ក្រុម Never Care សង្ឃឹម​សាង​កេរ្តិ៍ឈ្មោះ​ល្អ​ឱ្យ​កម្ពុជា​នៅ​ព្រឹត្តិការណ៍ MATIC 2016


ក្រុម Never Care សង្ឃឹម​សាង​កេរ្តិ៍ឈ្មោះ​ល្អ​ឱ្យ​កម្ពុជា​នៅ​ព្រឹត្តិការណ៍ MATIC 2016

ក្រុម​ម្ចាស់​ជើង​ឯក​ថ្នាក់​ជាតិ​កីឡា​អេឡិចត្រូនិក​កម្ពុជា Never Care ​បាន​និយាយ​ថា​ពួកគេ​នឹង​ប្រឹងប្រែង​ហ្វឹកហាត់​បន្ដ​ទៀត ដើម្បី​ពង្រឹង​សមត្ថភាព​ត្រៀម​ទៅ​ប្រកួត​ពាន​រង្វាន់ MATIC2016 ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​នា​ខែ​មករា​ឆ្នាំ​ក្រោយ​នេះ មិន​ឱ្យ​ក្រុម​កម្ពុជា​បាក់​មុខ​លើ​ឆាក​អន្តរជាតិ​ទេ។​

 

ក្រុម Never Care សង្ឃឹម​សាង​កេរ្តិ៍ឈ្មោះ​ល្អ​ឱ្យ​កម្ពុជា​នៅ​ព្រឹត្តិការណ៍ MATIC 2016ក្រុម Never Care

 

 

​ព្រឹត្តិការណ៍​ប្រកួត​ជ្រើសរើស​ជើង​ឯក​ថ្នាក់​ជាតិ​កីឡា​អេឡិចត្រូនិក​កម្ពុជា (E-Sports) ​ដែល​ធ្វើ​ឡើង​នៅ​ក្នុង​កម្មវិធី​បុណ្យ​សមុទ្រ​កាល​ពី​ថ្ងៃ​ទី​១១​ដល់​១២​ខែ​ធ្នូ​ឆ្នាំ​២០១៥​នេះ មាន​ការ​ចូល​រួម​យ៉ាង​ច្រើន​កុះករ​ពី​សំណាក់​អ្នក​គាំទ្រ ហើយ​ក្រុម​ដែល​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១ ក៏​ដូច​ជា​បាន​ក្លាយ​ជា​ជើង​ឯក​ថ្នាក់​ជាតិ​នោះ​គឺ​ក្រុម Never Care ​ដែល​យក​ឈ្នះ​ក្រុម​ខ្លាំង​ៗ​ផ្សេង​ទៀត​ជា​ច្រើន។

 

ក្រុម Never Care សង្ឃឹម​សាង​កេរ្តិ៍ឈ្មោះ​ល្អ​ឱ្យ​កម្ពុជា​នៅ​ព្រឹត្តិការណ៍ MATIC 2016

អ្នកគាំទ្រ

 

ក្រោយ​ទទួល​បាន​ជ័យជម្នះ​នេះ​ដែរ ក្រុម Never Care ​ដែល​មាន​កៅអី​ទៅ​ប្រកួត​ពាន​រង្វាន់ MATIC 2016 ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី ​បាន​និយាយ​ថា៖ “ក្រុម​ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ដែល​បាន​ទទួល​ជ័យ​ជម្នះ​នេះ។ បាន​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស ពួក​យើង​នឹង​ប្រឹងប្រែង​ហ្វឹកហាត់​បន្ថែម​ទៀត ដើម្បី​ទទួល​បាន​ជោគជ័យ​ជូន​ជាតិ​នៅ​ក្រៅ​ប្រទេស”។

 

ក្រុម Never Care សង្ឃឹម​សាង​កេរ្តិ៍ឈ្មោះ​ល្អ​ឱ្យ​កម្ពុជា​នៅ​ព្រឹត្តិការណ៍ MATIC 2016

 

ទាក់ទិន​នឹង​ការ​ប្រឹងប្រែង​ហ្វឹកហាត់​នេះ​ដែរ ក្រុម Never Care ​បាន​បញ្ជាក់​ថា​វា​មិន​មាន​ផល​ប៉ះ​ពាល់​ដល់​ការ​សិក្សា​ឬ​ការងារ​របស់​សមាជិក​ក្រុម​ទាំង​៥​នាក់​នោះ​ទេ ដោយ​ពួកគេ​យក​តែ​ពេល​ទំនេរ​ដើម្បី​ហាត់​ទៀត​តែ​ប៉ុណ្ណោះ។ Never Care ​ជា​ក្រុម​ខ្លាំង​របស់​កម្ពុជា ដែល​ធ្លាប់​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ស្រុក​ជា​ច្រើន​ដង​មក​ហើយ ​ចំណែក​ឯ​លទ្ធផល​វិញ ពួកគេ​ក៏​ទទួល​បាន​ផល​ល្អ​ច្រើន​ដែរ។

 

ព្រឹត្តិការណ៍​​​កីឡា​ អេឡិចត្រូនិក​អន្តរជាតិ​ MATIC 2016 នៅ​ប្រទេស​ឥណ្ឌូណេស៊ី​ នា​ខែ​មករា​ ឆ្នាំ​២០១៦ ​ខាង​មុខ​នេះ ខាង​កម្ពុជា​នឹង​បញ្ជូន​ក្រុម​កីឡាករ​២​ក្រុម​គឺ Never Care ​និង​ក្រុម Five Military ​ដែល​ជា​ក្រុម​ជើង​ឯក​រង​ថ្នាក់​ជាតិ​ទៅ​ចូល​រួម៕

 

អត្ថបទ៖ មុន្នី រម្យ