ទៀត។ ​​វគ្គ​សន្សំ​ពិន្ទុ​កីឡាករ​កម្ពុជា​​ប៉ះ​កីឡាករ​ថៃ​ និង​ឡាវ​ទាំង​អស់​ ​អ្នក​ដែល​មាន​ពិន្ទុ​ខ្ពស់​ជាង​​គេ​ចំនួន​២ នាក់​ នឹង​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ ​ស្រប​ពេល​កីឡាករ​ថៃ​​ និង​ឡាវ​ក៏​​​​​ដូច​គ្នា។

 

​សម្រាប់​​រង្វាន់​ជើង​ឯក​ទទួល​បាន​ខ្សែក្រវាត់​​មួយ​គ្រឿង​ពាន​មួយ និង​ប្រាក់​ ៥ពាន់​ដុល្លារ​អាមេរិក​ ​ជើងឯក​រង​ទទួល​បាន​​ពាន​មួយ និង​ប្រាក់​៣ពាន់​ដុល្លារ​អាមេរិក។ ​​​ចំពោះ​ចំណាត់​ថ្នាក់​លេខ៣​ទទួល​បាន​ពាន​មួយ​ប្រាក់​រង្វាន់​ ២​ពាន់​ដុល្លារ​អាមេរិក និង​ចំណាត់​ថ្នាក់​លេខ៤ ទទួល​បាន​ ពាន​មួយ និង​ប្រាក់ ១ពាន់​ដុល្លារ​អាមេរិក​៕

 

​ជើង​ខ្លាំង ​៣​​ប្រទេស​​​​​​ប្រជែង​​​​​​យក​ប្រាក់​​រង្វាន់ ​៥​ពាន់​​​ដុល្លារ​​សប្ដាហ៍​ក្រោយ​​

 

​ជើង​ខ្លាំង ​៣​​ប្រទេស​​​​​​ប្រជែង​​​​​​យក​ប្រាក់​​រង្វាន់ ​៥​ពាន់​​​ដុល្លារ​​សប្ដាហ៍​ក្រោយ​​

 

​ជើង​ខ្លាំង ​៣​​ប្រទេស​​​​​​ប្រជែង​​​​​​យក​ប្រាក់​​រង្វាន់ ​៥​ពាន់​​​ដុល្លារ​​សប្ដាហ៍​ក្រោយ​​

 

​ជើង​ខ្លាំង ​៣​​ប្រទេស​​​​​​ប្រជែង​​​​​​យក​ប្រាក់​​រង្វាន់ ​៥​ពាន់​​​ដុល្លារ​​សប្ដាហ៍​ក្រោយ​​

 

​ជើង​ខ្លាំង ​៣​​ប្រទេស​​​​​​ប្រជែង​​​​​​យក​ប្រាក់​​រង្វាន់ ​៥​ពាន់​​​ដុល្លារ​​សប្ដាហ៍​ក្រោយ​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​​​​​​​​​​​